Home ព័ត៌មានអន្តរជាតិ ពុំបាច់សាកថ្មទៀតទេ! ក្រុមហ៊ុន Lenovo គ្រោងផលិត Laptop បំពាក់ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យ

ពុំបាច់សាកថ្មទៀតទេ! ក្រុមហ៊ុន Lenovo គ្រោងផលិត Laptop បំពាក់ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យ

42
0

យើងដឹងហើយថា ការប្រើប្រាស់ Laptop គឺត្រូវសាកថ្មស្ទើរគ្រប់ពេលវេលា បើទោះជាវានៅសល់ថ្មពេញក្តី បើពេលណាដាច់ភ្លើងវិញ គឺចប់តែម្តង ដោយសារពុំបានសេវឯកសារទុក ។ ប៉ុន្តែអ្នកប្រើប្រាស់ Laptop នឹងឈប់បារម្ភ ដោយសារក្រុមហ៊ុន Lenovo គ្រោងផលិត Laptop បំពាក់ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យដើម្បីដោះស្រាយបញ្ហាទាំងនេះ ហើយអ្នកប្រើប្រាស់គ្រាន់តែដាក់វាហាលថ្ងៃ រយៈពេល២០នាទី គឺអាចមើលវីដេអូបាន១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicURWFMs9hexNjWS903ZBpq7cTLUk-nRO3ZXYiteyzRQqo92-m4avrnpxJwol4R6RgjvhmVfS5TukcZwbjeel5kF6vWWvXxpGhj_LYuchwGUVmYDX9qKxfLJ1KkN496bTo1ZwS4nVbfxSyaNSebXX4yBIQ5NhHHnJ6Y2-IelB_1UEzTx_sluM6jVDbnfjR/s1200/image_2025-03-07_08-53-40%20(2).png

ក្នុងកម្មវិធីបង្ហាញឧបករណ៍បច្ចេកវិទ្យា «Mobile World Congress 2025» រៀបចំនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន Lenovo បានបង្ហាញ Laptop ថ្មីម៉ាក Yoga Solar PC ដែលបំពាក់ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យនៅផ្នែកខាងក្រោយ ។ វាអាចបំលែងថាមពលជាមធ្យម ស្មើនឹង២៤% ហើយក្រុមហ៊ុននឹងបង្កើនកម្រិតបំលែងថាមពលឱ្យខ្ពស់ជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRPo7aNU3Fb6QrYNvsAhFHdUwE9i5C2zOK1AysqM2YOYz9NGc8ZnIS7IU17WKcO6J9jDWQrdAt_a9cN2vK4astOURG0abi7Ch9EEIzNAZiAbedCYey_1Er_nSl1lM9fkkG2j6MSTW3avsag7bZZMdHqzU74VYXsHQU2ANzI0jcPCMwJ21PT4t7Bj4uG9gw/s1200/image_2025-03-07_08-53-40.png
ទោះជា Laptop ម៉ាក Yoga Solar PC បានបំពាក់ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យក្តី ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនគិតថា វានឹងមានទម្ងន់ធ្ងន់ជាង Laptop ទូទៅ ។ ក្រុមហ៊ុនបញ្ជាក់ថា វាមិនធ្ងន់ដូចមនុស្សភាគច្រើនគិតទេ វាមានទម្ងន់តែជាង១គីឡូក្រាមប៉ុណ្ណោះ ។ Laptop នេះស្រាល និងស្តើង ហើយអ្នកដែលចូលចិត្តប្រើប្រាស់ Laptop ចេញថ្មី ពិតជាពេញចិត្តមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB-ofFa6VmVwEzz1EBSwydi_-zhI7xW8K2N1ETJ5dDDzWNwKf0eq3tanT6SilI9CoDji3POaFDyCCW0YgffLUXTztvWNlYKybbC3Cc5bdLo9vc1Bso-t_Yl9AVoFkg1Prj8bbcVAWcgqrqxZ4RN4ABdTKd3_2zqzO_V9G3l2T5EtyqXXDf-_AA-Chyav8j/s1920/image_2025-03-07_08-53-41.png

ក្រុមហ៊ុនបញ្ជាក់ទៀតថា យើងគ្រាន់តែដាក់ Laptop ហាលថ្ងៃ រយៈពេល២០នាទី គឺវានឹងមានថ្មពេញ យើងអាចមើលវីដេអូ និងស្តាប់ភ្លេង រហូតដល់១ម៉ោង ហើយពុំចាំបាច់ប្រើប្រាស់ឆ្នាំងសាកដោតភ្លើងទៀតទេ ។ ក្រុមហ៊ុនបានកែប្រែទំហំប្រព័ន្ធសូឡានៅផ្នែកខាងក្រោយ Laptop ឱ្យស្រស់ស្អាត និងស្តើង ហើយប្រព័ន្ធសូឡានេះមានទំហំតូចជាងសូឡាទូទៅ ដែលយើងធ្លាប់ឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSX_gqbmncg8fBgz-BwpaxtKVT2ZNWQL_VoKP0M9xKgyHx3CC7hIMNNw2Tx2IBNwT3cDJc3mtsgY5Iy5szQTHZVCIrwJt_qYhx7lX15fLrjg6kxVigqDgQpR01ERbEIPb6xBGFhjjToR2BISuhf7rKuuGeIIXMrJGyDMhiy2jhMSYsGCxO-KLGG8zmR2Hz/s1050/image_2025-03-07_08-53-43.png

គួរបញ្ជាក់ថា ការបំពាក់ប្រព័ន្ធសូឡាស្រូបពន្លឺព្រះអាទិត្យជាមួយ Laptop ពុំមែនជារឿងថ្មីទេ កន្លងមក មានក្រុមហ៊ុនជាច្រើនបានផលិត Laptop ប្រភេទនេះ ។ បច្ចេកវិទ្យារបស់ក្រុមហ៊ុន Lenovo គឺអាចបំលែងថាមពលជាមធ្យម ស្មើនឹង២៤% ខណៈក្រុមហ៊ុនផ្សេងអាចបំលែងថាមពលស្មើនឹង៤៧% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixxaMJMv6FPUPNIi3ABnamehGroPYHDtTny9IwVP-re_kv28OntGuX7X2sjQCri616r0VpWhUbUG5Fps0qlkX49WFuFHBwmqyMJ7ULEgTkWQKDKxR37gGH4lZgIdld106TL2kc2LwhYMyLs3bYsyK2kpduFg3XNLH4NyQvF0I8JpPgFK57XUMnItrRSb4b/s1500/image_2025-03-07_08-53-44.png

ក្រុមហ៊ុន Lenovo បានកែសម្រួលបច្ចេកវិទ្យាដើម្បីឱ្យ Laptop អាចបំលែងថាមពលខ្ពស់ជាងនេះ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ ។ អ្វីដែលគ្រប់គ្នាចង់ដឹងនោះ តើក្រុមហ៊ុននឹងលក់វាពេលណា? តម្លៃថ្លៃ ឬថោក? ក្រុមហ៊ុនប្រាប់ថា នេះគ្រាន់តែជាគម្រោងប៉ុណ្ណោះ រីឯការលក់ Laptop លើទីផ្សារ ក្រុមហ៊ុននឹងប្រកាសពេលក្រោយ ៕