Home ព័ត៌មានអន្តរជាតិ មិនធម្មតាពិតជាអស្ចារ្យមែន អាយុត្រឹម១៤ឆ្នាំសោះ «បំបែកកំណត់ត្រាពិភពលោក ជើងឯកគិតលេខលឿនបំផុត ប្រើពេលមិនដល់១នាទី»

មិនធម្មតាពិតជាអស្ចារ្យមែន អាយុត្រឹម១៤ឆ្នាំសោះ «បំបែកកំណត់ត្រាពិភពលោក ជើងឯកគិតលេខលឿនបំផុត ប្រើពេលមិនដល់១នាទី»

62
0

ប្រទេសឥណ្ឌា ៖ កុមារាឥណ្ឌាម្នាក់ឈ្មោះ Aaryan Shukla អាយុ១៤ឆ្នាំ ត្រូវបានមហាជនដាក់ឈ្មោះថា អ្នកគិតលេខលឿនបំផុតលើពិភពលោក «ឬ Human Calculator» ក្រោយពីកុមាររូបនេះអាចគិតលេខលំបាកៗ និងស្មុគស្មាញក្នុងកម្មវិធីចំនួន៦ ដែលរៀបចំដោយ Guinness World Record បានឆាប់រហ័សបំផុត ចំណាយពេលមិនដល់១នាទី និងពុំប្រើប្រាស់ក្រដាសគិតលេខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvq6753GlbjdeautaPRGzqG3nhMM7MeRcjxObvcu_M1K41jRdu734Sy_ohXU_XGntkBfwqMYmujzATXhmW5F-5wyAS_GGqq7w_82sPS3aagA6CRdDN_A_9GcllV1tbPG3Z05aSAyuMlcrxHlkxg3BXw1a-kF9hckN0DMvb9QhSpVYtUMyTHRVbFUJcDYYF/s1600/image_2025-03-05_11-22-10.png
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Guinness World Record បានអញ្ជើញ Aaryan កុមារឥណ្ឌា មកធ្វើតេស្តសមត្ថភាពគិតលេខនៅទីក្រុងឌូបៃ អាមីរ៉ាត អារ៉ាប់រួម ដោយឱ្យគិតលេខលំបាកៗ និងស្មុគស្មាញជាច្រើន ហើយពុំអនុញ្ញាតឱ្យគិតលេខលើក្រដាស ។ Aaryan បានសរសេរចម្លើយទាំងអស់យ៉ាងឆាប់រហ័ស និងត្រឹមត្រូវ មិនថាការបូកលេខ ដក គុណ និងចែក ហើយ Aaryan អាចបំបែកកំណត់ត្រាពិភពលោក ចំនួន៦កម្មវិធីរបស់ Guinness World Record ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy3uFZetkUBYSphdoZQayw4lqPYl_edyOBDQuCTP5M0iaES6oqKr0HJBrKv5QTPbcFNzbNIpsBpOZWHzPxR2yKeeuX7o-TEQ18xVVltdHisZ-gxAGmT6I0kwDAWUci4TV3frvu_OsZLerbaO07MeqnJFPXcoidG_GMxOGF6bRVuf7cEM2C86ULw5l6v_to/s1228/image_2025-03-05_11-22-12.png

Aaryan និយាយថា ៖ «ខ្ញុំអាចគិតលេខយ៉ាងឆាប់រហ័សត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ខ្ញុំពុំអាចប្រាប់បានថា ហេតុអ្វីបានជាខួរក្បាលខ្ញុំអាចគិតលេខលឿនបែបនេះទេ ។ ខ្ញុំអាចធ្វើវាបាន មិនថាលេខច្រើនខ្ទង់ ឬលេខលំបាកស្មុគស្មាញយ៉ាងណាក្តី» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2BVUal5hcbUe1nnucS9EfpEPO-6pnHWqE51f-DESeZsEcHbRAXWePgOPiayEXaDyEZNTahtLGf_mD85Qc-ezwtP33hFWYVxalLOdKxMleIwo92rlpmjys_tW7zkHpm778J9T3C-rpLqx5LJMPonAv687xah4OLQrudBdf0kG_P5c7Xpphw8FO9UZC0jhw/s1920/image_2025-03-05_11-22-13.png

ចំណែកម្តាយរបស់ Aaryan បាននិយាយមកកាន់ Guinness World Record ថា ៖ «កូនប្រុសខ្ញុំ ពូកែគិតលេខណាស់តាំងពីក្មេង កូនខ្ញុំចូលចិត្តរៀនគិតលេខ ។ ពេលកូនអាយុ៦ឆ្នាំ ក៏ចាប់ផ្តើមហ្វឹកហាត់គិតលេខក្នុងចិត្ត ហើយទទួលបានចម្លើយត្រឹមត្រូវ យើងគាំទ្រកូនរហូតមក ។ ពេលកូនអាយុ៨ឆ្នាំ យើងក៏នាំកូនទៅប្រកួតគិតលេខលំដាប់អន្តរជាតិ ហើយកូនទទួលបានរង្វាន់ វាពិតជាភាពជោគជ័យបំផុត» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5xQA7tR7i7b9V6Qp48B-1jwkJtCe69kQazMBie9bbTeBhTfPioFRcB-l5jnfaDI64McqhpvHqSl3T6MCkzxsoQShDPrPp8415SOPNux9cE4PeFnRloW6jeI6d_yK4zWpBRPW0KaNp2nh6QE2aXrt3iztlwg6Y4xAzBO7sYSfcSzQo7v9jythu4i93EJL6/s1920/image_2025-03-05_11-22-14.png
ក្រុមគ្រួសាររបស់ Aaryan បញ្ជាក់ថា ក្រុមគ្រួសារ និងសាច់ញាតិ គ្មានអ្នកណាម្នាក់អាចគិតលេខបានលឿនដូច Aaryan ទេ ។ ហេតុនេះ យើងជឿជាក់ថា Aaryan មានសមត្ថភាពពិសេសក្នុងចំណោមមនុស្សរាប់លាននាក់ ហើយយើងនឹងគាំទ្រកូនបន្តទៀតឱ្យផ្តោតតែលើការរៀនសូត្រប៉ុណ្ណោះ និងពុំចំណាយពេលវេលាឥតប្រយោជន៍ដូចក្មេងដទៃទៀត ៕