តារាចម្រៀងដែលមានងារជាមហាសេដ្ឋី Selena Gomez បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពេលនាងបញ្ចេញពន្លឺក្នុងរ៉ូបសំណាញ់ពណ៌មាសដែលមានគ្រីស្តាល់រាប់ម៉ឺនគ្រាប់នៅក្នុងកម្មវិធី Oscar ឆ្នាំ២០២៥។ មិនត្រឹមតែប៉ុណ្ណោះរូបនាងត្រូវបាន ទស្សនាវដ្តី Vogue បានវាយតម្លៃថា Selena ជានារីដែលស្លៀកពាក់ស្អាតជាងគេក្នុងកម្មវិធីនេះ។ 
នាល្ងាចថ្ងៃទី ២ខែមីនា ត្រូវនឹងព្រឹកថ្ងៃទី៣ នេះតារាចម្រៀង Selena និងគូដណ្តឹងដែលជាផលិតករតន្ត្រី Benny Blanco បានចូលរួមពិធីប្រគល់ពានរង្វាន់ភាពយន្តដ៏ធំបំផុតរបស់ពិភពលោក។ ទស្សនាវដ្តី Vogue ពិពណ៌នាអំពីភាពស្រស់ស្អាតតារាវ័យ៣៣ឆ្នាំរូបនេះថា ស្ទីលរបស់នាងត្រូវបានរចនាឡើងដោយអ្នករចនាម៉ូត Molly Dickinson និងត្រូវបានបំផុសគំនិតដោយ រូបសម្រស់ជនជាតិអ៊ីតាលី ឆ្នាំ ១៩៥០ Sophia Loren ការរចនាដែលតុបតែងដោយគ្រីស្តាល់ Rosemont និងកញ្ចក់រាងដូចដំណក់ទឹកត្រូវបានដេរដោយដៃដោយសិប្បករចំនួន ១២ នាក់ក្នុងរយៈពេលរាប់រយម៉ោង ជាមួយនឹងអង្កាំ១៦ ០០០គ្រាប់។

ភាពស្រស់ស្អាតបានតុបតែងខ្លួននាងជាមួយនឹងខ្សែកពេជ្រពណ៌ស Bvlgari ជារាងផ្កាដែលមានថ្មធំមួយនៅចំកណ្តាល ដែលនឹកឃើញដល់រចនាប័ទ្មហូលីវូដបុរាណ និងភាពអស្ចារ្យរបស់ស្តេច។ សម្រស់ Selena នារយៈចុងក្រោយនេះគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននិងទទួលបានមតិវិជ្ជមានជាច្រើនខុសឆ្ងាយពីរូបរាងរបស់នាងពីមុនដែលមានសាច់ទ្រលុកទ្រលន់។
គួរបញ្ជាក់ផងដែរថា Selena Gomez ឥឡូវនេះនាងគឺតារាចម្រៀងមានងារជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុបប្រហែល ១.៣ពាន់លានដុល្លារ៕










