ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសុំឱ្យឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន និងក៏ដូចជាអ្នកលក់ គិតគូរពីភេសជ្ជៈមានសារជាតិផ្អែម ដោយសារនៅមន្ទីពេទ្យគន្ធបុប្ផា ឃើញមានក្មេងៗច្រើនណាស់ ដែលកើតជំងឺរោគទឹកនោមផ្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwhyphenhyphenaKEmSB96JPTb-Gk4pYG1xOz2LVU6M-r8BJYOqWvUdSgGwdiYEi_J-2KNj_3vR4VzB6jPIBT4A2XhHXpfH-r_Udo_EUYWvH6zrOuY-dce2YAveDwgZibsHwjE293wqTCcw_uglwTZ21GPa4J08um-ZNVnPzYSg6FEt-t9L3j0ASnsLVY_s1j0yD9LB-/s1280/image_2025-02-27_11-39-04.png

សម្ដេចធិបតី មានប្រសាសន៍ថា៖” ភេសជ្ជៈប៉ូវកម្លាំង មិនមែនសម្រាប់ក្មេងៗទេ។ ភេសជ្ជៈទាំងនេះបានក្លាយទៅជាទឹក ដែលកុមារកម្ពុជា ប្រើប្រាស់ច្រើន ទាំងក្នុង និងក្រៅសាលារៀន។ ប្រការនេះ គឺជារឿងមួយត្រូវប្រកាសអាសន្ន ហើយរឿងនេះ គឺជាបញ្ហារយៈពេលវែងសម្រាប់យើង។ បើសិនជាមានជំងឺទឹកនោមផ្អែមហើយ គឺជាបន្ទុក មិនមែនជាទ្រព្យនោះឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxba1LOOYi3p4vSnbm_Xc1dL5LrTOo_5bYinyFNBPLy9b_fB9hIayWTOdVi5T4lPYlguy4vwHQTZSFWHauxpxCtiEBr9snoRKFBzSp__fwRHShbfIw0mGNvuJuPjPpriPgfD8umlS5W10HT8XMgMNT4c9Fd_wMgCRD5Y4YnoBPYCeJ0I76QO-FmMxMzdXt/s750/image_2025-02-27_10-17-58%20(2).png

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានសុំឱ្យពិនិត្យឱ្យបានហ្មត់ចត់ពីការលក់ ភេសជ្ជៈផ្អែម តាមសាលារៀន ស្របពេលដែលកំណើនទឹកនោមផ្អែមលើកុមារ មានច្រើននៅមន្ទីរពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXVV-c4mEqPExsnTSpK1xXRjw9tFLmtJwtej7AmxyyV1sSG2M9A-iPWOcb1KT6zFZjXan2C1zZwkwlgWlNqhWtuAUqvBZuu8e57WWI8KRtfXtXXanxIPu6D3Wo_GufonRRQWbo49qcUZHXxQAJb_mnfUgr2ozLlB3Ihgn3BZWD2qlgz-b2D-3N6zxtvvMy/s990/image_2025-02-27_10-17-58%20(3).png

ជាមួយគ្នានេះ សម្តេចធិបតី បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមគ្នាផ្សព្វផ្សាយសារអប់រំ និងរួមគ្នាទប់ស្កាត់បញ្ហាជំងឺផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែមដែលកើតមានឡើងលើកុមារនេះតែម្តង៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEGUmThrBzCJCHD2H7GSrZikI2Ml0IflTn1Q7bXVfNPa9SKR_MpdE47mwJro7PRMG5HaGrTXNZGkirKp6WyaPM-m4FQwfYs9_2RiPeh80obdKbLgvIwBuFFlb9E7XVrm-CY6xF8C3LHo407xk66JMfeOqqjVEWWC4MxyN0eEye2LMfFKNYir8OdflZWXaH/s910/image_2025-02-27_10-17-59.png