គ្រាន់តែតារារ៉េបជប៉ុន Awich បង្ហាញ MV Teaser បទថ្មីមានការសហការពីតារារ៉េប៥នាក់មកពី៥ប្រទេសផ្សេងគ្នាបានធ្វើឱ្យអ្នកគាំទ្រមានការរំភើបចិត្តជាខ្លាំងព្រោះតែតារារ៉េបជួរមុខប្រចាំប្រទេសកម្ពុជា វណ្ណដា គឺបានថតបង្ហាញសម្បត្តិបេតិកភណ្ឌនៃប្រាសាទខ្មែរទៅកាន់ពិភពលោកតាមរយៈស្នាដៃថ្មីមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh13sHQEoC-qTHZv5dSrMdauVLY4P0UPtge3RpW3dmYYTLep2sXeSYD6Jt_s9dyHhCoyJBfaDlUgSZVPq8rOyvqBPbdgl_7zGKzchmisX_qi74n4zSx38ZtlTbSJ9JW1jhjRaj7y1JL_MDvMDVcvuDKG-YuyRQeiDpe7UdoHbI383WnTJm_EaUOIAA4VMhd/s2048/476234751_1169882477824230_4893031699029275181_n.jpg

នៅយប់ថ្ងៃទី២៥ តារារ៉េប Awich បានទម្លាក់ MV Teaser «ASIAN STATE OF MIND» នៃការសហការលើកទី១នៃតារាចម្រៀងរ៉េបជួរមុខទាំង៥ប្រទេសរួមគ្នាគឺប្រទេសជប៉ុន ខ្មែរ កូរ៉េខាងត្បូង ចិន និងឥណ្ឌា។ ដ្បិតតែខ្លីមិនទាន់បានឮសូរសព្ទនៃបទចម្រៀងនេះក្តីប៉ុន្តែអ្នកគាំទ្រពីតារាចម្រៀងទាំង៥រូបគឺបានបង្ហាញអារម្មណ៍រំភើបចិត្តបាត់ទៅហើយ។ ងាកមកខាងអ្នកគាំទ្រកម្ពុជាវិញក៏មិនខុសគ្នាប៉ុន្មានពីអ្នកគាំទ្រតារារ៉េប៤រូបផ្សេងទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig7VRGqKi6Zfl1vIuGyMPoQAaVyWhXN7ol-Z8x_nuZHf14iNV_ObKYXY_i2gis02xCKgthmaaojUYo32nfyTz4bzhSyxWrUfQfQGbhbdIfsJsM7vuB-m7DOgEOhUwdiQzVHOInMCMbgIKFUxy3tuGrSEOwfVQV4LlVZaVIAaQjoeJs-CcBByTehlV27yfu/s1800/481606189_18486074893032048_821290023978471814_n.jpg

កាលពីកន្លងមកនេះអ្នកគាំទ្រមានការសង្ស័យដែរថាការថតរបស់ វណ្ណដា នៅលើទឹកដីសៀមរាបបង្ហាញពីសម្បត្តិបេតិកភណ្ឌនៃប្រាសាទខ្មែរបង្ហាញទៅកាន់ជាតិនិងអន្តរជាតិតាមការសហការជាមួយ Awich ម្តងទៀត ប៉ុន្តែការសង្ស័យក៏ត្រូវបានទម្លាយការពិតហើយកាន់តែពិសេសជាងនេះគឺការថតនោះគឺបង្ហាញនៅក្នុងការសហការ៥ប្រទេសរួមគ្នាតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu2IiOHnqD8eumhl3-_maGfqGfzbS4_NC94meRGgzlLQl0-ZHBoLShzSYlut4dctm6Hvg0UWv0O0BZ_gYthirikeqtUvaIZCYx1i_4oLa06Mq6cp_J4HvPuFubnZQGMdQSEzX6htobH6ejDsWS7lpopUS076ZkMp0JtzyAMEPg5dTfADcabm15UNDEsGG4/s1800/480987936_18486074935032048_8696285210256222239_n.jpg

Teaser «ASIAN STATE OF MIND» គឺបានបង្ហាញពីតារាចម្រៀង វណ្ណដា ក្រោយគេដែលធ្វើឱ្យទស្សនិកជនព្រឺសម្បុរយ៉ាងខ្លាំង។ រូបភាពតែបន្តិចនេះពិតជាធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ជាខ្លាំង។ ទស្សនិកជនបានបង្ហាញអារម្មណ៍មានមោទនភាពចំពោះតារារ៉េប វណ្ណដា យ៉ាងខ្លាំងព្រោះបានលើកស្ទួយមុខមាត់ប្រទេសកម្ពុជាតាមរយៈវិស័យតន្រ្តីរបស់គេទៅកាន់ទីផ្សារអន្តរជាតិធ្វើឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibqfuurqdU_pjEDnWu-sNOiY9CsSo09KM_Ze48p4xKuoo1FYAwg8e4WN1KkcvY1AFEuXq7rMb8ILQpG83xRHJWce-BLmHYmDi0PeaOAkxEcrX7pboPw8BLmLLvF8991emDF6d-zjGFVdNG_yiz-uQF9pLcQ7i-dEzW1oTvlDvMjBuFI0tCBy4oxT0p5BxA/s1620/476236280_1169883174490827_4334899691017345359_n.jpg
ការបង្ហាញសម្បត្តិបេតិកភណ្ឌនៃប្រាង្គប្រាសាទមានអាយុកាលរាប់រយឆ្នាំនេះនឹងជំរុញបន្ថែមទៀតព្រោះនេះជាការសហការ៥ប្រទេស ពីតារាចម្រៀងរ៉េបល្បីៗជាពិសេសគឺតារាកូរ៉េ J Park តែម្តង។ឃើញបែបនេះហើយអ្នកគាំទ្រជាច្រើនកំពុងទន្ទឹមរង់ចាំបទពេញដែលនឹងទម្លាក់ឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8e8gcR5FkEkxFnxnTs3RaDppRh3Qy-jJyA5T6C5HF2IlsGWSUqqvVms94lVSHlXNbMx285M0imNnNBOQBidhVKOaDACrcC1kYbD_-v9Y0-GHvWi7V1nloz65DZ_6bvo-Ul6yUhWcKG2yvWXXVYrbkxqeDl_dLmxsN5z-E-YujsBJJdJr6Cs2ldCGXW_px/s2048/476513700_1169754787836999_3002003119060677369_n.jpg

គួរបញ្ជាក់ផងដែរថា វណ្ណដា ជាតារារ៉េបប្រចាំប្រទេសកម្ពុជាតែម្នាក់គត់ដែលមានការសហការជាមួយតារាបរទេសបានច្រើនជាងគេ មានទាំងវៀតណាម ថៃ ជប៉ុន ខណៈស្នាដៃថ្មីនេះជាមួយប្រទេសកូរ៉េខាងត្បូង ចិន និងឥណ្ឌា៕