បើទោះបីជា សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចអោយឃាតករដែលជាអតីតឧកញ៉ា ស្រី សុីណា (ឃាតករ) ជាប់ពន្ធធនាគារ៣១ឆ្នាំរួចហើយនោះ តែរឿងក្តីនេះមិនទាន់ចប់នៅឡើយនោះទេ ក្រោយឃាតករបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត។

បើតាមការលើកឡើងរបស់សាច់ញ្ញាតិជនរងគ្រោះបានឱ្យដឹងថា៖” ឃាតករ មិនពេញចិត្តការកាត់ក្តីរបស់សាលាដំបូងឡេីយ នឹងបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត ដូចច្នេះសូមពុកម៉ែបងប្អូនកុំយល់ច្រឡំថារឿងក្តីរបស់ពួកខ្ញុំបានបញ្ចប់ ហេីយពួកខ្ញុំក៏មិនទាន់ទទួលបានសំណងនៅឡេីយទេ”។

តាមច្បាប់ បណ្ដឹងឧទ្ធរណ៍ អាចធ្វើឡើងបាន នៅពេលដែលព្រះរាជអាជ្ញា ជនជាប់ចោទ ដើមបណ្ដឹងរដ្ឋប្បវេណី ឬតំណាងស្របច្បាប់មិនសុខចិត្ដចំពោះសាលក្រមរបស់សាលាដំបូងភ្នំពេញ។

គួរបញ្ជាក់ផងដែរថា នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ ដែលបណ្តាលឱ្យគូរស្នេហ៍មួយ បាត់បង់ជីវិត៕