Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូងហាមដោនឡូតកម្មវិធី DeepSeek ក្រោយក្រុមហ៊ុនចិនទទួលស្គាល់ថា ពុំបានការពារទិន្នន័យអ្នកប្រើប្រាស់

កូរ៉េខាងត្បូងហាមដោនឡូតកម្មវិធី DeepSeek ក្រោយក្រុមហ៊ុនចិនទទួលស្គាល់ថា ពុំបានការពារទិន្នន័យអ្នកប្រើប្រាស់

40
0

ប្រទេសកូរ៉េខាងត្បូង ៖ ភ្នាក់ងារគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អ៊ីនធើរណេតរបស់កូរ៉េខាងត្បូងឱ្យដឹងថា កូរ៉េខាងត្បូងបានហាមឃាត់ការដោនឡូតកម្មវិធី AI ចិន DeepSeek ក្រោយពីអ្នកគ្រប់គ្រងកម្មវិធីនេះទទួលស្គាល់ថា ពុំបានគិតពីច្បាប់មួយចំនួនរបស់កូរ៉េខាងត្បូងដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ភ្នាក់ងារគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អ៊ីនធើរណេតឱ្យដឹងថា កូរ៉េខាងត្បូងបានបិទការដោនឡូតកម្មវិធី AI ចិន DeepSeek កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមក ប៉ុន្តែពលរដ្ឋអាចដោនឡូតកម្មវិធីនេះឡើងវិញ ក្រោយពីអ្នកគ្រប់គ្រងកម្មវិធីអនុវត្តតាមច្បាប់គ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់របស់កូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhImmEWAn2XZq3hkAKun5nT6Eb8RWSA7-wdqtKCi3YB16Ef07IUgP03q9CNS2LxU6KysUA_2XtrQZVKtcqUhvkhzg1mi9wD8Gc3sQIUog8QaKy6pMsjZkvurpdvBBQGUHyeq1vCZNDmT8FdCf_sSwsvghVdSo_US9a4T36R9IM4_susJ0XqAWTc5sMxyS4o/s728/image_2025-02-24_15-14-41%20(3).png

ការហាមដោនឡូតកម្មវិធី DeepSeek បានធ្វើឡើងក្រោយពីក្រសួង និងស្ថាប័នជាច្រើនរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងហាមឃាត់ការប្រើប្រាស់កម្មវិធីនេះ ដោយសារបារម្ភពីក្រុមហ៊ុនចិនពុំអាចគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ឱ្យត្រឹមត្រូវ ។ រីឯក្រុមហ៊ុនចិនទទួលស្គាល់ថា ពុំបានពិចារណាពីច្បាប់គ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ក្នុងប្រទេសមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDIXsYinySiqsHHZ6hAFk5e7bWan_MFcrHDQ10U6_dwdibrGtbS8taRf2EjPVQjGuhkKiC82qEj8t4kB-rq5dGwMx9lkrWTMIpt9H0CaZOvfG63KNfB5TQd7o1m8zY2azjU1XJiJ3ElGDFYfHYyykoJZhbl7T4pDCksXSBBr9x1EtAIkiKD2A2wkuf4Bvz/s600/image_2025-02-24_15-14-41.png

ដោយឡែក ភ្នាក់ងារគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អ៊ីនធើរណេតរបស់ប្រទេសអ៊ីតាលី បាននិយាយកាលពីខែមករា ឆ្នាំ២០២៥ ថា បានបញ្ជាឱ្យអ្នកគ្រប់គ្រងកម្មវិធី DeepSeek ប្លុក Chatbot នៅអ៊ីតាលី ដោយសារក្រុមហ៊ុននេះពុំអាចបញ្ជាក់ឱ្យច្បាស់លាស់ពាក់ព័ន្ធនឹងការបារម្ភរបស់ភ្នាក់ងារលើគោលនយោបាយគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdCSwHQk1Mu0adun3BXWRzLa1A5_FytEicu02Fd-VceOYxDOwRvjJyuJvauX5KwiKqJ6yoOrkKmilfUn9UsAvMxfyKHLtHG0cHtajqSVzG-0GUIqlv-CWERBiNcFWoymcZDlcdJtBtk2gMmMYYy4ZoxlKQ5e3DAljxB3iT8xJtlJrX1J9DEv9T6CXXGG67/s1280/image_2025-02-24_15-14-42.png

មន្ត្រីនាំពាក្យរបស់ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងមកថា រដ្ឋាភិបាលចិនផ្តល់ភាពសំខាន់យ៉ាងខ្លាំងលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងសុវត្ថិភាពទិន្នន័យ ។ ក្រៅពីនេះ រដ្ឋាភិបាលចិននឹងពុំអនុញ្ញាតឱ្យក្រុមហ៊ុន ឬបុគ្គលណាម្នាក់ប្រមូលទិន្នន័យអ្នកប្រើប្រាស់ដោយខុសច្បាប់ទេ ៕