ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងសង់ផ្ទះចំនួន៣លានខ្នង លក់ឱ្យពលរដ្ឋខ្លួនមានចំណូលទាប ដែលគម្រោងដ៏ធំមួយនេះក៏ទទួលបានការគាំទ្រពីមហាជនទូទៅ ។ ពលរដ្ឋឥណ្ឌូណេស៊ីត្រេកអរយ៉ាងខ្លាំង និងអរគុណដល់រដ្ឋាភិបាល ដែលតែងតែគិតគូរពីជីវភាពរបស់ពលរដ្ឋ ។.jpg)
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន China Xinhua រាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងសហការជាមួយក្រុមហ៊ុនឯកជនសាងសង់ផ្ទះតម្លៃសមរម្យ ចំនួន៣លានខ្នង សម្រាប់លក់ឱ្យពលរដ្ឋមានប្រាក់ចំណូលទាប ។ ការសង់ផ្ទះតម្លៃសមរម្យរបស់រដ្ឋាភិបាលធ្វើឱ្យពលរដ្ឋត្រេកអរយ៉ាងខ្លាំង និងអរគុណដល់រដ្ឋាភិបាល ដែលតែងតែគិតគូរពីជីវភាពពលរដ្ឋ ជាពិសេស អ្នកគ្មានលទ្ធភាពទិញផ្ទះ ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati និយាយថា ក្រសួងហិរញ្ញវត្ថុនឹងចំណាយថវិការបស់រដ្ឋាភិបាលសម្រាប់សង់ផ្ទះតម្លៃសមរម្យជាច្រើនលានខ្នងលក់ឱ្យពលរដ្ឋមានចំណូលទាប ហើយយើងសង្ឃឹមថា គម្រោងសង់ផ្ទះនេះនឹងជួយឱ្យពលរដ្ឋមានលទ្ធភាពទិញផ្ទះ ។ រដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខ ជីវភាពពលរដ្ឋជានិច្ច និងចង់ឱ្យពលរដ្ឋគ្រប់រូបមានកន្លែងរស់នៅសមរម្យ ។ ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ទិន្នន័យលម្អិតថា តើរដ្ឋាភិបាលនឹងសង់ផ្ទះ៣លានខ្នងនៅកន្លែងណា ឬចាប់ផ្តើមសង់នៅពេលណាទេ ។.jpg)
ចំណែកមន្ត្រីក្រសួងលំនៅឋាន និងការតាំងទីលំនៅឱ្យដឹងថា គម្រោងសង់ផ្ទះតម្លៃសមរម្យនេះ ចាំបាច់ត្រូវតែមានការសហការពីស្ថាប័នជាច្រើន ហើយពុំអាចពឹងផ្អែកតែលើថវិការបស់រដ្ឋាភិបាលទេ ។ ការសហការគ្នាពិតជាមានសារៈសំខាន់ណាស់ ដើម្បីសម្រេចគោលដៅសង់ផ្ទះចំនួន៣លានខ្នងតាមគម្រោងរបស់លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី ។
ការប្រកាសពីគម្រោងនេះធ្វើឱ្យពលរដ្ឋត្រេកអរយ៉ាងខ្លាំង និងអរគុណដល់រដ្ឋាភិបាល ដែលតែងតែគិតគូរពីជីវភាពរបស់ពលរដ្ឋ ។ ពលរដ្ឋម្នាក់និយាយថា វាជាគម្រោងល្អមួយរបស់រដ្ឋាភិបាលដើម្បីឱ្យអ្នកខ្វះលទ្ធភាពទិញផ្ទះមានឱកាសក្លាយជាម្ចាស់ផ្ទះ ហើយពលរដ្ឋចង់ឱ្យរដ្ឋាភិបាលបង្កើតគម្រោងបែបនេះជាបន្តបន្ទាប់ ៕










