កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក ពលរដ្ឋខ្មែរមួយក្រុមបានមកលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរដែលឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ប៉ុន្តែត្រូវបានកងទ័ពថៃហាមឃាត់ ហើយអះអាងថា វាជាការច្រៀងចម្រៀងបង្ហាញពីអត្តសញ្ញាណជាតិ និងពុំសមស្របតាមកិច្ចព្រមព្រៀងរវាងប្រទសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-adSxIDK2F7e8DNvo6f9hrNFpQuXXAo4KG4gJ_F2XGM_aC8efmJ_pFxBfUAqNsUvtZH5mSnweXwRDvescd9A9H9zkfu3MraE7dh9gQHRClH8phCC7Qaa0VOq8Tw95FqsmzzMjKiXitAzZwvb9uuLzPS0Gy1sKTJpMLrz142b0bzPg2J8Qku9MovKiREW2/s1280/photo_2025-02-19_11-49-13.jpg
លើសពីនេះ កងទ័ពថៃថែមទាំងហាមឃាត់ពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំជាលើកទី២ ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទនងល្អ និងស្ថិតភាពនៅតំបន់ព្រំដែន ។ ការច្រៀងចម្រៀងជាតិរបស់ពលរដ្ឋខ្មែរធ្វើឱ្យកងទ័ព និងពលរដ្ឋថៃពុំពេញចិត្តយ៉ាងខ្លាំង ហើយពួកគេតវ៉ាថា ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីថៃ ពលរដ្ឋខ្មែរគ្មានសិទ្ធិច្រៀងចម្រៀងជាតិទេ គឺមានសិទ្ធិត្រឹមតែមកដើរលេងទស្សនាប្រាសាទ និងថ្វាយបង្គំវត្ថុស័ក្តិសិទ្ធិប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6KTWoJwPfv_zUYqSqjiVTpsaLEMBVK9Pwo5k8hJ9L-kdbIQkAfutAyidcoxrKEpJQF_wR7uRp5YptFyvVV9wmMXku0urEIxWzJSlQA6BoMrUVfTzqT_0qtg_ZSgH8WWJceIvcIUtxJpfwqmzXh4KOuFuVtv9R1RkHFvVZ-u2YxkuG9NGEVyPDLOuUlwNb/s1280/photo_2025-02-19_11-49-14.jpg

ក្រោយពីកើតហេតុការណ៍កងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ មហាជនខ្មែរបានកោតសរសើរយ៉ាងខ្លាំងក្នុងបណ្តាញសង្គមចំពោះភាពក្លាហានរបស់មេទ័ព និងកងទ័ពខ្មែរទាំងអស់ដែលឈរជើងនៅប្រាសាទតាមាន់ធំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2XT6g6NThhFTGL_GoTG8sZ2UwZnKK0oIg_LoVuy7T4QbfT9Y-U9ph1NylOgkKPnKk7WhyqNhsTK5Hu0e18alHCe0aQ3xM3AUFQgWbp46U-x4dYHvT9GUDPmiaeid2bSE6AuzQTH3rlxnLtQgSYUqDPjpK89PI_amDLk-M8EYo9itOFau3kNF_Agl9RVJn/s1280/photo_2025-02-19_11-49-15.jpg
តាមហ្វេសប៊ុកផេករបស់រដ្ឋបាលខេត្តឧត្តរមានជ័យឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីអង្គភាពពាក់ព័ន្ធចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងលើជួរភ្នំដងរែក និងត្រួតពិនិត្យសមិទ្ធផលតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCUYPjjqe6cPctjYiMAfsH_r0jGSYs4KM-jggyBOTYfZpBikkl3O-lxv2_RMzLntaBgcqSejqSBbW0yIA898SZaslLk6zcrjAbs6PHnG9jyoWk-LDLR15et686wdrDCZZP8cB2JOaRy_oql69g52Fm58I51zQ90vmETbNS3nNrix8MNVHmAEu_Vvmyhpr1/s1280/photo_2025-02-19_11-49-17.jpg
ឯកឧត្តមបានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ជាពិសេស កងកម្លាំងប្រដាប់អាវុធកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKcEe64Sd-kfebgfyYmRu-32bwHq_Pg7Ic8ocBpXnxA-7FsppMqmYFGridfJiylX_jjO82cf48sNivPtEHgHgQCM1b4jQl07u7XeBuby8qn9aBkeT6sTa6mq6rXPmt8mRtpX9L3-OiPNpXzoeQIQMAL_V08ApZbHgYK5p-94qCL57oIQvhqPLrJW31CfAy/s1280/photo_2025-02-19_11-49-17%20(2).jpg

ឯកឧត្ដមក៏បានកោតសរសើរ និងដឹងគុណដល់បងប្អូនកងទ័ព នាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ហ៊ានពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ។ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញត្រួតពិនិត្យសមិទ្ធផលនានា ជាពិសេស អាងស្តុបទឹកមួយកន្លែងដែលបានសាងសង់រួចរាល់សម្រាប់ឱ្យកងកម្លាំង និងពលរដ្ឋនៅទីនោះប្រើប្រាស់ ។

ឯកឧត្តមមានប្រសាសន៍ថា នៅតំបន់ប្រាសាទតាមាន់ មានសភាពការណ៍ប្រក្រតីជាធម្មតា សូមអញ្ជើញបងប្អូនមកទស្សនាជាក់ស្តែងប្រាសាទបុរាណកេរ្តិ៍តំណែលដូនតាយើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgULvLNYkYhL_EbWooR3MV9uHXJfWeR-J8ZCINh5cxgJ0QI8tkmcFwvUem8bexNfI3qhSU4mfmtR3nAtL1Ti8QRhOzyZDOhcLLgG1O1xJQbbF78RZ0ikMWZexYf7fOu4NLbX1Gj9FOiPAflbgxbtqQWzH2C-fE9eU4g0Yhf7iR1Ye3-xaQUAUp4q_-cFBtB/s959/photo_2025-02-19_09-17-49.jpg
នេះមិនមែនជាលើកទីមួយទេ ដែលឯកឧត្ដមអភិបាលខេត្តបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនៅតាមបណ្ដោយព្រំដែន កន្លងមក ឯកឧត្ដមតែងតែចុះសួរសុខទុក្ខជាញឹកញាប់ជាមួយកងកម្លាំង ដើម្បីផ្សារភ្ជាប់នូវក្ដីនឹករលឹក ព្រមទាំងគាំទ្ររវាងសមរភូមិមុខ និងសមរភូមិក្រោយ ៕