បន្ទាប់ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញដំរួយក្នុងការវិលត្រឡប់មកវិស័យបវរកញ្ញាដែលអាចនឹងជាកម្មវិធី បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ រូបនាងត្រូវរងនូវការសើចចំអកពីអ្នកមួយចំនួន។ ទោះយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញថាក្នុងដំណើរផ្លូវមួយនេះតែងតែមានអ្នកស្រលាញ់និងមិនស្រលាញ់ប៉ុន្តែនាងជ្រើសយកផ្លូវថាមពលវិជ្ជមានពីអ្នកគាំទ្រវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ-OTNljZckjKDXMVmKsDYZdMv2pQipq_bvWR8p8uuxqTxRGuZXp-Esxdwtx_x1le6d53AYtCz5Dm8kZivCOLQAQCOnbsPhyjIzmjm_ZVxVYy_xgwCYGa3jHDAgtvr183ZsGv-hLZgBu71klr8z3H9Hzzdo9wiO-tdkbxgzQECMXCWPiOvqAqQ2CL0mu7i/s2048/image_2025-02-18_15-50-26.png
នៅថ្ងៃទី១៨ នេះ នៅលើផេក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញវីដេអូខ្លីមួយដោយភ្ជាប់មកជាមួយខ្លឹមសារថា «ផ្ញើជូនអ្នកទាំងអស់គ្នាដែលកំពុងតែដើរតាមក្តីស្រមៃខ្លួនឯង អ្នកត្រូវចាំថាក្នុងពេលដែលអ្នកដើរមិនទាន់ដល់គោលដៅ តែងតែមានមនុស្សពីរប្រភេទនេះនឹងចាំមើល អ្នកជានិច្ច [អ្នកចាំសើចអ្នក និង អ្នកដែលស្រលាញ់អ្នក] ហើយវាមិនសំខាន់ថាខាងណាច្រើនជាងខាងណាទេ តែវាសំខាន់ត្រង់ថាតើអ្នកនឹងរើសមើលមួយណាសំខាន់ជាង»។ នាងបានបន្ថែមឃ្លាជាភាសាអង់គ្លេសដែលមានអត្ថន័យថា សម្រាប់ខ្ញុំ ខ្ញុំជ្រើសរើសផ្តោតលើការគាំទ្រជាវិជ្ជមាន – ពួកគេគឺជាថាមពលដ៏ល្អបំផុតរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_h_sOAqYyFtBEcQv9A_u5-7t7IeWAmLyaF0FJSeBFPuHFpxwVwiyGlQPeGBDLwK_ou5hL9EP05ybfMuHBJ4oM1rnfXkntxXnM5RluGPTQqVQw-rMewXeTwz1ZE7lJAGyA5MhWVbq-sGAs26EEEhVb8Tf20fvR3kYUhHQ6JTIgnRw3oKFsM9b3BjseeFgV/s2048/image_2025-02-18_15-50-28.png

ក្នុងវីដេអូដែលបង្ហាញរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានផេកមួយឈ្មោះថា «Sash Factor » បានបង្ហាញរូបភាពនាងនិងខ្លឹមសារដែលបានចែករំលែកក្នុងដំណើរឆ្ពោះទៅកម្មវិធី Miss Universe Cambodia 2025 ដោយមានទាំងអ្នកចុចឱ្យបេះដូង និងចុច React សើច។ អ្នកគាំទ្រវិស័យបវរកញ្ញាបានសង្កេតឃើញថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជារឿយៗបានចែករំលែកនូវអ្វីដែលមានការលើកឡើងពីនាងក្នុងដំណើរឆ្ពោះទៅកាន់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ប៉ុន្តែនៅពេលនេះនៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjLWzFnlIXPE46cKKDPi5Srb8wQ8Etap3ZqWyr9cnomDOC_XLrGoU19WLmDHW_cr7SY18jH-fQRIREbtSmpDww_VuO11_o0r4w3FFiWIqPvSMZ5nEcqdz5Fv26UWk_7ZFGsjevCgZDeWqxYlBe1n7Jx25cRq-dbyvkocHFCP8vEynkSPUT6oYKynB5RZEQ/s2048/image_2025-02-18_15-50-40.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់បានបង្ហើបថានាងនឹងចូលប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ខណៈកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាងត្រូវបានហ្វេនៗជំរុញចិត្តឱ្យចូលប្រកួតកម្មវិធី Miss Universe ខណៈនាងតបថា ពង្រឹងសមត្ថភាពសិន។ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាខ្មែរមួយរូបដែលសាងភាពល្បីល្បាញយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីជាប់លំដាប់រងទី៥ Miss Grand International 2022 ៕