ជុំវិញភាពចម្រូងចម្រាសករណីតារាចម្រៀង វ៉ាន់ នីឡា និងគណនីផេក STEPHEN ROW អ្នកវិភាគឯករាជ្យ តារាចម្រៀង វេហាស៍ បានសារភាពត្រង់ៗថាកាលពីមុនចូលចិត្តផេកនេះដែរតែតាប៉ែយូរៗទៅចេញភ្លាវ។ ងាកទៅម្ចាស់ផេកនេះបានចេញលិខិតបំភ្លឺបដិសេធថាការគិតរបស់ វ៉ាន់ នីឡា មកកាន់លោកគឺយល់ច្រឡំមិនទាក់ទងគ្នាសូម្បី០.០១ភាគរយ។ ទោះយ៉ាងណា លោកក៏សុំអភ័យទោស វ៉ាន់ នីឡា ប្រសិនបើសំណេរទាំងនោះមានចំនុចឆ្គាំឆ្គងហើយប៉ះពាល់ដល់អារម្មណ៍នាង។
នៅថ្ងៃទី១៧ កុម្ភៈ តារាចម្រៀង វេហាស៍ បានខម្មិនលើការបង្ហោះរបស់ផេក STEPHEN ROW អ្នកវិភាគឯករាជ្យ នៅខ្លឹមសារមួយបង្ហោះនៅយប់ថ្ងៃទី១៦ កុម្ភៈ «មនុស្សឡូវ ដូចប្លែកៗ..
ផុសនិយាយ ជាមួយអាមួយណាណុះតាំងលើភ្នំ។ ចែនោះមានខ្លួនតែឯងៗ រើសដាក់ខ្លួនយំង៉ោ..ង!អាម៉េចហេ?សំខាន់ប្លុកឯងតាំងកាលអត់ដឹងទៀតហាស!»។

សំណេរនេះលោក វេហាស៍ បានចូលទៅខម្មិនថា «កាលមុនគាំទ្រដែរ តែតាប៉ែយូរៗទៅភ្លាវចេញឆ្វេង យករឿងឈឺចាប់ពីអតីតកាលរបស់មនុស្សស្រីម្នាក់ដែលគ្នាខំប្រឹងបំភ្លេចរាប់សិបឆ្នាំ មករំលឹកគាស់កកាយអោយគ្នាឈឺចាប់ម្តងទៀត។ ទោះបីគាត់មិនមែនម៉ែឪបងប្អូនជាប់សាច់ឈាមលោក តែគាត់ក៏ជាមនុស្សស្រី មានភេទដូចទៅហ្នឹងម្តាយរឺបងប្អូនស្រីៗលោកដែរ គួរណានិយាយឱ្យវាសមទំនងបន្តិច។ វិភាគយូរៗទៅមិនមែនឯករាជ្យទេ លក្ខណៈកំពីងរាជ្យហើយ!!»។

នៅថ្ងៃទី១៧ នេះម្ចាស់ផេក STEPHEN ROW អ្នកវិភាគឯករាជ្យ បានចេញសេចក្តីជូនដំណឹង រៀបរាប់ពីអង្គហេតុដែលលោកបានបង្ហោះ ហើយ វ៉ាន់ នីឡា មានចេតនាថាលោកនិយាយទៅកាន់នាង បែកនូត ពាក្យ មី ជាការយល់ថា ជាការប្រមាថ នោះគឺជាការយល់ច្រឡំសុទ្ធសាធ ដែលលោកនិយាយពីការ៉េម វ៉ាន់ នីឡា ហើយពាក្យ មី (Me) សម្តៅថា ខ្ញុំ ដោយប្រើលើបុគ្គលផ្សេងគ្នា គ្មានឈ្មោះកញ្ញា ឬ ការពាក់ព័ន្ធគ្នាទាល់តែសោះ សូម្បី ០.០១ ភាគរយ។ លោកសូមច្រានចោលការចោទប្រកាន់នេះទាំងស្រុង ថាមិនពិត និង បំភ្លៃពីការពិត មិនសមហេតុផល ទាល់តែសោះ។ ផេកនេះ បានសូមអភ័យទោសប្រសិនបើសំណេរទាំងនោះ មានចំនុចឆ្គាំឆ្គងហើយប៉ះពាល់ដល់អារម្មណ៍កញ្ញា វ៉ាន់ នីឡា ដោយប្រការណាមួយ៕










