មហាសេដ្ឋី Kazuo Inamori គឺជាអតីតប្រធានក្រុមហ៊ុន Japan Airlines និងជាសហស្ថាបនិកនៃក្រុមទូរគមនាគមន៍ KDDI ដ៏ល្បីល្បាញមួយរបស់ប្រទេសជប៉ុន។ ប៉ុន្តែបច្ចុប្បន្នលោកបានមរណភាពហើយ ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយសាររោគាពាធ។ ទោះបីជាយ៉ាងនេះក្តី លោកបានបន្សល់ទុកនូវជីវប្រវត្តិដ៏អស្ចារ្យ និងដំបូន្មានល្អៗជាច្រើនសម្រាប់យុវជនជំនាន់ក្រោយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNBC ទម្លាប់មួយចំនួនរបស់មហាសេដ្ឋីជប៉ុន អាចជាគន្លឹះដ៏ល្អមួយក្នុងការជួយមនុស្សឱ្យផ្លាស់ប្តូរជីវិតរបស់ពួកគេដើម្បីក្លាយជាអ្នកមាន។
១.មិនចុះចាញ់ ឬមិនបោះបង់៖ អតីតប្រធានក្រុមហ៊ុន Japan Airlines កើតមកក្នុងភាពក្រីក្រ ធ្លាប់បរាជ័យក្នុងសាកលវិទ្យាល័យ ដែលគាត់ចង់បាន មានន័យថា លោកបានដាក់ពាក្យប្រលងចូលសកលវិទ្យាល័យដែលលោកប្រាថ្នា ប៉ុន្តែមិនជាប់នោះទេ ហើយលោកក៏សម្រេចចិត្តទៅរៀននៅសកលវិទ្យាល័យមួយផ្សេងទៀត។.jpg)
នៅពេលរៀនចប់មហាសេដ្ឋីរូបនេះក៏បានចាប់ផ្តើមបង្កើតរោងចក្រសេរ៉ាមិចមួយប៉ុន្តែក្ស័យធន។ ពាក់កណ្តាលដំបូងនៃជីវិតរបស់គាត់គឺពោរពេញទៅដោយបញ្ហាប្រឈមយ៉ាងស្មុគស្មាញជាច្រើន ប៉ុន្តែជំនួសឱ្យការត្អូញត្អែរ គឺលោកមិនចុះចាញ់ និងមិនបោះបង់នោះទេ។ លោកបានព្យាយាម តស៊ូឥតឈប់ឈរ ដើម្បីផ្លាស់ប្តូរជោគវាសនារបស់លោករហូតដល់ជោគជ័យ។
ដូច្នេះមហាសេដ្ឋី Kazuo Inamori ទើបតែទទួលបានភាពជោគជ័យនៅអាយុ ៧៧ ឆ្នាំដោយបានកាន់កាប់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលជួយឱ្យក្រុមហ៊ុនដ៏ធំមួយនេះទទួលបានប្រាក់ចំណេញលេខមួយនៅទូទាំងពិភពលោក។ លើសពីនេះមហាសេដ្ឋីជប៉ុនក៏បានបង្កើតក្រុមហ៊ុន Kyocera និង Second Telecom ដែលធ្វើឱ្យក្រុមហ៊ុនទាំងពីរនេះបានចូលទៅក្នុងក្រុមហ៊ុនកំពូល ៥០០ នៅលើពិភពលោកផងដែរ។
.jpg)
២.កត់ត្រានៅអ្វីដែលយើងធ្វើ និងរៀនកែលម្អ៖ មហាសេដ្ឋីជប៉ុន Kazuo Inamori តែងតែយកសៀវភៅកត់ត្រាមកជាមួយ ដោយសរសេរបច្ចេកទេសនីមួយៗ ដែលលោកត្រូវរៀន។ បើមិនចេះស្ទាត់ទេគាត់សុខចិត្តហាត់រាប់ពាន់ដងរហូតដល់ស្ទាត់ជំនាញ។ ការកែលម្អតូចៗទាំងនេះបាននាំលោក Kazuo Inamori ទៅកាន់មុខតំណែងមួយចំនួនដែលលោករំពឹងទុក។
Kazuo Inamori ជឿជាក់ថា “គ្មានការជោគជ័យណាមួយដែលមិនខិតខំនោះទេ ហើយក៏មិនមានទេពកោសល្យពីកំណើតអ្វីដែរ។ នៅពីក្រោយសមិទ្ធិផលល្អៗទាំងអស់ គឺជាមនុស្សដែលតស៊ូ និងព្យាយាមជានិច្ចដើម្បីកែលម្អ”។ មហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា ទោះបីជាចំណុចចាប់ផ្តើមរបស់អ្នកទាបប៉ុណ្ណាក៏ដោយឱ្យតែអ្នកប្រសើរឡើងជារៀងរាល់ថ្ងៃ មិនយូរមិនឆាប់ អ្នកនឹងបង្កើតចំណុចរបត់មួយ ហើយនឹងក្លាយជាអ្នកមាននាពេលអនាគត។

៣.ត្រូវរៀនស្រឡាញ់ការងារដែលខ្លួនធ្វើ៖ បុគ្គលល្បីៗនៅលើពិភពលោក រាប់ចាប់ពីអ្នកចម្រៀង វិស្វករ ស្ថាបនិកក្រុមហ៊ុន សេដ្ឋី និងមហាសេដ្ឋី សុទ្ធតែសប្បាយរីករាយនឹងការងាររបស់ខ្លួនជានិច្ច។ មហាសេដ្ឋី Bill Gates ប្រហែលមិនបង្កើតក្រុមហ៊ុន Microsoft ឡើងនោះទេ ប្រសិនបើលោកស្អប់ ឬមិនចូលចិត្តកម្មវិធី Software។ ដូច្នេះមហាសេដ្ឋីជប៉ុន Kazuo Inamori បានចែករំលែកថា អាថ៌កំបាំងជោគជ័យ គឺធ្វើឱ្យការងារបច្ចុប្បន្នរបស់អ្នកក្លាយជាការងារដែលជាចំណង់ចំណូលចិត្តរបស់អ្នក ទោះបីជាអ្នកមិនបានធ្វើការងារដែលអ្នកប្រាថ្នាក៏ដោយ៕










