ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgthoqjynIhW374paq86ZPMD6znaLB2tKKbW4Bxb04dsk4ui1Dee-VOEFWiissn3gR19zK9_LrbNhPeO5j-KywOyAEb0jg_2CttFIgDui0Ne9Ztavd169fXIo8Xzyy6tSYa15WRveUX-9o4_KW4p6ZYqS72yiPo_3Aql1oxq4DV7MFmOOQneOw0e7VqpaaB/s1280/image_2025-02-17_11-36-30.png

ថ្មីៗនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន៖

• រដ្ឋករទឹកកំពត ខេត្តកំពត
• រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង
• រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ
• រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី
• រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU2RP4lp8KwkCcG8QAle-6W6Gbs2Ex8C33yKDh9eevKMwt6K-ApmMI6vzT3V6VXX4iQRuLYIyELc0HduoOilRGvONcLqlt9jAwJAA_2GBqmNd8-ZUI4Nl3ZAme4j0F7hrMYatrCdWV-bd9a_n_TO8FaluI5AxMnLOq3aJDVdC7Ak6uQ3SFSvvNGFh4eh4o/s1024/image_2025-02-17_11-36-33%20(3).png

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖” ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHClXRzDIkMACMi0mIPDhoAiVkcDLeEOGo0b14gs5fNhwKB4irA9tzwxeWztj9Sq6wbeDCGAAlqnzhyphenhyphenurxN_MSCBNpXjdMDh5pt8cH8kZRt0dopLx3DYROk9ZsLSEbVOIjdwSu-iLA02ZFQ3HXAlDpTR7HoK01TtHuwouggiARxr2agP5AYp92oKJ8zIC_/s990/image_2025-02-17_11-36-33.png