បើនិយាយថាភាពយន្តគំនូរជីវចល(Animation ) បែបអភិនិហារបស់ចិន Ne Zha 2 គឺជាភាពយន្តទទួលបានជោគជ័យដ៏ធំមួយដោយរកចំណូលបាន ៨.៤ ពាន់លានយន់ប្រមាណ១.៤ពាន់លានដុល្លារនៅ Box Office បន្ទាប់ពីចេញផ្សាយនៅថ្ងៃទី២៩ មករា។ វាបានក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេលវេលារបស់ប្រទេសចិនខណៈបានចំណាយដើមទុនផលិត៨០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOI2jDhyphenhyphenZNdVW4_gzQzzntMuzTs5bGcFmOrvHhmp_1cO-gQPbJgDhyaPKm6d3zcfBf248sfIk-Qmum2w40NQNDnpxg2JcVocy_Q9QQj_RHWl_dctr4tTRLhAWSUgemjZb_Xy7n3AbzeQiapwWt2lQaQE_BRKP6ngA5aVIIulIODe7K6J6_XRGyi69IQ-HZ/s1350/Snapinst_app_472821547_1769061507217487_2437259458575092247_n_1080.jpg

ពេលនេះ Ne Zha 2 ក៏ជាភាពយន្តមួយក្នុងចំណោមភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុតទាំង ៣០ នៅលើពិភពលោក ហើយជាភាពយន្តមិនមែនហូលីវូដតែមួយគត់នៅក្នុងបញ្ជី។ ខណៈផលិតកម្មទាំង៥ដែលរួមគ្នាផលិតរឿងនេះក៏ឃើញមានការឡើងថ្លៃភាគហ៊ុននិងចំណូលដែរ។ ក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុននោះគឺមាន Beijing Enlight Media ដែលជាទីភ្នាក់ងារគ្រប់គ្រងតារាសម្តែង Ding Yuxi បានឃើញអ្នកវិនិយោគរបស់ខ្លួនទទួលបានអត្ថប្រយោជន៍ពីភាពជោគជ័យរបស់ពួកគេសម្រាប់ហេតុផលដែលមិននឹកស្មានដល់មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9SDd_6bhxgHnLwnhg-vHsrpHZbnODVwrEzfJWx_9laqz6-WUxrOU_Jn_I_NOCYAbKS5btDeV-RQAR7ducN5zCrHTwKmlvVgx7NfXhrwuJ8GBRUsWqwCh4HX_OXTwytGpSHkVoOHAKJdaKMFUrf6j8oxBIyX9kXbT8u6sUolkRSXwPsLESBTbGMS3GxYM5/s868/image_2025-02-15_16-28-27%20(3).png

ជ្រកក្នុងទ្រនំនេះ Ding Yuxi បានធ្វើឱ្យមហាជនស្គាល់ស្នាដៃការសម្តែងរបស់លោកជាច្រើន ហើយដើម្បីបង្ហាញការគាំទ្រដល់តារារបស់ពួកគេ អ្នកគាំទ្ររបស់ Ding Yuxi បានទិញភាគហ៊ុនក្នុងក្រុមហ៊ុនខាងលើនេះ។ ជាមួយនឹងភាពជោគជ័យរបស់ Ne Zha 2 អ្នកគាំទ្រទាំងនេះបានរកប្រាក់ចំណេញយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWfz402rmEVz69Bg0hvi1disrRFWIO6gJDUF_wJ3HRT1LpMr3txV6Re7OvvSA4CK8IO9zkS9sweawSDGIEDl9lrDeTt4lZG9BHzgcszpWZH6RaKe9fnD93rlH_GgMEXr_aByBPlPuWkktXYX_XIjg8z-vlZdybNrTKSWKQX-KYMI0Zzwa6KU9-rYOOgPVW/s1110/image_2025-02-15_16-28-27.png

ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ១៣៩.០៣ ភាគរយត្រឹមតែ៦ថ្ងៃបន្ទាប់ពី Ne Zha 2 ចាក់បញ្ចាំងលើកដំបូង។ តម្លៃទីផ្សាររបស់ក្រុមហ៊ុនត្រូវបានគេរាយការណ៍ថាមានចំនួន ៥៥ពាន់លានយន់។ អ្នកគាំទ្រសំណាងទាំងនេះបាននាំគ្នាចូលបណ្ដាញសង្គមដើម្បីចែករំលែកភាពសប្បាយរីករាយ ដោយអ្នកខ្លះនិយាយថាពួកគេគ្រាន់តែទិញភាគហ៊ុនដើម្បីគាំទ្រ Ding Yuxi ដោយមិនបានរំពឹងថានឹងទទួលបានភាគលាភណាមួយសម្រាប់ការគាំទ្រតារាដែលពួកគេចូលចិត្តនោះទេ៕