Home ព័ត៌មានអន្តរជាតិ មិនធម្មតា! តម្លៃកាហ្វេហក់ឡើងខ្ពស់លើទីផ្សាររហូតដល់វៀតណាមពិបាកសម្រេចចិត្តក្នុងការលក់ចេញ ឬស្តុកបន្ត

មិនធម្មតា! តម្លៃកាហ្វេហក់ឡើងខ្ពស់លើទីផ្សាររហូតដល់វៀតណាមពិបាកសម្រេចចិត្តក្នុងការលក់ចេញ ឬស្តុកបន្ត

50
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានវៀតណាមរាយការណ៍ថា តម្លៃគ្រាប់កាហ្វេវៀតណាម និងពិភពលោកបានកើនឡើងខ្ពស់លើសកម្រិតអ្នកជំនាញរំពឹងទុក ហើយធ្វើឱ្យកសិករដាំកាហ្វេស្តុកកាហ្វេទុកដើម្បីកើបប្រាក់ចំណេញ ។ តម្លៃកាហ្វេនៅតំបន់ខ្ពង់រាបកណ្តាលរបស់វៀតណាម បានកើនឡើងរហូតដល់៥ដុល្លារអាមេរិកក្នុង១គីឡូក្រាម នៅសប្តាហ៍ទី២ ខែកុម្ភៈ នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiySFQX_8A0yk6Sch59PedAuD9Xh7GvCUwnkaaSPoWrtLw0Gab1YPGLXkpRxvfH9p5jTkHY0V6eUW6OTR-rM_4I-IHjp9YgNpEkzbkMR3uokTo_3FDiIY6WEE3tvCNzcin6m1WsKz9ZB4Fe-ael_tZTpF45x3RSkAqRs-coKkzS-YCKhD-RX6LbkEhm6pPR/s2500/image_2025-02-15_13-46-54.png
បើទោះជាតម្លៃគ្រាប់កាហ្វេនៅវៀតណាម និងទីផ្សារពិភពលោកកើនឡើងខ្លាំង ប៉ុន្តែកសិករដាំកាហ្វេនៅប្រទេសវៀតណាមនៅតែប្រុងប្រយ័ត្នក្នុងការលក់កាហ្វេរបស់ពួកគេនៅលើទីផ្សារ ដោយសារតម្លៃកាហ្វេប្រែប្រួលធ្វើឱ្យកសិករជាច្រើនពុំប្រាកដចិត្តថា តើពួកគេគួរតែលក់កាហ្វេពេលណា ទើបទទួលបានប្រាក់ចំណេញច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq6JWI8c2bAD6kDqSRe1MEnrKaAhckCig4gHJPs03NhhvOHf6FMx12fFxHlYd_Vd-IZHn92-iH-2_V_rH5CSt8zYkTRSCM8McDetxSr2DojeAUEm6uH7tLNblrnuhO8ZqLfO9F4J4NfUgVVXMMX7wwEOkyIaVFniKLwEa-jrmr9LURsu8u1lid3Qd211fQ/s1200/image_2025-02-15_13-46-57.png

អ្នកស្រី ង្វៀន ធិឈៀន ជាកសិករដាំកាហ្វេនៅខេត្តកនទូម ប្រទេសវៀតណាម និយាយថា ក្រុមគ្រួសាររបស់អ្នកស្រីបានលក់កាហ្វេត្រឹមតែ១តោនប៉ុណ្ណោះ ក្នុងតម្លៃ៤ដុល្លារអាមេរិកក្នុង១គីឡូក្រាម ។ អ្នកស្រីបានប្រមូលកាហ្វេស្តុកទុករង់ចាំឱ្យតម្លៃកើនឡើងថែមទៀត ទើបអ្នកស្រីលក់ចេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZqewLFnNR3ZNvPawvDK14-tyl2D-6XoeOkbt4tgm6HSgVx_KoLJrl2cs5MOsqmOZoUvhxalr3q8htrYFER6Lh0mli1YpyAZaRwRwumRKdBkkfsZ0ETvN55gBY002n_safeh5WLlRecKPhXF34j888kU1Z0g2HczGZ-8bkrnwsPo4uAkr7-qdNnYpEDRoi/s1000/image_2025-02-15_13-46-58%20(2).png

អ្នកជំនាញសន្និដ្ឋានថា តម្លៃគ្រាប់កាហ្វេវៀតណាមនឹងកើនឡើងខ្ពស់រហូតដល់ខែកក្កដា ឆ្នាំ២០២៥ តម្លៃកាហ្វេកើនឡើងនាពេលបច្ចុប្បន្ន អាចប៉ះពាល់ដល់អតិថិជន ។ អ្នកជំនាញបានដាស់តឿនកសិករកុំឱ្យចង់បានប្រាក់ចំណេញខ្លាំងពេកពីការលក់កាហ្វេ ដើម្បីចៀសវាងហានិភ័យហិរញ្ញវត្ថុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKbH7zgt42NUoddzm83aLgCLgjYcZS61_qT-M1NQItDi6cAyQMQsH9L0uSCo77ema-UqjK8vbVigQJux4lKArrvohMaJpIUssRXz-0hx1e7jzYr3w7Va0gIxCjC6CGbdHNTEB4AauM6GNzYUWo-PLaTmOi0HPQ6TCXtK92Rk3aV9YZvVOwZeJGDfUnf7IF/s1200/image_2025-02-15_13-46-59.png

ចំណែកតម្លៃគ្រាប់កាហ្វេលើទីផ្សារពិភពលោក ក៏បានកើនឡើងដែរ ដូចជា ៖ តម្លៃកាហ្វេ Robusta នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស គឺស្មើចាប់ពី៥,៥៧៣ដុល្លារ ទៅ៥,៦៩៦ដុល្លារអាមេរិកក្នុង១តោន ខណៈតម្លៃកាហ្វេ Arabica នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានកើនឡើងលើសនេះ ប្រមាណ៥៤០ដុល្លារអាមេរិក ។ អ្នកជំនាញសន្និដ្ឋានថា តម្លៃគ្រាប់កាហ្វេលើទីផ្សារពិភពលោក នឹងកើនឡើងដល់៩,៤៦០ដុល្លារអាមេរិកក្នុង១តោន នៅខែមីនា ឆ្នាំ២០២៥ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj19ZzuyLlTfd2bu4jxm5poUEZT-2g9-p7P3bmdRjFlCQ2qZIcwxkjh-brnasNYXqZHVC93rZ_D7v6ATL-1xP6nebrnrUdNs2uMBqYWT0evjNNUFcQs_LOVW3mF9ggGNllXz3JXGfgTV-u6yVRZmYue_DquU0J1ZAxcMzs1Ks7faO_8tg5wguj2_wgH1M2t/s1000/image_2025-02-15_13-46-58.png