នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
.png)
នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានរកឃើញ ទឹកឃ្មុំសរុបចំនួន ១៣០ធុង ដែលមានទំងន់សរុប ១៩,៨៩០គីឡូក្រាម ដោយទឹកឃ្មុំទាំងអស់នេះ សង្ស័យជាផលិតផលក្លែងបន្លំប្រភពដើម ។

បច្ចុប្បន្ន ព្រះរាជាអាជ្ញាធររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដកហូតទឹកឃ្មុំប្រមាណជិត២០តោននោះជាបណ្ដោះអាសន្ន ដោយនាំខ្លួនម្ចាស់ទីតាំងជនជាតិវៀតណាម និងអ្នកពាក់ព័ន្ធ យកទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្តនីតិវិធី។
ទន្ទឹមនឹងនេះ សមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ បើមានព័ត៌មាន ឬក៏សង្ស័យពីការស្តុកទុកទំនិញក្លែងបន្លំប្រភព សូមធ្វើការរាយការណ៍ដល់សមត្ថកិច្ច ដើម្បីមានវិធានការឱ្យបានទាន់ពេលវេលា៕.png)









