ប្រទេសថៃ ៖ អង្គភាពសម្របសម្រួលមីយ៉ាន់ម៉ាបានទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលបញ្ជាការព្រំដែនថៃនៅខេត្តតាក ដើម្បីបញ្ជូនជនរងគ្រោះចំនួន២៦០នាក់ ដែលចាញ់ល្បិ.ចក្រុមឆបោកអនឡាញ និងការជួញដូរមនុស្សនៅខេត្តមៀវឌី ប្រទេសមីយ៉ាន់ម៉ា តាមច្រកដឹកទំនិញនៅឃុំឆងឃេប ស្រុកភពព្រះ ខេត្តតាក ។ បន្ទាប់មក ថៃនឹងទំនាក់ទំនងទៅស្ថានទូតបញ្ជូនជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងចំណោមជនរងគ្រោះទាំងនេះ ក៏មានជនជាតិខ្មែរដែរ ។.jpg)
ជនរងគ្រោះដែលត្រូវក្រុមឆបោកលួងលោមឱ្យមកធ្វើការនៅប្រទេសមីយ៉ាន់ម៉ា ចំនួន២៦០នាក់ (ប្រុស២២១នាក់ និងស្រី៣៩នាក់) គឺមកពី២០ប្រទេស ត្រូវបានភាគីមីយ៉ាន់ម៉ា និងកងកម្លាំង (Democratic Karen Buddhist Army-DKBA) ប្រគល់ឱ្យភាគីថៃ នៅបរិវេណច្រកដឹកទំនិញក្នុងឃុំឆងឃេប ស្រុកភពព្រះ ខេត្តតាក ។.jpg)
បន្ទាប់មក មន្ត្រីពាក់ព័ន្ធ និងប៉ូលិសអន្តោប្រវេសន៍ថៃនៅខេត្តតាក បាននាំជនរងគ្រោះទាំងអស់មកត្រួតពិនិត្យឯកសារដើម្បីបញ្ជាក់អត្តសញ្ញាណឃើញថា ជនរងគ្រោះទាំងនេះមកពី២០ប្រទេស រួមមាន ៖ ហ្វីលីពីន, កេនយ៉ា, តង់ហ្សានី, ប្រេស៊ីល, អេត្យូពី, ប៉ាគីស្ថាន, បង់ក្លាដែស, នេប៉ាល់, កម្ពុជា, ស្រីលង្ការ, អ៊ូហ្គង់ដា, តៃវ៉ាន់, ឡាវ, ឥណ្ឌូណេស៊ី, ប៊ូរុនឌី, នីហ្សេរីយ៉ា, កាណា, ឥណ្ឌា, ម៉ាឡេស៊ី និងចិន ។

ក្រោយពីត្រួតពិនិត្យឯកសាររកអត្តសញ្ញាណជនរងគ្រោះទាំងអស់រួចហើយ ភាគីថៃបានទំនាក់ទំនងទៅស្ថានទូតប្រទេសទាំងនេះឱ្យមកទទួលយកជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញ ។ នេះជាការបញ្ជូនខ្លួនជនរងគ្រោះចាញ់បោកតាមអនឡាញដំណាក់កាលដំបូង ហើយមីយ៉ាន់ម៉ានឹងបញ្ជូនជនរងគ្រោះចំនួន៧,០០០នាក់ទៀត មកប្រទេសថៃ ។
លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា ជនរងគ្រោះទាំង២៦០នាក់នេះពុំស្នាក់នៅប្រទេសថៃទេ គឺថៃនឹងទំនាក់ទំនងទៅប្រទេសកំណើតពួកគេដោយផ្ទាល់ឱ្យមកទទួលពលរដ្ឋត្រឡប់ទៅវិញ បើប្រទេសណាមានជនរងគ្រោះច្រើននាក់អាចយកយន្តហោះមកដឹកតែមួយជើង ។ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ មីយ៉ាន់ម៉ាផ្តល់ដំណឹងមកថា នឹងបញ្ជូនជនរងគ្រោះមកឱ្យថៃ ចំនួន៧,០០០នាក់ទៀត ។
ការបញ្ជូនជនរងគ្រោះចាញ់បោកតាមអនឡាញមកឱ្យថៃ ក្រោយពីរដ្ឋាភិបាលថៃអនុវត្តវិធានការក្តៅ ដូចជា ៖ កាត់ភ្លើង បណ្តាញអ៊ីនធើរណេត សេវាទូរស័ព្ទ និងប្រេងឥន្ធនៈនៅបរិវេណព្រំដែនប្រទេសជិតខាង ហើយរដ្ឋាភិបាលចិនបានអរគុណថៃ ដែលអនុវត្តវិធានការក្តៅបំបែកទីតាំងក្រុមឆបោកអនឡាញ ៕










