តារាចម្រៀង ណូលី ត្រូវរងនូវមតិវែកញែកពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីច្រៀងបទល្បីល្បាញមានចំណងជើងថា «មិនបង្ហាញតែមិនលាក់បាំង» បែបចង្វាក់ Acoustic ។ អ្នកមួយចំនួនបានបញ្ចេញមតិថាលោកច្រៀងត្បៀតពេកពិបាកស្តាប់ និងថាពិបាកលើសបទ Lady ទៅទៀត។
តារាចម្រៀង ណូលី បានវិលមកកាន់វិថីសិល្បៈវិញហើយបន្ទាប់ពីស្ងប់ស្ងាត់ពីវិថីសិល្បៈខណៈលោកបានកែប្រែរូបរាងខ្លួនឯងខុសពីមុនដាច់។ បន្ទាប់ពីឈានជើងចូលវិថីសិល្បៈរូបលោកក៏ទទួលបានការងារជាបន្តបន្ទាប់លេចមុខតាមកម្មវិធីជាច្រើនទាំងនៅលើកញ្ចក់ទូរទស្សន៍រួមទាំងបណ្តាហាងជាច្រើនទៀត។ អ្វីដែលកាន់តែចាប់អារម្មណ៍ការត្រឡប់មកវិញនេះ ណូលី ទទួលបានការគាំទ្រខ្លាំងតាមរយៈបទ«មិនបង្ហាញតែមិនលាក់បាំង» ដែលអ្នកលេងទិកតុកជាច្រើនលេងបទចម្រៀងមួយនេះ។ ត្រឹមតែជាង៣ខែក្នុងការចេញផ្សាយបទនេះមានការស្តាប់ជាង៤លានដងឯណោះ។
ទោះយ៉ាងណា ថ្មីៗនេះតារាចម្រៀង ណូលី បែរជាត្រូវរងនូវការវែកញែកពីអ្នកលេងបណ្តាញសង្គមទៅវិញបន្ទាប់ពីលោកបានចូលរួមកម្មវិធីមួយដោយបានបកស្រាយបទចម្រៀងដ៏ល្បីល្បាញរបស់ខ្លួនខាងលើនេះជាចង្វាក់ Acoustic ។ ទស្សនិកជនមួយចំនួនបានបញ្ចេញមតិថា សំឡេងរបស់លោកត្បៀតខ្លាំងនាំឱ្យអ្នកស្តាប់ពិបាកស្តាប់ មួយបទនេះប្រឹងខ្លាំង តឹងទ្រូង សុំ ណូលី ពីមុននិងសំឡេងធម្មតា។
យ៉ាងណាមិញ ជាមួយនឹងមតិវែកញែកពីអ្នកលេងបណ្តាញសង្គមមួយចំនួននោះ អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានចេញមកការពារជាមួយនឹងមតិយោបល់ល្អៗដែរថា «គេច្រៀងប៉ុណ្ណឹងហើយ នៅទើសបាន , មិនមែនគាត់ច្រៀងមិនពីរោះទេតែដោយសារតែស្ទាយ៍ច្រៀងរបស់គាត់ ហ្នឹងគឺរសនិយមរបស់មនុស្សម្នាក់ៗ , អ្នកខំមិនអាក្រក់ៗអោឱ្យគេច្រៀងចេញដូចគេអត់? រួមទាំងមតិយោបល់ជាច្រើនទៀត….».
គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់ តារាចម្រៀង ណូលី ដែលឆក់យកប្រជាប្រិយភាពពីសំណាកទស្សនិកជនរួមមានបទ «លក់គោយន្ត , មនុស្សសំខាន់, ធំជាងវេហាស៍, ២ម៉ឺនរៀល ,ចាំអូនបែបពីគេ, មនុស្សអរូប និងបទល្បីៗជាច្រើនទៀត»៕










