ខណៈពេលដែលគូស្នេហ៍ទាំងពីរមានទំនាក់ទំនងជាសាធារណៈតាំងពីឆ្នាំ ២០២២ ពាក្យចចាមអារ៉ាមភ្លាមៗបានរីករាលដាលនៅលើ Weibo ដោយស្មានថាតារាចម្រៀង IU និងតារាសម្តែង Lee Jong Suk ពួកគេលែងមានទំនាក់ទំនងជាមួយគ្នាទៀតហើយ។ ប្រការនេះនៅលើបណ្តាញសង្គមចិនកំពុងផ្ទុះប្រធានបទនេះយ៉ាងខ្លាំង។
អ្នកនិយមលេងអ៊ីនធឺណិតចិនបានចែករំលែករូបភាព screenshots លើ Weibo ដោយអះអាងថាពួកគេបានរកឃើញព័ស្តុតាងមើលទៅ IU និង Lee Jong Suk ទំនងជាបែកគ្នា?! អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថា IU កំពុងពាក់ចិញ្ចៀននៅលើម្រាមចង្អុលរបស់នាង ដែលមានន័យថាអ្នកនោះនៅលីវក្នុងប្រទេសកូរ៉េ។
គូស្នេហ៍មួយគូនេះក៏ត្រូវបានគេមើលឃើញថាកំពុងពេញនិយមនៅលើបញ្ជីស្វែងរករបស់ Weibo ផងដែរស្ថិតនៅលេខរៀងទី៧ក្នុងប្រធានបទក្តៅផ្សេងទៀត។ ខណៈពេលដែលមិនមានរបាយការណ៍អំពីរឿងនេះកំពុងពេញនិយមនៅក្នុងប្រទេសកូរ៉េ វាបានក្លាយជាប្រធានបទក្តៅនៅលើ Weibo ។.png)
មួយរយៈមុននៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េ IU និង Lee Jong Suk ធ្លាប់ល្បីកក្រើកនៃពាក្យចចាមអារ៉ាមការបែកគ្នារបស់អ្នកទាំងពីរម្តងរួចមកហើយប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញនៅពេលតារាសម្តែង Lee Jong Suk ត្រូវបានគេប្រទះឃើញនៅក្នុងការប្រគំតន្រ្តីក្នុងថ្ងៃបញ្ចប់ដំណើរទេសចរណ៍របស់ IU ជាមិត្តស្រីខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ Dispatch បានបញ្ចេញគូស្នេហ៍ដើមឆ្នាំរបស់ខ្លួនជាតារាចម្រៀង IU និង Lee Jong Suk ដោយបានបង្ហោះ រូបថតរបស់គូស្នេហ៍សិល្បៈទៅលេងប្រទេសជប៉ុនកាលពីបុណ្យណូអែលកន្លងមក។ ពួកគេបានស្នាក់នៅរមណីយដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុង Nagoya ។ មុនពេលជួប IU នៅទីនេះ Lee Jong Suk បានចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រនៅ Osaka។.png)
នៅថ្ងៃដដែលនោះតំណាងក្រុមហ៊ុនគ្រប់គ្រងរបស់ Lee Jong Suk បាននិយាយថា ថ្មីៗនេះ តារាទាំងពីរដួងបានផ្លាស់ប្តូរពីមិត្តរួមការងារទៅជាគូស្នេហ៍ ទាំងចិត្តស្មោះស្ម័គ្រនឹងគ្នា។ ការប្រកាសទំនាក់ទំនងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនគាំទ្រចំណងស្នេហ៍អ្នកទាំងពីរផងដែរ៕










