Home ព័ត៌មានអន្តរជាតិ អាមេរិកប្រឈមនឹងការឆ្លងរាតត្បាតជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរបំផុតនាពេលនេះមានអ្នកស្លា.ប់ជាង១ម៉ឺននាក់

អាមេរិកប្រឈមនឹងការឆ្លងរាតត្បាតជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរបំផុតនាពេលនេះមានអ្នកស្លា.ប់ជាង១ម៉ឺននាក់

60
0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍ថា អាមេរិកកំពុងប្រឈមនឹងការឆ្លងរាតត្បាតជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរបំផុតក្នុងរយៈពេល១៥ឆ្នាំ ដែលមានពលរដ្ឋឆ្លងជំងឺនេះរហូតដល់២៤លាននាក់ និងស្លា.ប់ យ៉ាងហោចណាស់ ១៣,០០០នាក់ ។ ជំងឺផ្តាសាយបានធ្វើឱ្យសាលារៀនក្នុងរដ្ឋជាច្រើនបិទទ្វារ និងបង្រៀនសិស្សតាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWSPGM5LLidzxB4L7Wc_J3zYB-BhxLQTpXRTESfhE3_RwprXUXC6qHqcUHrHuE9labxV_gwLpB7cdBsUMDxuvm5bi64ER95PEgJJcG7sNE7BWzM-hirXoT3wunksIBPIRQtZ_Cdu7_CvlkqXTP1Qm2K-STpIZnpqL28J9W-_t9e73p0gWi0hCinyUG0Rix/s1480/image_2025-02-10_15-07-26.png

កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ប្រកាសថា បច្ចុប្បន្ន ពលរដ្ឋអាមេរិកបានឆ្លងជំងឺផ្តាសាយយ៉ាងហោចណាស់ ២៤លាននាក់ ក្នុងនោះអ្នកជំងឺផ្តាសាយដែលទៅព្យាបាលនៅមន្ទីរពេទ្យ ស្មើជាង៣សែននាក់ ។ អ្នកជំងឺផ្តាសាយ៩៦% បានឆ្លងជំងឺផ្តាសាយប្រភេទ A H1N1 និង H3N2 ហើយមានចំនួនអ្នកស្លាប់រហូតដល់១៣,០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdoMRRD8J-Ou1aalbe8odRPgFfur8tq0_cAaAAaCOVa029Kmml7Ca2Vx__QIx2z6cX8l-5yvpQK9ZFhWZHRAYtXRDb8u1I8mWU9Gdt0_2xwY9-VkSbOChjcx3Ui56gGphyxjoHKTNs4vX2uxc0v4Mido35YbJkgw8n46rq6uwRwzQCtHmVTgRTNX2vqN_P/s1254/image_2025-02-10_15-07-27.png

តាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក គឺពលរដ្ឋអាមេរិកបានកើតជំងឺផ្តាសាយយ៉ាងច្រើន ហើយចំនួនអ្នកឆ្លងនឹងកើនឡើងថែមទៀតនៅទូទាំងប្រទេស ។ សាលារៀនក្នុងរដ្ឋជាច្រើនបានបង្រៀនសិស្សតាមអនឡាញ ក្រោយពីកុមារ និងមនុស្សពេញវ័យឆ្លងជំងឺនេះ ដូចជា ៖ សាលាក្នុងតំបន់ Godley រដ្ឋតិចសាស់ បានផ្អាកការបង្រៀន៣ថ្ងៃ ក្រោយសិស្ស៦៥០នាក់ និងសាស្ត្រាចារ្យ-បុគ្គលិកសាលា ៦០នាក់ ឆ្លងជំងឺផ្តាសាយត្រឹមតែ១ថ្ងៃ ខណៈតំបន់នេះមានសិស្ស និងសាស្ត្រាចារ្យ-បុគ្គលិកសាលា សរុប៣,២០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH3qesUPFE4TQu3-pnrhY8Lyd2n_V_VvYGoczNwfDf9wLmu2iSF9SzpNKDb9WqsV5PArtqPgolAgGE-qDy3hcDNhbvPF6KhDHhaESbnZp6-KNvOLcviCeCobi-kwuKFiq50EkPiaRtm_sigXluiPzeYqlXbgmKZQSXdHd5rrT-NWupCojA27TwoRlltdZi/s1500/image_2025-02-10_15-07-28.png

រដ្ឋចំនួន៤៣ របស់អាមេរិកមានពលរដ្ឋកើតជំងឺផ្តាសាយច្រើនជាងគេ ហើយរដ្ឋដែលផ្ទុះការឆ្លងរាតត្បាតជំងឺផ្តាសាយច្រើនបំផុត រួមមាន ៖ រដ្ឋតិចសាស់, ញូវម៉ិកស៊ីកូ, នេប្រាស្កា, មិឈីហ្គេន, អូហៃអូ, ថឺននេសស៊ី, សៅខូរ៉ូឡៃណា, ញូវជឺស៊ី, ញូវហែមស៊ែ, ម៉ាសសាឈូសេត និងញូវយ៉ក ។ គ្រូពេទ្យបានណែនាំឱ្យពលរដ្ឋលាងសម្អាតដៃជាញឹកញាប់, ចៀសវាងការយកដៃប៉ះភ្នែក ច្រមុះ និងមាត់ និងនៅឱ្យឆ្ងាយពីអ្នកគ្រុនផ្តាសាយ ដើម្បីការពារកុំឱ្យជំងឺនេះឆ្លងរាលដាលខ្លាំង ។ ចូរដាក់តាមខ្លួនជានិច្ចនូវម៉ាស់, ដបអាល់កុល និងវីតាមីន C ការពារប្រព័ន្ធរាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Ioxv4eau6Ar_P_hSzzs-QXDwmadHhTuPkNaWP4qh3tDO1vdTNOwRXmfQlTmSYSeQMVY4wfgO74i1KzjBa6LfUUuzxtdAFruSjMzzE3rFuUyE4mNcY3OjbTiaOGqtp5ScF2v_XQIZsBVMU_YwuejIGxzldDcvBjIz4QPxikaq9I8ZHSXXZolQZUfUhk5N/s2048/image_2025-02-10_15-07-29.png

គួរបញ្ជាក់ថា ប្រទេសជប៉ុន ក៏ប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺផ្តាសាយច្រើនដែរ គឺពលរដ្ឋជប៉ុនបានកើតផ្តាសាយតាំងចុងខែកញ្ញា ឆ្នាំ២០២៤ ហើយរហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៥ ពលរដ្ឋជប៉ុន ចំនួន៩លាន ៥សែន បានកើតជំងឺផ្តាសាយ ដែលជាការឆ្លងខ្លាំងបំផុតក្នុងរយៈពេល២៦ឆ្នាំ ។ ទីក្រុងធំៗ ដូចជា ៖ តូក្យូ, អូសាកា និងហ្វូគូកាក់ មានពលរដ្ឋកើតជំងឺនេះយ៉ាងច្រើនធ្វើឱ្យជប៉ុនខ្វះខាតគ្រែ និងថ្នាំព្យាបាល ៕