Home ព័ត៌មានអន្តរជាតិ មុខរបរប្លែក! ប្រកាសលក់ពស់វែកតាមអនឡាញ ស្រីៗទាក់ទងទិញព្រោងព្រាតទុកជាកាដូថ្ងៃក្តីស្រឡាញ់

មុខរបរប្លែក! ប្រកាសលក់ពស់វែកតាមអនឡាញ ស្រីៗទាក់ទងទិញព្រោងព្រាតទុកជាកាដូថ្ងៃក្តីស្រឡាញ់

90
0

ប្រទេសថៃ ៖ នេះជារឿងមួយដែលកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ គឺមានស្ត្រីម្នាក់ប្រកាសលក់ពស់វែកតាមអនឡាញមួយសំបុកធំ និងគួរឱ្យព្រឺសម្បុរ ស្រាប់តែមានស្រីៗជាច្រើននាក់ទាក់ទងទិញព្រោងព្រាតទុកផ្ញើឱ្យសង្សារចាស់ភ្ញាក់ផ្អើលនៅថ្ងៃក្តីស្រឡាញ់ ១៤ កុម្ភៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVRXfURXv8LGJVevCSED3Qxj4Opw6HZxdhGWlbMPKyZX6Kg-svbSip0Y8h5xEw7SpTV1WQS1YVNUb6_PR8HYcHyhQX6CVUHIF626pSRZlzSxwDqFhvsZ8Q7FmsNkVDwZnBifP3zvfNPoB_fOp1YpY8BoHlq-FgAtmgezVZyRKn6Pd7OKJ4ByevpuikWc0Q/s1595/image_2025-02-10_13-46-19.png

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃបានចុះផ្សាយពីស្ត្រីមានហ្វេសប៊ុកឈ្មោះ «Chanpen Sukree» ប្រកាសលក់ពស់វែកជាច្រើនក្បាលសុទ្ធតែជាពស់រស់ទាំងអស់ ហើយធ្វើឱ្យមានអ្នកចាប់អារម្មណ៍ចង់ទិញជាច្រើន រហូតដល់ស្ត្រីរូបនេះឆ្លើយតប Comment លែងអស់ ជាពិសេស ស្រីៗទាក់ទងទិញព្រោងព្រាតទុកផ្ញើឱ្យសង្សារចាស់ក្នុងថ្ងៃក្តីស្រឡាញ់ ឬផ្ញើឱ្យប្រពន្ធចុងប្តី ។

ស្ត្រីជាម្ចាស់ហ្វេសប៊ុកឈ្មោះ «Chanpen Sukree» បានសរសេរថា ៖ «មានលក់ពស់វែករស់ និងដឹកពស់តាមរថយន្តទៅដល់ផ្ទះអតិថិជនត្រឹមតែ១យប់» ដែលការបង្ហោះនេះមានអ្នកចូលមក Comment និង Share រហូតដល់ជាង ៣ម៉ឺន ៥ពាន់លើក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLetVnXUgP-BZwWf9nPW63DGmj2bEBIkavs2nILPp1fRHrvjdFc81vBMtBXULMQmS6aotjKgVKfPsrCqIG7GyD6LB0OzF2t9pFc4m1_1VyZrLpp93NCFlAJjbiIAOvcJtGWuZ2ywK0oRfoCtUlUBxkPL2ViALNViIVdcuM8pIlyYs6G9P2G34r1Q2zrdiQ/s1140/image_2025-02-10_13-46-21.png

មនុស្សជាច្រើនបានចូល Comment នៅក្រោមការបង្ហោះរបស់នាង ដូចជា ៖ តើអ្នកលក់ទទួលខ្ចប់កាដូពស់វែកសម្រាប់ថ្ងៃ១៤ កុម្ភៈ ដែរឬទេ? ខណៈស្រីៗនាក់ចង់ផ្ញើកាដូពស់វែកទៅផ្ទះប្រពន្ធចុងប្តី ។ រីឯអ្នកខ្លះទៀតចង់ទិញពស់វែកមកជួយយាមផ្ទះជំនួសឆ្កែ ។

តាមការសាកសួរទៅស្ត្រីលក់ពស់វែក និយាយថា នាងបានលក់ពស់វែកពិតមែន ប៉ុន្តែពុំមែនលក់ពស់ក្នុងរូបដែលនាងបង្ហោះក្នុងហ្វេសប៊ុកទេ ។ នាងលក់ពស់វែកក្លាសេ ពីព្រោះបើលក់ពស់វែករស់ វានឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់អតិថិជន ។ អតិថិជនភាគច្រើន គឺខាងភោជនីយដ្ឋានលក់អាហារសាច់សត្វព្រៃ ហើយពួកគេនឹងមកទិញពីនាងដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_RKxQckHZ-36bdyp85KX3BjNZa25eC3ifLSFlH3wUEtBnGr-1-NI9CuOQg77GmpEI8bvF74AGdSI_yYbnEBjhA69VQUVPwLoAlt4Ou_2AA9rmr-H_NGTQbR6ukJxRp9C-cmMtuSMyhNAqD1-ZEbyLEpaVXdGbl_O43qmbpNXsR2pGQb3Gk5A5IUiwaTdn/s1280/image_2025-02-10_13-46-20.png

គួរបញ្ជក់ថា នៅប្រទេសថៃមានពស់វែកជាច្រើនពូជ ហើយពូជខ្លះត្រូវបានប្រទះឃើញច្រើនបំផុត ។ ថៃពុំបានចាត់ថ្នាក់ពស់វែកនៅក្នុងសត្វព្រៃដែលត្រូវអភិរក្សទេ មានន័យថា ពលរដ្ឋអាចចាប់ ឬលក់ពស់បាន ប៉ុន្តែត្រូវសុំការអនុញ្ញាត និងធ្វើតាមលក្ខខណ្ឌកំណត់ ជាពិសេស ការបង្កាត់ពូជ ៕