ថ្ងៃចុងសប្តាហ៍ចង់សម្រាកលំហែកម្សាន្តនៅជិតក្រុងមែនទេ? អាចមកទស្សានា «រមណីយដ្ឋានទំនប់ម្លេច» បាន ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេះ ស្រុកជុំគិរី ខេត្តកំពត មានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ។ ដើម្បីទៅដល់គោលដៅដ៏សែនមនោរម្យនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ហើយទៅហួសចំណុចព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពតបន្តិច នឹងបានឃើញផ្លូវបត់ស្ដាំ រួចបន្តដំណើរប្រមាណ ៥ គីឡូម៉ែត្រទៀត នោះភ្ញៀវទេសចរនឹងបានទៅដល់គោលដៅហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU3dEe7i9Rm3-C750YTR0_ESiNCRODMMyYCHFQa9Mx8wjNPbgRCOb0t1N2E6I_eK7MuknP3PLvZbzDsGGuo8Ybnzo0WfKXfdW8gPKaEw34V_6W4s7j4F1pbWI7FuD2Lz7AgbTjwRZdmG90a_5kYS7iH9aq_69lcZUBIGr_wPTAjfPQ5DFJRjvzLTnRN-St/s2048/135457212_2908550976042499_1685294901460062517_n.jpg

រមណីយដ្ឋានទំនប់ម្លេច កាលពីមុនគឺជាតំបន់សមរភូមិដ៏ក្ដៅមួយរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្នទីដ៏មានសក្ដានុពលនេះបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតប្រចាំខេត្តកំពត។ ទំនប់ម្លេចជាទំនប់ស្ទាក់ទឹកទុកបានយ៉ាងច្រើនបង្កើតបានជាបឹងដ៏ធំមួយ អមដោយជួរភ្នំព័ទ្ធជុំវិញប្រកបដោយសោភ័ណភាពស្រស់ត្រកាល និងមានទឹកបឹងថ្លាឈ្វង់គួរជាទីចាប់អារម្មណ៍។ នៅទីនេះមានទីធ្លាធំទូលាយ បរិយាកាសល្អ ខ្យល់អាកាសត្រជាក់បរិសុទ្ធ រំលេចបានជាទស្សនីយភាពយ៉ាងច្រើនអនេកតាមរដូវកាល ដែលភ្ញៀវទេសចរតែងតែទៅដកយកបទពិសោធន៍នៅទីនោះដោយមិនចេះជិនណាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidnYRjQPdNGGd6ivsHlxYHISXtt05GDa2iY_W_jJ_C046dlqE0BFRFxAM99Kfyh7LDjNv6yd98muIBkzvjn_pG8TPJDBDRPe0b0ZwuRvnhXfKvziw69tw4v9vYyb8nkTVui309zII0slNpAQ6Xxa-jtUrIDgjTixAD873UCpiO9nTgt9P4TimS8Gi-T8OQ/s1080/455770582_1026965899216332_3725227410654667719_n.jpg

បើនិយាយពីសេវាកម្មទេសចរណ៍នៅរមណីយដ្ឋាន Mlech Adventure វិញមានដូចជា ការជិះម៉ូតូកង់បួនជុំវិញបឹង ជិះទូកកាណូតកម្សាន្តនៅលើបឹង ជិះទូកកៃយ៉ាក់នៅជិតៗតូបខ្ចុះ មានទីលានបាញ់ធ្នូកម្សាន្ត មានខ្ចុះសម្រាប់អង្គុយសម្រាកលំហែកាយ ហើយម្ហូបអាហារសុទ្ធតែមានបញ្ជីតម្លៃត្រឹមត្រូវ មិនថ្លៃពេក មិនថោកពេក សមរម្យសក្តិសមសម្រាប់ភ្ញៀវទេសចរទៅទស្សនាដោយសប្បាយរីករាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHuJGQtUyiURwqis8z_TmtSJWLcIecRDNz_frWJRQy-SpTRwdZPa74rfwULQzk4_1ahPxQ3NBwcztftouhNNhZcRBkLy_BJYex36fCnehPF0IhR6f4TJjAZTGCRuQk1Q1HdXI7LsLS_FRl4zRXk3wDIPH7649HiWiC5SPX2QxWQRDe-MMURMjMty4gKpPw/s1080/455613172_1026965982549657_3915550661000360144_n.jpg

លើសពីនេះក៏មានស្ពានបណ្ដែតទឹកដើរលេងកម្សាន្ត ទីលានបោះតង់ជិតមាត់ទឹកបរិយាកាសស្រស់ស្រាយ និងមានភោជនីយដ្ឋានបម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈផងដែរ។ ក្រៅពីនេះក៏មានសេវាកម្មរៀបចំការកម្សាន្តលក្ខណៈជាក្រុម ដែលភ្ញៀវជាក្រុមរបស់ក្រុមហ៊ុន សាលារៀន ឬអង្គភាពផ្សេងៗអាចកក់ឱ្យរៀបចំជូនបាន ខណៈទីតាំងគឺធំទូលាយ និងជាបណ្ដុំសេវាកម្មទេសចរណ៍ដ៏សម្បូរបែប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh28ZPKPNaiLM46YxU7xSTT9L2a8jl0eKGcD9xLjz9OW1lkJpMHw5BqpG0Jjv24slo7npZXNxh2Kj-P0pY7Py5hyphenhyphenGCfqce9PxsWQBLloqBfFo20i66CeyxxZZ7c19h9Vpzi_Ev6HgmFIqGEtZQooMsqFSc7SBJeArvLk2H1upoeNZF3CmvIlQHoXYiAlYJD/s2048/136069185_2908551539375776_6199002372646828495_n.jpg