អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលនិងចាប់ផ្តើមជជែកវែកញែកបន្ទាប់ពីបទចម្រៀង Diss Track «ថីអ្ហែងថី!» របស់ ជី ដេវីត នៅលើបណ្តាញសង្គមហ្វេកប៊ុក មិនអាចទស្សនាបាន ខណៈនៅលើយូធូបនៅលើដំណើរការធម្មតា។ ងាកទៅកាន់ផេកអ្នកគាំទ្រតារាចម្រៀងរូបនេះបានបង្ហាញថាមានគណនីក្លែងក្លាយជាក្រុម MMO មកវាយលុក។
នៅយប់ថ្ងៃទី៧ កុម្ភៈ ទស្សនិកជនជាអ្នកលេងបណ្តាញសង្គមបានរកឃើញថា បទចម្រៀង Diss Track «ថីអ្ហែងថី!» របស់ ជី ដេវីត ទៅកាន់តារាចម្រៀងរ៉េប វណ្ណដា ដែលបានបំបែកកំណត់ត្រា២៥ម៉ោងមានការស្តាប់១០លានដងនៅលើហ្វេកប៊ុកពេលនេះស្ថិតនៅក្នុងដំណាក់កាលមើលឃើញទៀតនោះទេ ខណៈបទនេះមុននឹងបាត់ មានការទស្សនាជាង១៣លានដង។ ការបាត់នេះគេមិនទាន់ដឹងពីមូលហេតុនោះទេប៉ុន្តែមានការសង្ស័យថារងការ រីផតពីក្រុម MMO ។
ការរំពឹងទុកបែបនេះដោយសារតែគណនីផ្ទាល់ខ្លួន ជី ដេវីត បានចែករំលែកផេកអ្នកគាំទ្ររបស់លោកត្រូវរងការវាយប្រហារពីគណនីក្លែងក្លាយជាច្រើនជាប្រទេសជិតខាង និងបានបន់ឱ្យផេកហ្វេនលោកមានសុវត្ថិភាព។.jpg)
ជី ដេវីត ក៏បាននិយាយនៅក្នុង Group អ្នកគាំទ្រស្របពេលបទចម្រៀង «ថីអ្ហែងថី!» លែងឃើញនៅលើហ្វេកប៊ុកថា «បងប្អូនកុំទៅខ្វល់រឿង Video ចម្រៀងខ្ញុំអី ធ្វើខ្លួនឱ្យរឹងមាំសាមគ្គីគ្នាឱ្យល្អយើងខ្លាំងនឹងហើយទើបវាខ្លាចវាគ្មានធ្វើស្អីកើតទេ បានតែល្អមើលទេតិចទៀតលែងអីហើយ ។ ចំពេលគ្នាល្អម្លេះ ហិហិ, សើចមុនទៅចាំ ឱ្យពួកវាយំតាមក្រោយ»។
ប្រាប់អ្នកគាំទ្រកុំឱ្យខ្វល់ខ្វាយនាំគ្នាសាមគ្គីគ្នានេះបន្ទាប់ពីបាត់បទចម្រៀងខាងលើ ជី ដេវីត ក៏បានបង្ហើបបទថ្មីរបស់ខ្លួនដែលលោកបានបង្ហាញថាហាក់មើលឃើញអនាគត ព្រោះបាននិយាយពីក្រុម MMO ។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ជី ដេវីត នឹងទម្លាក់បទ Diss Track មួយទៀតបន្ទាប់ពីមកពីប្រទេសជប៉ុនដែលមានចំណងជើងថា «អ្ហែងចង់ទៅណា? អ្ហា៎!» ដោយបានបន្ថែមខេបសិនថា «Plan អ្ហែងចង់ចេញបទផ្សេងយកមកបិទមុខមិនបាច់លាក់អញទេ!»៕










