ដូចទស្សនិកជនជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត បានទម្លាក់បទ Diss Track ដែលគេដឹងថាលោកចង់សម្តៅទៅដល់តារារ៉េប វណ្ណដា ។ ការទម្លាក់បទ «ថីអ្ហែងថី!» គឺទទួលបានសមិទ្ធិផលបំបែកកំណត់ត្រារយៈពេល២៥ម៉ោងមានការស្តាប់១០លានដងនៅលើបណ្តាញសង្គមហ្វេកប៊ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-RWsZDLd7FXnUuhbqJBH7tQE0fRhpgI3lcKFIF-Q8IvWBoDLYHyuyVe2NYs61E2C47IwvmJWoNY-mdAP5O9X8gWkBN52aOkHTXdvl08h0Mai-HhY8LQSXPz9zFgWIeMQeTu50Kmxx-r0HNIcv7gHn89VVRM4PZW6hJTIwZ50naGcqCVLdjfzCFUQGZnYS/s2048/460957562_1125538165602173_2360921270080763801_n.jpg

ទោះយ៉ាងណា ដ្បិតថា ជី ដេវីត ទម្លាក់បទនេះក្តីប៉ុន្តែងាកទៅកាន់ភាគី វណ្ណដា មិនបានតបតនោះទេគ្រាន់តែបង្ហោះពាក្យមួយថា Wo Eh Eh eh Eh ប៉ុណ្ណោះខណៈលោកស្ថិតនៅប្រទេសថៃទិញរបស់ប្រ៊េនៗឆ្លាស់អក្សរ VD ព្រមទាំងមានពាក្យចចាមអារ៉ាមថា វណ្ណដា អាចនឹងសហការជាមួយតារារ៉េបថៃល្បីប្រចាំប្រទេស youngohm។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx_D39OtbH4zOlCMEMC3xk80EnFcMsnBsSTn1fSu2D2p-XYdFiipzGDuMAJcoSAsNz1QeMgvB1YHFlINPoPu6tivtin5Ecyk8MYs6ZkSBCfDi6mL22HGLQlyl6ts_SLD5_tT2Aj9Et4vJUshot-gl0hhu-S7rC9p1chFNW33wBWQm1dyE0DHmEHphuto2_/s2048/464733521_1100657018080110_3371556331149146919_n.jpg

ភាពស្ងប់ស្ងាត់របស់ វណ្ណដា មិនបានធ្វើឱ្យ ជី ដេវីត ព្រលែងដៃនោះទេទោះលោកស្ថិតនៅប្រទេសជប៉ុន។ ជាក់ស្តែងមុននឹងទៅប្រទេសជប៉ុន ជី ដេវីត ក៏បានបង្ហាញដែរថាពេលលោកត្រឡប់មកវិញនឹងចាត់ការទាំងអស់គ្មានដើរតួកម្សត់ រួមទាំងអ្នកស៊ីឈ្នួល Reaction ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJq_AlTisaiamh5KZw5wSUS2UnvWPjyllkCozvazN1xlk6t7nKtN5AUlfqSbAElU_H1aukOrMVz-7XW4t2YSCCdzGEZKJeFYNbfWdFmU6G9EIyZzIrW6Qv8bbDrxK37wN_AY0gPIqzk6cP_Bd_L9cgcRs1iSuwSmdsPo5-8vc4ZjOdVja2vDaTOYPSqHA6/s2048/473293087_1203538541135468_5083836112860224214_n.jpg

អ្វីដែលកាន់តែចាប់អារម្មណ៍នៅយប់ថ្ងៃទី៤ កុម្ភៈ គណនីហ្វេកប៊ុក Ngoun Chan Davith បានចែករំលែកបទ «ថីអ្ហែងថី!» ដោយបានដាក់ Caption ថា «1:23 to 1:29 ស្គាល់ក្រយៅមួយហើយ ចាំទៅវិញអញថែមក្រយៅហើយកន្ទុយអណ្តើកឱ្យមួយទៀត»។ តារាចម្រៀងរូបនេះក៏បានបន្ថែមនៅក្នុងខម្មិនដែរថា « ឱ្យភ្លេចអ្វីភ្លេចបាន ឱ្យភ្លេចទង្វើ Jo កល្យាណបងភ្លេចមិនបានទេ Wo Eh Eh Eh Eh Wo Eh Eh eh Eh»។ ក្នុងនាទីដែលលោកបានដាក់ខាងលើនេះនៅក្នុងអត្ថន័យចម្រៀងគឺបានរៀបរាប់ថា «ចាំមើលវាធ្វើស្ងាត់ ស្ទាយ៍វាមានតែប៉ុណ្ណឹង មេឱ្យដើរតួកម្សត់បាត់…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioFvvSfUUPUkm7V1tPZ-eZV_EfNgyb1r80wvKSacNZdEFxDDI2k61jNgjoDD-lR1ZeW4MoKj-fXZllAH9GTJ3M7-TgXbocAMY_wjfitij9KVdCohyphenhyphenCr9h5NAvFY8lpPxJxUdJh2isIk41iiiZdwS4ZfmM8mwLovr5sG48K9jE3aPiCfPtJThejxf9iJPsD/s2048/475557199_1164661358346342_944766860111940665_n.jpg

គួរបញ្ជាក់ផងដែរថា ការទម្លាក់បទ Diss Track របស់តារាចម្រៀង ជី ដេវីត គឺនៅពេលដែលមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមនៅក្នុងកម្មវិធីរបស់ វណ្ណដា ដែលមានការច្រៀងបទ JO II និងការនិយាយពីរឿងចាប់ដៃ Hi5 ។ អ្នកគាំទ្រដែលបានចូលរួមនៅក្នុងកម្មវិធីផ្ទាល់បានអះអាងដែរថា វណ្ណដា មិនបានច្រៀងត្រង់កន្លែង Diss Track ទៅកាន់ ជី ដេវីត នោះទេ ខណៈតារាចម្រៀងរូបនេះគឺបានច្រៀងបទ Jo ទាំងបីដើម្បីឱ្យហ្វេនៗរបស់ខ្លួនសប្បាយតែប៉ុណ្ណោះ៕