Home ព័ត៌មានអន្តរជាតិ ការស្រាវជ្រាវបង្ហាញថា សត្វឃ្មុំអាចចាំមុខរបស់មនុស្សយើងយ៉ាងហោចណាស់ក៏២ថ្ងៃដែរ

ការស្រាវជ្រាវបង្ហាញថា សត្វឃ្មុំអាចចាំមុខរបស់មនុស្សយើងយ៉ាងហោចណាស់ក៏២ថ្ងៃដែរ

79
0

មនុស្សនឹងគិតថា សត្វឃ្មុំមានរូបរាងដូចៗគ្នាទាំងអស់ ប៉ុន្តែសម្រាប់ឃ្មុំវិញអាចចងចាំផ្ទៃមុខមនុស្ស ហើយវានឹងបែងចែកភាពខុសប្លែកគ្នានៃរូបរាងមនុស្ស ។ ការស្រាវជ្រាវមួយបង្ហាញថា ឃ្មុំអាចរៀនសូត្រពីការចងចាំផ្ទៃមុខមនុស្សក្នុងរូបថត និងក្រៅរូបថត ហើយវាអាចចាំបានយ៉ាងហោចណាស់ ២ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis_EbVpSJWVqgcDLokaDijfZLTTMwyWEiUWM2dYmTRRlLXnG2ycg7XOZYMq6J5Ld3SFjBlx_KXatULxjCACYfPT1pMmTo6nrMHeTuC3cC7r11FHqcxmeqg6hn4mo8mD9Im4LHRQX4x8sqZ8r3hcdyfCq6kMO7PGH1EBZNBHAevid1WFamqf4rsC9Di0XmX/s1600/image_2025-02-06_15-00-32.png

អ្នកវិទ្យាសាស្ត្រជាច្រើនរូបជឿជាក់ថា ការចងចាំផ្ទៃមុខរបស់អ្នកណាម្នាក់ គឺត្រូវប្រើប្រាស់ខួរក្បាលទំហំធំ និងអាចមានផ្នែកពិសេសក្នុងខួរក្បាលបំពេញតួនាទីវាយតម្លៃផ្ទៃមុខ ហើយមានតែសត្វមួយចំនួនប៉ុណ្ណោះដែលមានលក្ខណៈពិសេសនេះ ។ បើប្រៀបធៀបគ្នា គឺមនុស្សមានកោសិកាខួរក្បាលប្រមាណ ១សែនកោសិកា ខណៈឃ្មុំមានកោសិកាខួរក្បាល ប្រមាណ ១លានកោសិកា ។ មនុស្ស និងឃ្មុំ បានប្រើប្រាស់តិចនិកដើម្បីចងចាំផ្ទៃមុខដោយការចងចាំត្រចៀក ភ្នែក ច្រមុះ និងមាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhffu2FTf3fhnZSXXovD8fh1P14gZqIbUDxJdc2J9a0AyTbThM3GcvYy3hCsx2b2m5l8lpjlhuxwqOXK_rDodyfYkIxE-4JZ_wPLDox7K1_Qen17_1T4cZQ0LjGPk8aFG7B9VxZ2c6vPBfLe6xYp_9x3AndJ-qrx9x5_ICRW2-tkWmny_MmPFqiMxB-956g/s1280/image_2025-02-06_15-00-33.png

សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅសាកលវិទ្យាល័យ Toulouse ប្រទេសបារាំង និយាយថា យើងអាចចងចាំផ្ទៃមុខមនុស្សស្គាល់គ្នាតាមរយៈចំណុចលេចធ្លោ ប៉ុន្តែអ្នកវិទ្យាសាស្ត្រពុំធ្លាប់គិតថា ឃ្មុំមានសមត្ថភាពបែបនេះសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjscH1MLrvw2vegvfyeyE-hhIQJdIPQx3uEQH5x7IKQmgDwfAO9as_c2RnlRa_QbVoQFo9us7WvsENFitgiYm7MsqSsLj59TfvHvEAqp8TsNa6bizmxuF9P-lRQHyosmAO33K0N903-P6EYBT_I0qySfOkJQErEAiM7U_w05iPmBP4LfFFzwhfsi7PaQo4/s1200/image_2025-02-06_15-00-34.png

ការស្រាវជ្រាវមួយផ្សព្វផ្សាយក្នុងទស្សនាវដ្តី Journal of Experimental Biology បានបង្ហាញពីការសាកល្បងដោយការយករូបថតផ្ទៃមុខមនុស្សផ្សេងៗ ទៅឱ្យឃ្មុំមើល ដែលរូបថតទាំងនេះមានពន្លឺនៅផ្នែកខាងក្រោយ និងមានទំហំប្រហាក់ប្រហែលគ្នា ។ គ្រប់រូបថតទាំងនេះ គឺថតចាប់ពីកញ្ចឹងក ឡើងលើក្បាល និងគ្មានដងខ្លួនទេ ដើម្បីកុំឱ្យឃ្មុំចងចាំសម្លៀកបំពាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioMdz4USI7s2yAfuKjzVRbMkjBr1Hl5ep9PB1viruNdcfBJ5n8rQJT6-InV8wO_H7-L5K2dK99CVPZIa7kF25XArSBSQy_TRBO-A5rmECut46yCG9tAzpffW5FOilpLv4C_yTV0pQkhzIS8u1jAC9WliTlaJ1O59VqMyxErYae1d5WpOtPEr_XRul9-ons/s810/image_2025-02-06_15-00-35.png

បន្ទាប់មក ក្រុមសាកល្បងបានបន្តក់ទឹកស្ករលើរូបថតបុរសម្នាក់ ហើយបន្តក់ទឹកមានរសជាតិល្វីងលើរូបថតផ្សេងទៀត ។ ពីដំបូង ឃ្មុំខ្លះពុំចាប់អារម្មណ៍នឹងរូបថតទាំងនេះទេ ប៉ុន្តែមានឃ្មុំ៥ក្បាលហើរមកក្បែររូបថត ។ ពួកវាដឹងថា រូបថតបុរសម្នាក់នេះខុសគ្នាពីរូបផ្សេង ពួកវាហើរមករកទឹកស្ករជានិច្ច មុនពេលវាទម្លាក់ខ្លួនលើរូប ។ ទោះជាក្រុមសាកល្បងយករូបបុរសនេះទៅទុកនៅកន្លែងណា ក៏ឃ្មុំរកឃើញដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicpCzN3zSQtBce21qSpRzIdg7fxLnvqolxAkFrAgxtYHHIuljRbkUOiapls8HzwT_XSR5E9t8T7qOD-YqgqEgSkFbynwdz2geEmO198KOAqAuv9_GocqO1K1gvw0vJf1RsyAL5R8duno6PnBuQY9vL58z-q-KWTaixlcE2lumjuihyYrbNNZ8vG5EWmxpu/s1920/image_2025-02-06_15-00-36.png

នេះបញ្ជាក់ថា ការចងចាំផ្ទៃមុខមនុស្ស ពុំតម្រូវឱ្យមានប្រព័ន្ធសរសៃប្រសាទកម្រិតខ្ពស់ទេ ហើយការសាកល្បងរកឃើញថា ឃ្មុំ២ក្បាលអាចចងចាំផ្ទៃមុខមនុស្សបាន ២ថ្ងៃ ។ បើឃ្មុំអាចចងចាំផ្ទៃមុខមនុស្សក្នុងរូបថតបាន មានន័យថា ពួកវាក៏អាចចងចាំផ្ទៃមុខមនុស្សនៅក្រៅរូបថតដូចគ្នា ។ ហេតុនេះ យើងពុំគួរសម្លាប់ឃ្មុំទេ ព្រោះឃ្មុំផ្សេងទៀតក្នុងសំបុកនឹងតាមទិចយើង ដោយសារវាផ្តល់សញ្ញាឱ្យគ្នា ៕