«ប្រាសាទភ្នំបាខែង» ជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ឬអង្គរទី ១ ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ នៃខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១ ដោយមាន ៧ ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌ ៧ ជាន់របស់ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMoAN07M06dMRPevnk4vhoWl9doFn7O0BA0uQm1fy59mn2F8Jc1BFK38410kAKeGcajLcIJr2HKDQL8Lk11pZPD6nx-8Khrb6gzKNB-bqZIIaOeQeevqgc5REJt6RtK0b6HONGSOPNnezN9bOHxa4NXoU0a8NtGYAM9kLbLMxrN0HJJijdrN0JTWGfPsv9/s2048/476081092_122176264898269139_6845445007847730710_n.jpg

ដូច្នេះនៅពេលលោកអ្នកបានទៅដល់ខេត្តសៀមរាប ក្រៅពីទស្សនាប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង ក៏ជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយដែលលោកអ្នកមិនគួររំលងនោះទេ។ ប្រាសាទភ្នំបាខែង មានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់ ស្ថិតនៅខាងឆ្វែងដៃពីប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ន គឺជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនបំផុតនៅពេលថ្ងៃលិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNnNfCN_XTCmnMzXODsWx2QRKJwmj0EE6vZN1fKb7V5OVz92Vu2p4P-JF0VgVJYHRDJds66UhFnzLQPYDm_tM_jkX5V3No9RTGp9ZfHri6Euu1S9k5c1biJmFN-HlCyWxDhao2PVoWy7lT0c9LfXhd1uiiV7CDmCzw-i0UZD3W_nM2GGIOwY7wQPjkhXtX/s2048/476161588_122176264664269139_1291930852554423358_n.jpg
ក្រៅពីទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត លោកអ្នកក៏អាចស្វែងយល់ពីប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃប្រាសាទ ក៏ដូចជាទស្សនានូវក្បាច់ចម្លាក់ដ៏ល្អវិចិត្រ ដើរជុំវិញប្រាសាទគយគន់ទេសភាពព្រៃភ្នំដ៏សម្បូរបែប ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ ជាមួយទិដ្ឋដ៏សែនស្ងប់ស្ងាត់ រួមទាំងអាចមើលទេសភាពនៅតំបន់អង្គរស្ទើរតែទាំងមូលបានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifZTvhhUFIig4Ak6g6BkRAPK4oKIbM3nRGcNRWqW3Nf3DIDkLMZl4Xli1wAF_Nkhu6DddJXiQ2uCkEDOOun1VeDT8VI8RD8eIUf7Ua0NOvDIPUqg5ltaqWnSV3YoM4eZ2J0rIljYKMUjCmQ7fBjtpES1R3RMuF-9-u9w5tAXdU5qghgj_lKNm2g0AdsYHp/s2048/476143887_122176265012269139_7303521560044264030_n.jpg

ប្រាសាទភ្នំបាខែងមានកំពូល ១០៩ និងមានកំពស់ ៤៥ ម៉ែត្រ ដោយជណ្តើរឡើងប្រាសាទនេះមានលក្ខណៈចោទខ្លាំង ហើយនៅតាមជណ្តើរនៃថ្នាក់ទាំង៥ គឺមានរូបសំណាក់តោឈយាមផ្លូវ។ ប្រាសាទភ្នំបាខែងមានឈ្មោះដើមថា «យសោធរគិរី» ដែលបច្ចុប្បន្នប្រាសាទនេះគឺមានប្រជាប្រិយភាពខ្លាំងណាស់ ដោយមានភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកទស្សនាជាហូរហែ៕