ព្រៃអាម៉ាហ្សូនគឺជាព្រៃដ៏ធំជាងគេនៅលើពិភពលោក ដែលមានសត្វរស់នៅច្រើនប្រភេទ ជាគម្របធម្មជាតិលើផ្ទៃដីដ៏ធំល្វឹងល្វើយ និងមានតួនាទីជាអ្នកថែរក្សាអាកាសធាតុនៅលើភពផែនដី។ ព្រៃនេះស្ថិតនៅឧបទ្វីបអាមេរិកខាងជើងដែលគ្របដណ្តប់លើផ្ទៃដីសរុបដល់ទៅ ៧ លានគីឡូម៉ែត្រការ៉េ ក្នុងនោះ ៥.៥ លានគីឡូម៉ែត្រការ៉េគឺជាព្រៃដែលទាក់ទាញទឹកភ្លៀងបំផុត។ ដូច្នេះប្រសិនបើគ្មានព្រៃអាម៉ាហ្សូន លោកអ្នកសាកស្រមៃមើល តើពិភពលោកទាំងមូលនឹងទៅជាយ៉ាងណា? 
ព្រៃអាម៉ាហ្សូនគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោករបស់យើង ប្រសិនបើគ្មានព្រៃទាំងនោះទេ ពិភពលោកនឹងជួបគ្រោះមហន្តរាយឥតឈប់ឈរ ដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ឆេះព្រៃ ទឹកជំនន់ ខ្យល់ព្យុះ រួមទាំងគ្រោះរាំងស្ងួត កង្វះទឹកស្អាត និងការកើនឡើងកម្តៅកម្រិតខ្ពស់ផងដែរ។
លើសពីនេះវាក៏ជះឥទ្ធិពលយ៉ាងអាក្រក់ដល់អាកាសធាតុពិភពលោក ដែលបណ្តាលឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃកម្រិតកាបូនឌីអុកស៊ីត ការរំខានដល់គំរូអាកាសធាតុ ជាមួយនឹងការថយចុះនៃទឹកភ្លៀងនៅក្នុងតំបន់ជាច្រើន ការផុតពូជនៃប្រភេទសត្វ និងរុក្ខជាតិ ក៏ដូចជាការរំខានដល់វដ្តទឹក ដែលនាំឱ្យភពផែនដីមានការប្រែប្រួលយ៉ាងខ្លាំង និងមិនអាចទ្រទ្រង់ជីវិតជាច្រើន រួមទាំងមនុស្សទៀតផង។

បច្ចុប្បន្នព្រៃអាម៉ាហ្សូនកំពុងរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតពីមនុស្ស ដោយសារពួកគេនូវតែបន្តសកម្មភាពកាប់ឈើធ្វើកសិកម្ម ធ្វើរ៉ែ និងឧស្សាហកម្មផ្សេងៗ ជាហេតុនាំឱ្យមានគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃញឹកញាប់ ដែលបង្កឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញភូមិសាស្ត្រមានការព្រួយបារម្ភយ៉ាងខ្លាំង៕










