Home ព័ត៌មានអន្តរជាតិ ពន្ធនា.គារ ជាកន្លែងផ្តល់ចំណេះដឹង! អ្នកទោ.ស ថៃ ទទួលការសម្រាលទោ.ស ១ថ្ងៃ ក្រោយអានសៀវភៅចប់១ក្បាល

ពន្ធនា.គារ ជាកន្លែងផ្តល់ចំណេះដឹង! អ្នកទោ.ស ថៃ ទទួលការសម្រាលទោ.ស ១ថ្ងៃ ក្រោយអានសៀវភៅចប់១ក្បាល

48
0

ប្រទេសថៃ ៖ អ្នកទោ.ស នៅប្រទេសថៃ ដែលបានអានសៀវភៅចប់១ក្បាល នឹងទទួលបានការសម្រាលទោ.ស ១ថ្ងៃ ហើយវានឹងជំរុញឱ្យអ្នកទោ.ស អាចរៀនសូត្របង្កើនចំណេះដឹងក្នុងពន្ធនា.គារ ។ នេះជាការដោះស្រាយបញ្ហាការសិក្សាកម្រិតទាបរបស់អ្នកទោ.ស ហើយការអានសៀវភៅនឹងជួយឱ្យពួកគេមានចំណេះដឹងស្មើសិស្សរៀនថ្នាក់អនុវិទ្យាល័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirsnCjvp5Fk-3P8CGpuIOfb1CYKuUZArtNv7eVsJ7V4Vr_9hOhVw6c25_yzpfX-y-NR86E2s_9nAaSO-haf1C3n_N1hj-hiPw2Zd7WIPdqtbbQMZAc2KvFPXYZXK0TJvZ1A62txbJbBlzFQEqcBk7bjJ0uSkgA76GlcSGEuWNkKWvM1fSIPv2HhtqS-TAB/s1280/photo_2025-02-05_16-33-13.jpg
គម្រោងអានសៀវភៅក្នុងពន្ធនាគារ គឺមានគោលដៅឱ្យពន្ធនាគារនីមួយៗក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់អ្នកទោសដើម្បីកសាងជីវិតថ្មី ដោយផ្តោតលើការអានសៀវភៅ និងអភិវឌ្ឍន៍ចំណេះដឹងខ្លួនឯង ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO62P0RL4EWM-fr115pe3hbTDiGxsGXVZ2fo3H4m-a3-fBF2cWaAZQMcoO6fefqftp1WVTpjqMLs5JIHSbpZ4rferPtN-AOSg8mhUtbPXsBs9rw-6Rx6F1Kev4R6Ze0581acy5Dl-RFc5LafJ8PArt-76dLIj2SC-CovXc-4U-eIs_EzOehrtqFcTOsXtD/s780/photo_2025-02-05_16-33-14%20(2).jpg

កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក ថាវី ស៊ុតស៊ុង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា ការអនុវត្តគម្រោងអានសៀវភៅចប់១ក្បាល អ្នកទោសនឹងទទួលការសម្រាលទោស១ថ្ងៃ ក្រោយពីលោកមើលឃើញថា អ្នកទោស៧៧% នៅប្រទេសថៃ បានរៀនសូត្រតិចតួច ។ រីឯអ្នកទោសជាង១០% ទៀត ពុំបានរៀនសូត្រជ្រៅជ្រះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO14IRQLvg5ad3Jo5mfPrI7ooDZPLe7bCqgmX0JMn8mC7cAqQc7HEmcK4JCQ39af7fXGsgop0Fuh4fHxhx0sl7NJma4TWueeLMIgkds01oAZbKaKexNjC73FPx7gz8ekAJfXvtZkId_0ThgXZQqh_zm9hfc7pFlBPT71PTLkLNJAF0Y8892qBA2izG8hsm/s550/photo_2025-02-05_16-33-14%20(3).jpg

ពន្ធនាគារត្រូវអនុញ្ញាតឱ្យអ្នកទោសទាំងអស់ទទួលបានការអប់រំស្មើកម្រិតមូលដ្ឋាន ឬអនុវិទ្យាល័យ ដើម្បីសម្រេចគោលដៅឱ្យអ្នកទោសទាំងអស់ចេះអានអក្សរ ចេះសរសេរ និងអាចប្រកបអាជីវកម្មពេលចេញពីពន្ធនាគារ ។ វាជាគោលនយោបាយមួយទៀតលើកទឹកចិត្តអ្នកទោសឱ្យខិតខំរៀនសូត្រ ខណៈពន្ធនាគារខ្លះមានសៀវភៅជាង២ម៉ឺនក្បាល ទើបយើងលើកទឹកចិត្តពួកគេ ពីព្រោះយើងចង់ឱ្យពន្ធនាគារក្លាយជាកន្លែងផ្តល់ចំណេះដឹង បង្កើតមនុស្សថ្មី និងកសាងជីវិតថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQ0wSG3Mwssx5zMkiuhcCz-LQyqgAoYuG1OAjk1qWSZ4-xdqSBG46baAvuZPHUtungc2EKD2jHeYMVIZnOKlsIo1tcEcM5t57MAuQWm9jkSOZx3Ot0zL7LtNj_hkXOU0Z_ZaM-rhdKuTCdUfbnEuX2dr6k0Z2ME3EP6TBt0RZ5y9UMKC2aJ3g3YIN0l4z/s1200/photo_2025-02-05_16-33-14.jpg

ចំណែកប្រទេសផ្សេងៗ ក៏បានអនុវត្តគម្រោងដូចគ្នានេះដែរ គឺបើអានសៀវភៅចប់១ក្បាល អ្នកទោសនឹងទទួលការសម្រាលទោស ចំនួន៤ថ្ងៃ ដូចជា ៖ ប្រេស៊ីល ។ បច្ចុប្បន្ន ប្រទេសថៃចាប់ផ្តើមអនុវត្តគម្រោងនេះជាបណ្តើរៗ ហើយមានអ្នកទោសជាច្រើននាក់នាំគ្នាអានសៀវភៅ ។ ការសម្រាលទោស១ថ្ងៃ ក៏ត្រូវស្របតាមច្បាប់ផងដែរ ដើម្បីឱ្យអ្នកទោសចេះអានអក្សរ ចេះសរសេរ និងគិតលេខ ហើយគម្រោងនេះពុំបានជួយអ្នកទោសណាម្នាក់ជាពិសេសទេ ៕