តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu ឬសាន់ឆាយ ដែលល្បីល្បាញក្នុងរឿង «Meteor Garden»ឬទស្សនិកជនស្គាល់ថាជារឿង F4 តៃវ៉ាន់ បានទទួលមរណភាពនៅប្រទេសជប៉ុន ដោយសារជំងឺគ្រុនផ្តាសាយ និងរលាកសួត ក្នុងអាយុ ៤៨ឆ្នាំ។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រមានការតក់ស្លុតយ៉ាងខ្លាំងខណៈតារាស្រីរូបនេះបានបាត់មុខជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

នៅថ្ងៃទី ៣ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៏ថា ប្អូនស្រីរបស់តារាសម្ដែងស្រី Barbie Hsu បាននិយាយថាបងស្រីរបស់នាងបានស្លាប់ភ្លាមៗនៅប្រទេសជប៉ុន។ នាងបាននិយាយថា « ក្នុងឱកាសចូលឆ្នាំថ្មីនេះ គ្រួសារយើងបានទៅវិស្សមកាលនៅប្រទេសជប៉ុន។ បងស្រីស្លូតត្រង់របស់ខ្ញុំ មានជំងឺផ្តាសាយ និងរលាកសួត ហើយបានចាកចេញពីពួកយើង។ ជីវិតដែលមើលថែខ្ញុំ និងធ្វើជាដៃគូរបស់ខ្ញុំ ខ្ញុំនឹងដឹងគុណអ្នកជានិច្ច ហើយខ្ញុំនឹងចងចាំអ្នកជានិច្ច»។.png)
សាច់ញាតិរបស់តារាសម្ដែងរូបនេះបានប្រកាសដំណឹងដ៏សោកសៅដល់ទស្សនិកជន។ អ្នកជំនួញ Wang Xiaofei អតីតស្វាមីរបស់នាង បានផ្លាស់ប្តូររូបភាព Profile របស់ខ្លួនជា ពណ៌ខ្មៅ។ នាងត្រូវបានគេឃើញលើកចុងក្រោយប្រហែល ១០ ថ្ងៃមុនក្នុងពិធីមង្គលការកូនស្រីរបស់មិត្តភក្តិ។ នៅពេលនោះ Barbie បានចាប់ដៃជាមួយស្វាមី ដែលជាតារាចម្រៀងកូរ៉េ DJ Koo ហើយបានផឹកស៊ីជាមួយប្អូនស្រីរបស់ខ្លួននិងមិត្តភក្តិមួយចំនួនទៀត។
រយៈពេល២ឆ្នាំមកនេះ តារាសម្ដែងរូបនេះមិនបានបង្ហាញខ្លួនជាសាធារណៈ ឬផ្ដល់បទសម្ភាសន៍ឡើយ។
ម្តងម្កាល មិត្តភ័ក្តិបង្ហោះរូបភាពញ៉ាំអាហារជាមួយនាង។ នៅដើមឆ្នាំ ២០២៤ DJ Koo បាននិយាយថា សុខភាពរបស់ សាន់ឆាយ មិនល្អទេលោកមើលថែ និងយកចិត្តប្រពន្ធរបស់ខ្លួន។ នៅចុងបញ្ចប់នៃជីវិតរបស់នាង តារារូបនេះមានជម្លោះជាបន្តបន្ទាប់ជាមួយអតីតស្វាមី Wang Xiaofei និងអតីតម្តាយក្មេក ដែលជាអ្នកជំនួញ។ នាងបានចោទប្រកាន់ Wang Xiaofei ពីបទរំលោភលើកិច្ចព្រមព្រៀងលែងលះ និងមិនបានផ្តល់ការគាំទ្រពេញលេញដូចដែលបានព្រមព្រៀងគ្នា។ តារាស្រីរូបនេះ បានប្តឹងអតីតម្តាយក្មេក ពីបទ «បរិហារកេរ្តិ៍ និងបង្កាច់បង្ខូច» ព្រោះ ធ្លាប់និយាយថានាង «ប្រើសារធាតុហាមឃាត់»។ តារាសម្ដែងរូបនេះត្រូវបានធ្វើតេស្តរកឃើញថាមានសារធាតុញៀន។.png)
Barbie Hsu កើតនៅឆ្នាំ ១៩៧៦ នៅតៃវ៉ាន់ ហើយបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ ក្នុងឆ្នាំ ២០០១ នាងមានភាពល្បីល្បាញនៅក្នុងប្រទេសមួយចំនួននៅអាស៊ី តាមរយៈតួនាទីរបស់នាងជា សាន់ឆាយ ។ នៅទសវត្សរ៍ឆ្នាំ ២០០០ Barbie Hsu បានផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកម៉ូត និងគ្រឿងសម្អាងជាច្រើនទោះបីជាកម្ពស់មិនខ្ពស់ខ្លាំង (ប្រហែល១.៦២ ម៉ែត្រ) ប៉ុន្តែនាងនៅតែលេចធ្លោក្នុងពិភពតារា និងមានតម្រូវការខ្ពស់ក្នុងនាមជាតារាម៉ូដែល ដោយសារទឹកមុខភ្លឺថ្លា និងស្នាមញញឹមភ្លឺថ្លារបស់នាង។
ក្នុងឆ្នាំ ២០១១ នៅកម្រិតកំពូលនៃអាជីពរបស់នាង ក្នុងចំណោមតារាស្រីដែលស្វែងរកច្រើនជាងគេបំផុតនៅក្នុងកម្មវិធីកម្សាន្តរបស់ចិន Barbie Hsu បានរៀបការជាមួយ Wang Xiaofei បន្ទាប់ពីមានទំនាក់ទំនងស្នេហាអស់រយៈពេល៤៩ថ្ងៃ។ ប្តីប្រពន្ធនេះមានកូនពីរនាក់ ស្រីម្នាក់ និងប្រុសម្នាក់។ នៅឆ្នាំ ២០២១ នាងបានប្រកាសពីការលែងលះរបស់នាង។ ប៉ុន្មានខែក្រោយការបែកបាក់ Barbie Hsu បានជួបតារាចម្រៀងកូរ៉េ DJ Koo ហើយបានរៀបការនៅដើមឆ្នាំ ២០២២ ខណៈអ្នកទាំងពីរបានស្គាល់គ្នាតាំងពីឆ្នាំ១៩៩០។ ចាប់តាំងពីរៀបការជាថ្មីតារាស្រីរូបនេះកម្របង្ហាញខ្លួនជាសាធារណៈណាស់៕










