Home ព័ត៌មានអន្តរជាតិ អ្នកជំនាញវៀតណាមបារម្ភពីការនាំចេញអង្ករឆ្នាំនេះនឹងជួបបញ្ហាប្រឈមច្រើន

អ្នកជំនាញវៀតណាមបារម្ភពីការនាំចេញអង្ករឆ្នាំនេះនឹងជួបបញ្ហាប្រឈមច្រើន

45
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានស៊ីនហួរបានផ្សព្វផ្សាយពីការលើកឡើងរបស់អ្នកជំនាញវៀតណាមថា នៅឆ្នាំ២០២៥នេះ ការនាំចេញអង្កររបស់វៀតណាមនឹងធ្លាក់ចុះទាំងបរិមាណ និងតម្លៃ បើធៀបនឹងឆ្នាំ២០២៤ ដោយសារតម្រូវការអង្ករនៅក្រៅប្រទេសថយចុះ និងការប្រកួតប្រជែងពីបណ្តាប្រទេសនាំចេញអង្ករកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhww8dZjncK50RPnDrjK07hg_YdHuMLC_K4LDanakB-BBruS72qvTYByU1CSnc_YKd_KlRVNKLNqhA8RoOfCGHmy-H5EkAbc8re3VPJxPRwGsuw6Pneclt8u7PAxQw1fGD6L7Kg-XiTQ5uV5ZdUwaso_rctt_BI7q0L2_hQrN0_q6u9hz4yBTRNtZUj6MQk/s1500/image_2025-01-29_09-23-03.png

អ្នកជំនាញផ្នែកកសិកម្មវៀតណាមរំពឹងថា ឱកាសការនាំចេញអង្កររបស់វៀតណាមទៅក្រៅប្រទេសក្នុងឆ្នាំ២០២៥ អាចនៅមានកម្រិត និងឧបសគ្គលើទីផ្សារអង្ករកើនឡើង ក្រោយពីវៀតណាមបាននាំចេញអង្ករក្នុងបរិមាណច្រើន និងតម្លៃខ្ពស់កាលពីឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLF-wGmnTq1hMsuJ8bhjHwhQdcfuuaJvL84k8Rwu_WhMIjxr-BMjGyTcilcCWl0T8-geqGoAcD5odsG_Esx6SdsV0ULdntlc4Jf6oQLiExvTSvqaaT_Zf_vOW0KVZxeb5bMjS6KEn0vm1QSVBTR-RoGCERGeiU-3cqSUTv7HuoCNgdKy-hz7gXHP4zoUZn/s1579/image_2025-01-29_09-23-04%20(2).png

ប្រទេសនាំចូលអង្ករជាច្រើនបានទិញអង្ករពីប្រទេសផ្សេងៗជំនួសអង្ករវៀតណាម ដោយសារតម្លៃអង្ករវៀតណាមខ្ពស់មុនពេលរដូវប្រមូលផល ។ ហេតុនេះ វានឹងធ្វើឱ្យតម្លៃអង្ករវៀតណាមក្នុងឆ្នាំ២០២៥ ទាបជាងតម្លៃអង្ករក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ហើយតម្លៃអង្ករវៀតណាមអាចនឹងធ្លាក់ចុះទាបជាងឆ្នាំ២០២២ ឬតម្លៃកើនឡើងតែបន្តិចបន្តួចប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5v93SFtsrNVcM8ozmqCHl3kaZHLhxBdQKp_UrfKOjJUup5WkuZtPyDJRD1t_fJj8jR5ONTrBpQn23snj9dtMtCAnbGfh4vo9PayI4hXbD95zs4Xnplpwbj2tPzUR2ts7BnVAuNM8WdSC_qx7aAJkjmITyCOF5vSAaejol658yCxPcLWpADgSxzSwjkUN/s900/image_2025-01-29_09-23-04.png

ចំណែកក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានបង្ហាញរបាយការណ៍ថា ការនាំចេញអង្កររបស់វៀតណាមកាលពីឆ្នាំ២០២៤ ស្ថិតក្នុងចំនួនខ្ពស់ទាំងបរិមាណ និងតម្លៃ គឺវៀតណាមបាននាំចេញអង្កររហូតដល់៩លានតោន ស្មើនឹងទឹកប្រាក់៥,៧០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOddAGHwgV47yog6E0O2ygu1HP1Ls607BkRrG1qTRGFQLXX6_qILP4wuWCDOc3zDpLU7H4smUD1grpQa5sQj3neUSXswhVm78QsW4LppRU9cZ0Jb5cBLUkfkJNTeq1tfhlHKmWMSyKUFT999o3DkMh4B2i_TyAHgSyE3PBo04SezreOruLwXF_gGzALWEg/s1024/image_2025-01-29_09-23-06.png

គួរបញ្ជាក់ថា អង្ករវៀតណាមជាប់ឈ្មោះជាអង្ករមានគុណភាពល្អបំផុតនៅលើពិភពលោក ដែលអំណោយផលដល់ការនាំចេញអង្ករទៅក្រៅប្រទេស ជាពិសេស អង្ករគុណភាពល្អមានទីផ្សារច្រើន ។ ក្រៅពីនេះ វាក៏បានជំរុញឱ្យក្រុមហ៊ុនឯកជន និងកសិករវៀតណាមសហការគ្នាវិនិយោគផលិតអង្ករគុណភាពល្អបន្ថែមទៀតដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញ ៕