Home ព័ត៌មានអន្តរជាតិ មកស្គាល់កុលសម្ព័ន្ធដែលមានម្រាមជើងដូចសត្វបក្សីចម្លែកបំផុតក្នុងលោក

មកស្គាល់កុលសម្ព័ន្ធដែលមានម្រាមជើងដូចសត្វបក្សីចម្លែកបំផុតក្នុងលោក

91
0

ប្រជាជន Doma នៃប្រទេស Zimbabwe គឺមានភាពល្បីល្បាញខ្លាំងណាស់ ដោយសារពួកគេកើតមកមានម្រាមជើងពីរ ស្រដៀងនឹងសត្វអូទ្រីស ត្រូវបានគេហៅឈ្មោះក្រៅថា “មនុស្សអូទ្រីស”។
ប្រជាជន Doma ដែលត្រូវបានគេស្គាល់ថា Vadoma ឬ Bantwana រស់នៅភាគខាងជើងប្រទេស Zimbabwe មានកត្តាហ្សែនចម្លែកបំផុតមួយត្រូវបានគេស្គាល់ថា ectrodactyly ដែលជំងឺនេះបណ្តាលឱ្យបាត់ម្រាមជើងមួយចំនួន ផ្តល់ឱ្យជើងមានរូបរាងដូចដង្កៀប ដូច្នេះជើងរបស់ពួកគេម្នាក់ៗគឺមានម្រាមពីរប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8iKbL_VfJtNkdH-zd7kRKMsOK5CYhdZ9qwBw0jXPt6nF1GHt0A6vsh3Ju6jLK3hszjqEHVVvS_Ero69YD0U3altf-w5CY3yYqCSfO4xWDz80eWcB5K8jdPYiUv0QBJ0A2vMA35GTBvzaQNzfEfNabudBXzTaGX75zXxvjjYria8_MbkQV3uuJ8EFRq7jN/s806/image_2025-01-24_14-16-16.png

ទោះបីជាមានបញ្ហាដែលបណ្តាលមកពីជំងឺហ្សែន ectrodactyly ដូចជាពិបាកដើរ និងរត់ក៏ដោយ ក៏ប្រជាជន Doma មិនចាត់ទុកវាជាពិការភាពនោះទេ។ ពួកគេបានសម្របខ្លួនទៅនឹងលក្ខណៈនៃជើងរបស់ពួកគេបានយ៉ាងល្អ ហើយអ្នកខ្លះជឿថាម្រាមជើងពីរបានធ្វើឱ្យពួកគេកាន់តែខ្លាំងក្នុងការឡើងដើមឈើ ដែលជាជំនាញដ៏មានតម្លៃសម្រាប់សង្គមអ្នកប្រមាញ់ផងដែរ។ ហេតុនេះរោគសញ្ញានេះគឺជារឿងធម្មតានោះទេសម្រាប់កុលសម្ព័ន្ធ Doma។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYPaW_QJsLJSDWW_TCtoxvI0hVo-FYtSpIMqXlAUZMKlVRyD8kmWhpFH4e9GIkkv-k6Fh6Ydh0hn2sM5E4o-WB6yH5RITUzpzVFitVIWS32DhfJRCCLFDEP3xEzbl2CfkSr2mnQws4em_K7kn0uJfTRdKeI-KrkdnBvR8nEVsl5zflxAvg0P-LR1cjE2MC/s886/image_2025-01-24_14-16-17.png

ប្រជាជន Doma គឺជាកុលសម្ព័ន្ធអ្នកប្រមាញ់ដែលនៅសេសសល់តែមួយគត់នៅក្នុងប្រទេសហ្ស៊ីមបាវ៉េ ប៉ុន្តែសិទ្ធិទទួលបានដី និងធនធានរបស់ពួកគេគឺមានកម្រិត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កុលសម្ព័ន្ធបានប្រឈមមុខនឹងសម្ពាធពីរដ្ឋាភិបាល ដោយទាមទារឱ្យបញ្ឈប់ការបរបាញ់ ដោយបង្ខំពួកគេឱ្យបោះបង់ចោលរបៀបរស់នៅបែបប្រពៃណីរបស់ពួកគេ ហើយផ្លាស់ទៅរស់នៅតំបន់ទំនាបវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheaLUfF3K75187H7QmoFlSdz5e4n8J-9Vm3WewCQh8qGgIGRqj5b4zsN2717vNMEiqhiT36vsUyvh2xg38mXrvhav-hNLYswvtMH-yRafbP-ec-E-oGTGtpHYjwnGC8Wca5nxzQEgh3ONisu0wX6Wtb1Q_VvRxrKKh_fzjc4qqfuqnR94SlCsp7qJRm8ir/s640/image_2025-01-24_14-16-18.png
បច្ចុប្បន្នប្រជាជន Doma ហាក់មានការផ្លាស់ប្តូរច្រើនទៅតាមបរិបទសង្គម ដោយពួកមិនបរបាញ់សត្វព្រៃទៀតទេ ហើយប្រកបរបរកសិកម្ម និងរស់នៅក្នុងសហគមន៍តាំងទីលំនៅ សាងសង់ផ្ទះរបស់ពួកគេនៅលើដីខ្ពស់ដើម្បីការពារខ្លួនពីសត្វព្រៃ។ គួរបញ្ជាក់ដែរថា ក្រៅកុលសម្ព័ន្ធ Doma របស់ប្រទេស Zimbabwe ដែលមានម្រាមជើងដូចសត្វបក្សី កុលសម្ព័ន្ធផ្សេងទៀតដូចជា Talunda និង Taluta Kalgana នៅវាលខ្សាច់ Kalahari នៃអាហ្វ្រិកខាងត្បូងក៏មានម្រាមជើងពីរដូចសត្វបក្សីផងដែរ៕