ជាទូទៅ នៅពេលដែលអ្នកទាំងអស់គ្នាចង់ដឹងអំពីគុណភាពខ្យល់នៃទីក្រុងណាមួយគឺនឹងចូលទៅឆែកនៅក្នុងវែបសាយ IQAir បន្ទាប់មកវាបង្ហាញពីសន្ទស្សន៍គុណភាពខ្យល់ ព្រមជាមួយផ្ទាំងពណ៌ផ្សេងៗ អាចជាពណ៌បៃតង ក្រហម ឬពណ៌ស្វាយជាដើម ។.png)
យោងតាមទីភ្នាក់ងារអាមេរិក សន្ទស្សន៍គុណភាពខ្យល់ (AQI) គឺសម្តៅទៅលើឧបករណ៍វាស់គុណភាពខ្យល់ខាងក្រៅ ដែលមានទំនាក់ទំនងជាមួយនឹងសុខភាពមនុស្សទូទៅ។ ការបំពុលខ្យល់PM ២.៥ , AQI គឺចែកចេញជា ៦ ប្រភេទ និងកំណត់ជាកូដពណ៌ជាក់លាក់ចំនួន ៦ ដូចខាងក្រោម៖
១ ពណ៌បៃតង (សន្ទស្សន៍គុណភាពខ្យល់ ០-៥០)៖ ចាត់ទុកថាខ្យល់មានគុណភាពល្អសមស្រប និងគ្មានហានិភ័យសម្រាប់ការរស់នៅឡើយ។
២ ពណ៌លឿង (សន្ទស្សន៍គុណភាពខ្យល់ ៥១-១០០)៖ គុណភាពខ្យល់សមល្មមចំពោះអ្នកមានសុខភាពធម្មតា តែសម្រាប់អ្នកងាយប្រតិកម្ម (ដូចជាអ្នកជម្ងឺ កុមារ មនុស្សចាស់ និងស្រីមានផ្ទៃពោះជាដើម) អាចនឹងបង្កជាផលរំខានខ្លះៗ។
៣ ពណ៌ទឹកក្រូច (សន្ទស្សន៍គុណភាពខ្យល់ ១០១-១៥០)៖ គុណភាពខ្យល់មិនសូវជាល្អទេ នឹងមានផលប៉ះពាល់សុខភាពតិចតួចដល់មនុស្សទូទៅ ហើយសម្រាប់ក្រុមងាយប្រតិកម្មវិញគឺមានផលប៉ះពាល់ខ្លាំងជាងមុនបន្តិច ជាពិសេសទាក់ទងនឹងការរលាកភ្នែក ស្បែក ផ្លូវដង្ហើម។
៤. ពណ៌ក្រហម (១៥១-២០០)៖ គុណភាពខ្យល់មិនល្អ។ សម្រាប់មនុស្សទូទៅអាចប្រឈមនឹងផលប៉ះពាល់សុខភាពតិចតួចឬខ្លាំង ខណៈក្រុមងាយប្រតិកម្មនឹងរងនឹងផលប៉ះពាល់ខ្លាំងបំផុត អាចបណ្តាលឲ្យបាត់បង់ជីវិតបាន ពាក់ព័ន្ធនឹងជម្ងឺគាំងបេះដូង ឬសួតរាំរ៉ៃ។
៥. ពណ៌ស្វាយ(២០១-៣០០)៖ គុណភាពខ្យល់អាក្រក់ សាធារណៈជននឹងរងហានិភ័យខ្ពស់គួរឲ្យកត់សម្គាល់ និងកើនឡើងកាន់តែខ្លាំង។
៦. ពណ៌ឈាមជ្រូក(៣០១ឡើងទៅ)៖ គុណភាពខ្យល់អាក្រក់ខ្លាំងបំផុត កម្រិតប្រកាសអាសន្ន មានផលប៉ះពាល់ខ្លាំងបំផុត អ្នកខ្លះអាចឈានដល់ការដាច់សរសៃសរសៃឈាមខួរក្បាលភ្លាមៗ និងជម្ងឺសួតធ្ងន់ធ្ងរជាដើម។
ជាថ្នូរត្រឡប់មកវិញ ការបំពុលខ្យល់ដែលមានសន្ទស្សន៍ចាប់ពី ១៥០ ឡើង ឬកម្រិតកូដពណ៌ក្រហមឡើងទៅ គឺអ្នកទាំងអស់គ្នាត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ បើមិនមិនបាច់ចេញក្រៅផ្ទះឡើយ ត្រូវបិទទ្វារនិងបង្អួចឲ្យជិត មានម៉ាស៊ីបន្សុតខ្យល់។ ហើយបើករណីទៅខាងក្រៅ ត្រូវពាក់ម៉ាស វែនតា និងអាវជិតៗ៕










