Home ព័ត៌មានអន្តរជាតិ បម្រែបម្រួលអាកាសធាតុធ្វើឱ្យឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅរដ្ឋផ្លរីដាក្លាយជាបែបនេះ

បម្រែបម្រួលអាកាសធាតុធ្វើឱ្យឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅរដ្ឋផ្លរីដាក្លាយជាបែបនេះ

53
0

សហរដ្ឋអាមេរិក ៖ រដ្ឋផ្លរីដារបស់អាមេរិក ដែលគេស្គាល់ថា គឺជារដ្ឋមួយមានពន្លឺថ្ងៃ ពីព្រោះមានអាកាសធាតុកក់ក្តៅ និងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនោះ បច្ចុប្បន្ន រដ្ឋនេះកំពុងតែប្រឈមនឹងការផ្លាស់ប្តូរអាកាសធាតុទាំងស្រុង និងមានព្រិលធ្លាក់យ៉ាងខ្លាំងគ្របដណ្តប់លើឆ្នេរសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5E_nnxTfJE9F9eZJdCME69-NOqoOgzHAWOL4N59A3wsAyitIQ6UnXbuwubOb9FE32UV3eGrSjJ_DYjAP8f5KRh08k_xlXQ5-aPBKm80r0-7YIHkliMvF8h3zP7ZRR3C284s5V1FRXWvNT2Sv8RC1qvH4xuLzvIL6MeumjqqU5nvkKZUI5uSG3VASwmmNr/s1050/image_2025-01-24_08-33-15%20(2).png

តំបន់ឆ្នេរនៅរដ្ឋផ្លរីដា ដែលសម្បូរភ្ញៀវទេសចរមកសម្រាកយកខ្យល់អាកាស និងពន្លឺថ្ងៃ បែរជាមានព្រិលធ្លាក់យ៉ាងក្រាស់ នៅខែមករា ឆ្នាំ២០២៥ ។ លក្ខណៈអាកាសធាតុ គឺមានទាំងព្យុះរដូវរងា និងភ្លៀងធ្លាក់ ជាពិសេស នៅទីក្រុង Jacksonville រដ្ឋផ្លរីដា មានបញ្ហាផ្ទាំងទឹកកកនៅលើផ្លូវ រហូតដល់ធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ។ អភិបាលរដ្ឋផ្លរីដា បានប្រកាសពីស្ថានការណ៍អាសន្នឱ្យបិទសាលារៀន និងអាជីវកម្មជាច្រើនកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHsgWhRhF4Sk-FyIE69ec1VYEvK6nggqZbo9H0llWWn0Jf8AAgAgREBuTCOPJ_zm7Bclzn_lZ9Q1uPRiMAYeMh0iJxJ_uNoUfxK4Hm86QRiWnjqD0ZbT3NSa9Xkn63Mmdxu2ZZWBXaqjW1l8Jdauk4aMXlXnlcexc90j9XumyuRCFhCgdCekNm5YIgYhTu/s1245/image_2025-01-24_08-33-15.png
រដ្ឋជាច្រើនរបស់អាមេរិកដែលស្ថិតនៅតាមឈូងសមុទ្រម៉ិកស៊ិក បានប្រឈមនឹងព្យុះរដូវរងា ដែលវាកម្រនឹងកើតឡើងក្នុងតំបន់នេះ ។ អាជ្ញាធរបានដាស់តឿនពលរដ្ឋ ចំនួន៣១លាននាក់ ដែលរស់នៅរដ្ឋតិចសាស់, ចរចៀ, ខារ៉ូឡៃណា និងរដ្ឋវឺជឺនៀ ឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារព្រិលធ្លាក់ខ្លាំងជាច្រើនថ្ងៃ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZDsKPJcmrGOrgX9pinpxRYWTLkFC2E4bbpencTBclZicKgmcg-JJ0NZ-LY9sV-l72McaH4HSjSCkJ6udt5IlMlZmLPwYDWMt90CW2NmAU0iMs1U6A2mz0A93s0N2PwX-NjMgSsDGRIQk6nEJOdHU9M7SDpR7Y_vOau0F5DH3DpR-_uC-ctRspHa7KW1DX/s1200/image_2025-01-24_08-33-16%20(2).png
ព្យុះរដូវរងានៅឈូងសមុទ្រម៉ិកស៊ិកលើកនេះ បានធ្វើឱ្យតំបន់ភាគខាងត្បូងអាមេរិកមានព្រិលធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាង១០០ឆ្នាំ ។ ប៉ុន្តែវាក៏បានធ្វើឱ្យមនុស្សម្នាជាច្រើនភ្ញាក់ផ្អើលផងដែរ ហើយគេបានឃើញសមត្ថកិច្ច និងភ្នាក់ងារពន្លត់ភ្លើងនៅទីក្រុងហ៊ីលស្តុន រដ្ឋតិចសាស់ លេងគប់ព្រិលដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOP6EowYRq2xoXji5z5-qYMXWcjvk1619sFkftAyYFGMCmpOeTINzf2zCgjdSEHuX2dfHHsMCh9bM5nu6ACEhV01-TgjZqwA6RzZFDeG9HArbeYTk4ukoekP8HeorPZ1npwaj0SYPsvLoNyH2eNmIJABRnUwrr19T10dWqMv_eCXlM-oVYQ5KcDEKvPdfU/s1024/image_2025-01-24_08-33-16.png

ចំណែកនៅទីក្រុងញូវអរលៀន រដ្ឋលូស៊ីណា មានព្រិលធ្លាក់យ៉ាងក្រាស់ ដែលពលរដ្ឋរស់នៅទីក្រុងនេះពុំធ្លាប់ឃើញស្ថានការណ៍បែបនេះយូរឆ្នាំហើយ ។ ទីក្រុងញូវអរលៀន ធ្លាប់មានព្រិលធ្លាក់លើកចុងក្រោយ កាលពីឆ្នាំ២០០៩ ៕