នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នេះ គេហទំព័រ Cambodia Angkor Air បានជម្រាបជូនដំណឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចែកសំបុត្រឥតគិតថ្លៃ ចំនួន ២០២៥ សំបុត្រ។
ប្រភពដដែលបានគូសបញ្ជាក់ថា ក្នុងនាមអាកាសចរណ៍ជាតិ ក្រុមហ៊ុនមានក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនបទពិសោធន៍ថ្មីតាមរយៈការធ្វើដំណើរតាមផ្លូវអាកាសដល់និសិ្សតកម្ពុជាគ្រប់រូប ចាប់ពីថ្នាក់បរិញ្ញាបត្ររងរហូតដល់ថ្នាក់អនុបណ្ឌិត។ ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃ និសិ្សតទាំងអស់គ្រាន់តែធ្វើតាមការណែនាំរបស់ពួកយើងដូចខាងក្រោម៖
១. មកកាន់ស្នាក់ការកណ្តាលរបស់យើងខ្ញុំ នៅអគារលេខ ២០៦អា មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
២.សូមភ្ជាប់ជាមួយនឹងឯកសារយោងដូចជា កាតសិស្ស និងអត្តសញ្ញាបណ្ណ ឬលិខិតឆ្លងដែន
៣. Follow Facebook Page របស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា
៤. Like និង Share ផុសមួយនេះជាសាធារណៈ និង mentions មិត្តភក្ដ័ចំនួន ៥ នាក់រួចភ្ជាប់ជាមួយ screenshot ក្នុង comment
សូមជម្រាបថា ការចែកលើកទីមួយពីថ្ងៃទី ២២ ដល់ ២៤ ខែមករា ឆ្នាំ ២០២៥ ចំនួន ២៥០សំបុត្រ ។ មកមុនបានមុន ធ្វើដំណើរបានភ្លាមៗ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាសុំធ្វើការរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌផ្សេងៗដោយមិនជម្រាបទុកមុនផងដែរ៕










