Home ព័ត៌មានអន្តរជាតិ កាតាបធ្វើពីខ្សែដេរបាវត្រឹមតែមួយយប់ដោយស្នាដៃឪពុកផ្ទាល់ជូនកូនប្រុសកំពុងទទួលការចាប់អារម្មណ៍ជាថ្មី

កាតាបធ្វើពីខ្សែដេរបាវត្រឹមតែមួយយប់ដោយស្នាដៃឪពុកផ្ទាល់ជូនកូនប្រុសកំពុងទទួលការចាប់អារម្មណ៍ជាថ្មី

63
0

ថ្មីៗនេះ មហាជនទាំងខ្មែរនិងបរទេសហាក់មានការហាក់ចាប់អារម្មណ៍ខ្លាំងទៅលើរូបថតមួយសន្លឹក ដែលបានដាក់បង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីក្មេងប្រុសកម្ពុជាមួយរូប ស្ពាយកាបូបដែលដេរដោយផ្ទាល់ដៃរបស់ឪពុកខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlslus6yJdaqbsJER9V5U1jGxg2GE9mm_XmXkwsi6_K7n-NDsJyNJJZ7T58BnqCM_vJuydBuroHb5gqgpEm_0NSfxzzSr5A3lHafL0dBBtSweHkfnmydXqatXlIDNtHSk4VHbiPjTpRZuF-t36dIhut88omfu3K685sRiWKZqLPG5RX-0XHzeXXaA7m8bQ/s2048/IMG_1568.JPG

ក្មេងប្រុសរូបនេះត្រូវបានស្គាល់ថាឈ្មោះ នី កេង ដែលទទួលបាននូវភាពល្បីល្បាញកាលពីអំឡុងឆ្នាំ ២០១៩ តាមរយៈក្រុមគ្រួសារដ៏គួរឲ្យកោតស្ញប់ស្ញែង ឆ្លុះបញ្ចាំងពីការលើកទឹកចិត្តឲ្យកូនប្រុស ខិតខំសិក្សារៀនសូត្រ ជម្នះនូវភាពក្រីក្រ។ កាលគ្រានោះ លោកឪពុករបស់នី កេង បានចំណាយពេល១ យប់ ក្នុងការច្នៃកាតាបមួយឲ្យរូបគេ ព្រោះតែគ្មានថវិកាគ្រប់គ្រាន់ដើម្បីទិញកាតាបថ្មីឲ្យកូន។ កាតាបនោះត្រូវបានធ្វើឡើងពីខ្សែដេរបាវ ពណ៌ទឹកប៊ិច តែក៏រំលេចនូវភាពស្រស់ស្អាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdtg251zVpGQ3JfTikIy6WwjNJlDal0LM1uRcOSXWn3OikkeBY-Ry8wsbMwVa5GdLZ8XXOP78GIwc-e9__ACUmrq2FU5mcBsT52qs06JAmTaSK8o3MPyXns0Hz3HkYb8EBBsuztWOnyyX5bqdTlR2qFPHOY7a8-ZSs2uPDWUwRseyauTvb-Yg3UeAxEBOI/s960/IMG_1573.JPG

សូមជម្រាបថា រឿងរ៉ាវនេះ បានកាលកើតឡើងតាំងពី ៦ ឆ្នាំមុន អំឡុងឆ្នាំ ២០១៩ នៅឯសាលាបឋមសិក្សាលំផាត់ ក្នុងខេត្តបាត់ដំបង ដោយអ្នកគ្រូបង្រៀន Sophous Suon បានដាក់បង្ហោះរូបភាព ខណៈក៏ល្បីល្បាញខ្លាំងរហូតប្រភពអន្តរជាតិចុះផ្សាយព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl_g517_nb8r84yqdEIcXgFkrJnbfC7jRjFxcueatDEwJMPYaj-qc3NMmC6G-ecH_c8QDK8k63Cnmn6ncVlIB4qkRNtqikQDdi_nph_Q6QmvUnAzdLS_5vuSTvh94XwvQHpPZwdDu3mqai63DM12NkKOnxpx2f4MyKfNoX34g8FWEVC0ttUUWY88sA3M3A/s1800/IMG_1575.JPG

យ៉ាងណា នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ថ្មីៗនេះ គេហទំព័របរទេស Project Nightfall បានចែករំលែករឿងរ៉ាវក្មេងប្រុសរូបនេះម្តងទៀត ដោយភ្ជាប់ជាមួយនឹងសំណេរកោតស្ញប់ស្ញែងរបស់ទឹកចិត្តជាឪពុក ដោយសង្កត់ធ្ងន់ជាមួយនឹងន័យមួយឃ្លាថា«ជួនកាល អំណោយដ៏ស្រស់ស្អាតបំផុតមិនអាចសុទ្ធតែត្រូវរកទិញបានទេ តែគឺជាការបង្កើតវាឡើងដោយក្តីស្រលាញ់»។ បន្ទាប់ពីមានការដាក់បង្ហោះ រូបភាពនេះក៏ត្រូវបានល្បីល្បាញសារជាថ្មី និងមានការចែករំលែកពីអ្នកលេងបណ្តាញសង្គមទាំងជនជាតិខ្មែរ និងជនបរទេសផងដែរ៕