នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ រឿង”កុលាបប៉ៃលិន” ជូនទស្សនិកជនទស្សនារយៈពេល៤ថ្ងៃគឺ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០ នាទីល្ងាច នៅសាលសន្និសីទចតុម្មុខ មានទីតំាងស្ថិតតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCKeTFy7iLERs0zaCRZM52TnuaUuZ9Qg63pXM9mvtrK6WdF3gQMN8Wv_iC_a8IVzNMT0JDRepw_-QWbPS3XJ4pymiPSsJjVildAbx2OCsRFpTBzUT9ArYKruioDesh3FS8UBYpSzVfIUpEW1N5yy3c1VSqGRi2I0EHyFmvjh5R7r4-GL5QrBDFkSa-bzQn/s1200/IMG_1586.JPG
ល្ខោនបាមោជ្ជទ័យ គឺជាទម្រង់ល្ខោនច្រៀងបែបទំនើបមួយដែលបានកើតឡើងក្នុងប្រទេសកម្ពុជានៅដើមសតវត្សទី២០ គឺក្នុងចន្លោះឆ្នាំ ១៩១៤-១៩១៨ ក្រោយសង្គ្រាមលោកលើកទី១។
ពាក្យថា បាមោជ្ជទ័យ គេតែងហៅដល់ឈ្មោះបីស្រដៀងគ្នា ៖
១. បាមោទ័យ (បាមោទ័យ)
២. បាមោជ្ជទ័យ (បាមោជជៈទ័យ)
៣. ប្រាមោទ្យទ័យ (ប្រាមោទ្យទ័យ)
ពាក្យថាបាមោជ្ជទ័យ គឺជាភាសាបាលី រីឯពាក្យប្រាមោទ្យទ័យ ជាភាសាសំស្ក្រឹតពាក្យទាំងពីរមានន័យដូចគ្នា សេចក្តីរីករាយ សេចក្តីពេញចិត្តខ្លាំង រំជួលចិត្ត ឧទាហរណ៍. មានបីតិបាមោជ្ជពន់ពេក (មានបីតិរីករាយពន់ពេក)។ ល្ខោនបាមោជ្ជទ័យ ឬល្ខោនកម្សាន្តចិត្តនេះ គឺពិតជាបានកើតឡើងនៅកម្ពុជាដោយយកលំនាំពីល្ខោនច្រៀងបច្ចឹមប្រទេសអូប៉េរ៉េត (OPERETTE) ពិសេសប្រទេសបារាំងដែលជាប្រទេសធ្វើអាណានិគមលើប្រទេសកម្ពុជាតែម្តង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ6z5lfpPxNx6QnmiL776e7M8HdD2-lllUDwMqV-IMeAIA8op6lbhcam4zaJe0wBgs43DsXdbvn1kmQvzixmq-3uLLI015ih6uY44JszLpGyNfV5r0L2z7RK4dr2yD5ez_2fYXwz9xhbvrq4Zn5lBqrinpYGWQgIjRxwJSd-7bvVqpTuwAaHjez3xQXuIv/s1200/IMG_1587.JPG

    សូមជម្រាបថា ទន្ទឹមនឹងការសម្តែងសិល្បៈទស្សនីយភាពល្ខោនបាមោជ្ជទ័យនៅសាលសន្និសីទចតុម្មុខ ក៏រួមមានការពិព័រណ៍សិប្បកម្មខ្មែរនៅទីនោះផងដែរ។ ដូច្នេះហើយ ពុកម៉ែបងប្អូនទាំងអស់ សូមអញ្ជើញទៅចូលរួមទស្សនាឲ្យបានច្រើនកុះករ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងទៅកាន់គេហទំព័រ នាយកដ្ឋានសិល្បៈទស្សនីយភាព – Department of Performing Arts៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifcf8TWaXgVE6aB9a0dV3Ojet6or7gGODf2H2gnToEhBxKE9FYMIzCAQqmpjvizepm07YiOibrEmSfq3HOIOgTRQQEVNJ9W58Q7HFA1g7PeI2VAJGNYXfLPVoA7iuoKIdk9bqZKR2TROpmgQVkhHV7ckmiN1xFYZi6A_2JTHk5AWKrFYp7KIxg_egiqpcQ/s2048/IMG_1584.JPG