បន្ទាប់ពីឈានជើងចូលដល់ទឹកដីកម្ពុជារបស់ម្ចាស់មកុដ Miss Cosmo 2024 និង CEO រូបសង្ហាភ្លាម អ៊ិន លក្ខិណា បាននាំម្ចាស់មកុដថតតែងខ្លួនជាអប្សរាយ៉ាងស្រស់ស្អាត រួមទាំងរូបភាពផ្សេងទៀតអ្នកទាំងបីស្លៀកពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតនិងសង្ហា។ នេះជាភាពវ័យឆ្លាតមួយក្នុងការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរពីបុគ្គលល្បីឈ្មោះដែលមានបណ្តាហ្វេនៗអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAjaioxj4Xt_L4d7_x61OiutJwaNfBnRUPLQvfnAyRoYYeEO1wD29CbqhhtldYffxd0yv638WmTT24562GM-zC2yY2jGXkZZyZI2yuF030ngyvciy68a_P-EX3oBV3UeO48WYkZFmCD7kUTXDjB4fWYVEmpr3DRXIWhvP6DJBh_uY5hwcy0k1jnH3WKp3S/s2048/image_2025-01-21_15-00-49.png

ថី្មៗនេះបវរកញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងការមកដល់ម្ចាស់មកុដ Miss Cosmo 2024 Ketut Permata ដែលជាជនជាតិឥណ្ឌូនេស៊ី និងCEO រូបសង្ហា លោក Trần Việt Bảo Hoàng ជាមួយនឹងរបាំឆៃយុំាធ្វើឱ្យផ្អើលអស់ពេញព្រលានយន្តហោះ។ ដ្បិតថាអ្នកទាំងពីរបានចូលរួមក្នុងការធ្វើសន្និសិទ្ធកាសែតរបស់ Miss Cosmo Cambodia 2025 ក្រោមការដឹកនាំថ្មី ប៉ុន្តែទស្សនិកជនបានចាប់អារម្មណ៍ខ្លាំងនៅពេល លក្ខិណា នាំម្ចាស់មកុដធំ គ្រងឈុតអប្សរាខ្មែរយ៉ាងស្រស់ស្អាតបង្ហាញពីសិល្បៈវប្បធម៌ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhUizWTTPEZMxx30DRfuKrTCSHwfnrFISKPh7k5uRCI52lPTVubnsW0fW2G5IJ-FuxqqkOzVoUYx8NLOqY4dII0vOcXeNmvswyqAb-bta1jPaJtGZdtq_ydXa8EL_gmTuZPdNOaRGsyW5s7puyPGHvFrdvzNCufXhxcmTzrIhx4yE9-A8jnPH3T2i4pcr9/s2048/image_2025-01-21_15-00-59.png
ក្រៅពី លក្ខិណា និង Miss Cosmo 2024 គ្រងឈុតអប្សរា ជាមួយនឹងព្រះនាងតូច ជេនណា គេក៏បានឃើញ ម្ចាស់មកុដនិងCEO រួមទាំងបវរកញ្ញាបានគ្រងឈុតប្រពៃណីខ្មែរយ៉ាងសមសួនបង្ហាញខ្លួននៅសួនច្បារព្រះបរមរាជវាំង។ ក្នុងឈុតដ៏ស្រស់ស្អាតតាមបែបប្រពៃណីខ្មែរកញ្ញា Ketut Permata បង្ហើរសំឡេងជាភាសាខ្មែរថា ជម្រាបសួរកម្ពុជា ខណៈ CEO រូបសង្ហាបាននិយាយថា «Welcome To Cambodia »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglJIIxxf-SRgUW7kdmOZY5Yw9oEyfswEuUR6cJvJNQLW_jQnmF0oTb6agXOd4tBnYbkOISJumQEu6mrUuWHTxiFViPqMjbKhI6v00C5u6CvTC3yhyphenhyphenc8O4aaUYvG4kD-9Cu2WagIAT76vbaOblncl7noAXI8m-HClooMFuEtegTkjHbHyKSQpMSaUY9XScA/s2048/image_2025-01-21_15-01-00.png
វត្តមានរបស់ Miss Cosmo 2024 និងអ្នកដឹកនាំកម្មវិធីអន្តរជាតិនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកទស្សនិកជន។ អ្នកគាំទ្របានខម្មិនសរសើរថាអ្នកទាំងពីរពិតជាស្រស់ស្អាតនិងស្រស់សង្ហាខ្លាំងក្នុងឈុតប្រពៃណីខ្មែរនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhttmZF054Ljgv0gsXi8-G8nvNxUMKf2i7iW0nPWSLKg5hWYXFLqifCMTS7Q43uTOcUeYRloJq_9lCbnyd22twv6n7TQpjPn7ijgo-rTf99gAs3etkTt-FptLLLcx_qiJE3RW5JQfp2KLxUPl9RlRZSGINc46YDoEqI_FOyzuitI6GqbabtVh_6gPo_BMz5/s2048/image_2025-01-21_15-01-02.png

គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្មវិធីប្រកួត Miss Cosmo ទទួលបាននូវការចាប់អារម្មណ៍ច្រើននៅប្រទេសកម្ពុជាបើទោះបីជាកម្មវិធីថ្មីមួយនេះទើបតែបង្កើតឡើងខណៈកម្ពុជាទើបតែមាន អ៊ិន លក្ខិណា ទៅប្រកួតកាលពីឆ្នាំមុនលើកដំបូងថែមទាំងទទួលបានសមិទ្ធផលគួរជាទីគាប់ប្រសើរ៕