ទោះបីជាបទទីពីររបស់ មេសា មិនបានច្រៀងFt ជាមួយនឹង តារាចម្រៀងរ៉េប វណ្ណដា ក្តីប៉ុន្តែ វណ្ណដា នៅតែបន្តជួយជ្រោយជ្រែងជំនួញការរបស់ខ្លួនដដែល។ យ៉ាងណាមិញ បទថ្មីរបស់ មេសា ត្រូវបានគេខម្មិនដាក់ថាលោកមានសំឡេងស្រាល ខណៈសាម៉ីខ្លួនមិនឱ្យចាញ់ចិត្តបង្ហោះរូបភាពលើកទម្ងន់ធ្ងន់ថតចម្រៀងដោយសង្ឃឹមថាបទក្រោយនឹងមានសំឡេងធ្ងន់។

កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ មេសា បានចេញបទទី២របស់ខ្លួនមានចំណងជើងថា «អត់ពន្ធ» ខណៈ វណ្ណដា បានជួយជ្រោមជ្រែងពេញទំហឹងលើបទនេះទោះបីជាមិនបានច្រៀងជាមួយគ្នាកាលពីបទដំបូងរបស់ មេសា ក្តី។ បទទី២របស់ មេសា គឺរយៈពេលជាង១០ខែបន្ទាប់ពីចេញបទ «ដូចមេ» កាលពីថ្ងៃទី២២ មករា ឆ្នាំ២០២៤ដែលបកស្រាយជាមួយមេរបស់ខ្លួនហើយទទួលបានការគាំទ្រយ៉ាងខ្លាំង។
ទោះយ៉ាងណាបន្ទាប់ពីចេញបទ អត់ពន្ធ រយៈពេលប៉ុន្មានថ្ងៃមកនេះ មេសា ទទួលបានមតិពីអ្នកលេងបណ្តាញសង្គមថា «សំឡេងស្រាលបើធ្ងន់ជាងនឹងល្អ» ខណៈលោកបានឆ្លើយតបដោយបង្ហោះនៅលើបណ្តាញសង្គមថា បាទបង បទក្រោយសង្ឃឹមថានឹងសំឡេងធ្ងន់ជាងមុន ដោយភ្ជាប់មកជាមួយរូបភាពលើកអីវ៉ាន់ធ្ងន់ដាក់លើកហើយឈរថតបទចម្រៀង។
គួរបញ្ជាក់ផងដែរថាបទ ដូចមេ របស់ មេសា និង វណ្ណដា មកទល់ពេលនេះមានអ្នកស្តាប់លើសពី២៥លានដង ខណៈបទ អត់ពន្ធ មានអ្នកស្តាប់លើសពី៣២១ ០០០ដង។ បទទី២មានអ្នកលេងទិកតុកជាច្រើនបានលេងបទនេះត្រង់ចំណុច «អញអ្នកមានចង់ធ្វើមិចក៏បាន….»៕










