លោក ធី រតនា អតីតពិធីករទូរទស្សន៍ VJ រតនា ដៃគូរបស់កញ្ញា ជីជី បានចេញវីដេអូមួយថាលោកធ្លាប់ជួបមិនខុសពី នាយ ព្រែក នោះទេអំឡុងពេលលោកធ្វើជាពិធីករកាលពីមុនមានប្អូនៗសិល្បៈមួយចំនួនទើបប្រលងកម្មវិធីចប់ចេញអត្តចរិតតួឯកមិនឱ្យតម្លៃលោកក្នុងនាមលោកធ្វើជាពិធីករនៅក្នុងកម្មវិធី។
ថ្មីៗនេះ អតីតពិធីករទូរទស្សន៍ VJ រតនា បានចេញវីដេអូរយៈពេលជាង៣នាទីនៅលើបណ្តាញសង្គមទិកតុកដោយសារតែចាប់អារម្មណ៍លើការសម្ភាសន៍របស់ នាយ ព្រែកនៅក្នុងកម្មវិធីហើយចាប់អារម្មណ៍ខ្លាំងព្រោះលោកក៏ជួបប្រទះបទពិសោធន៍មិនខុសពីគ្នាប៉ុន្មាននោះទេ។ លោក ថារឿងនេះលោកបំភ្លេចចោលហើយប៉ុន្តែនៅពេលឃើញ នាយ ព្រែក ឡើងកម្មវិធីសម្ភាសន៍ធ្វើឱ្យនឹកគិតថាហេតុអ្វីបានជាអត្តចរិតតួមួយចំនួន ជាពិសេសអាចនឹងថ្មីៗមិនសូវឱ្យកិត្តិយសទៅដល់ពិធីករ ពិធីការិនី។
អតីតពិធីកររូបនេះថា ពិធីករពិធីការិនីប្រៀបដូចជា Producer ដឹកនាំកម្មវិធីទាំងមូលគ្រាន់តែ Producer ជាអ្នកនៅខាងក្រោយតែអ្នកសម្របសម្រួលកម្មវិធីគឺជាពិធីករពិធីការិនី។ លោកបានរម្លឹកនៅពេលធ្វើជាពិធីករឆ្លងឆ្នាំនៅកំពង់សោមដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍៣ប៉ុស្តិ៍បញ្ជូលគ្នាដោយប្រកាសលើកតារាចម្រៀងនោះខ្លាំងតែចុះមកក្រោម គឺមិនមើលមុខលោកតែម្តង។ VJ រតនា ថាមិនមែនមិនស្គាល់លោកទេប៉ុន្តែចេញអត្តចរិតមកគឺតួឯកតែម្តង ប៉ុន្តែទាំងគាត់មិនមែនជាតារាចម្រៀង១០ ២០ឆ្នាំតួធំៗ តែជាប្អូនៗទើបតែប្រលងកម្មវិធីចប់និយាយលោកវាយស្មើ មិននិយាយរកលោកតែម្តងដោយបានបញ្ជាក់ថារឿងនេះជាង១០ឆ្នាំមកហើយ។

លោក ធី រតនា បានបង្ហើបថាប្អូនៗដែលទើបប្រលងចប់កម្មវិធីទូរទស្សន៍ហើយធ្វើឯងដូចជាតួឯកទាំងមិនបានជាប់ជ័យលាភី អាចត្រឹមTOP5 ឬTOP3 ហើយនេះជាសារមួយចែករំលែកប្រសិនជាមានចរិតតួឯកនេះហើយមិនបាច់ចូលសិល្បៈទេ គ្មានអ្នកស្រលាញ់គ្មានអ្នកណាចូលចិត្តឡើយ។
គួរបញ្ជាក់ផងដែរថា VJ រតនា បានឃ្លាតឆ្ងាយពីវង្វង់សិល្បៈដោយបានសាងជីវិតគ្រួសារនិងងាកមករកស៊ីវិញខណៈបច្ចុប្បន្នលោកមានកូន៣នាក់៕










