ថ្មីៗកន្លងមកនេះតារាចម្រៀង ឱក សុគន្ធកញ្ញា និងម្តាយបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកទាំងពីរបន្ទាប់ពីកូនស្រីជាអ្នកចម្រៀង ចំណែកឯម្តាយជាអ្នករាំរបាំពិធីបុណ្យឆ្លងចេតិយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgazLckdxwyxmQ3BYbhfkObt_Q-ZiYYNu1fgdTQXm1cVoyddqelaOk89MAOjY7FS2aGTCHtWPJlr1vhyphenhyphencxjMWeYJe_5AnbU0190sbokRBOsHgP1xUiSduRAsHtIwAGsPNRCmWFd3-S5rtRsAt6vSWWutgcoFeiinE7Udh3GZqMh176K3Ny-Cdms5Hcj1YWr/s1800/image_2025-01-20_12-09-11.png
ប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា គឺជាអតីតកូនសិស្សនៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈដែលមានម្តាយគឺជាគ្រូបង្រៀន និងជាអ្នកបង្ហាត់រាំនៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈផ្ទាល់។ ទោះបីជាបច្ចុប្បន្នតារាចម្រៀងរូបនេះផ្តោតលើអាជីពការងារខាងសម័យក្តី ប៉ុន្តែសិល្បៈខាងផ្នែកបុរាណទាំងការរាំបាំផង អ្នកនាង ឱក សុគន្ធកញ្ញា នៅតែចងចាំនិងអាចរាំរបាំបានយ៉ាងល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkvRiyVaSYnefW42aEeHIC3rim3YbTNC4-POeUETdIcr6dDxwb_TROvUFdVhnOKWoJWSTJ4ODlhyphenhyphennFT-1IIsHBYYhetJRXKJccPDEnYfe9ZZXhCU8r1Romj-CTeoEGXvdyvcI2DjAPrb_OtXRpzG8jxS8OSATbZv7NsMeDlbhbQ-uCvSKWRe31QOnzP1tV/s1794/image_2025-01-20_12-09-09.png
យ៉ាងណាមិញ ថ្មីៗកន្លងមកនេះទស្សនិកជនអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះនូវការចាប់អារម្មណ៍ដែលកម្រនឹងឃើញគឺមានវីដេអូបង្ហាញពីតារាចម្រៀង ឱក សុគន្ធកញ្ញា គឺជាអ្នកច្រៀងចំណែកឯម្តាយគឺជាអ្នករាំរបាំ។ នៅថ្ងៃទី១៧ ខែមករា អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញថាកម្មវិធីកាលពីថ្ងៃទី១៥ មករា គឺពិធីបុណ្យឆ្លងចេតិយ និងបញ្ចុះអដ្ឋិធាតុ ឧទ្ទិសជូនឧបាសក អ៊ិន អឿង និងឧបាសិកា ម៉ា រិនថា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnbujZaWSCSvHsqU6Y8TQ1l-V9iQ9LBPNUikGu6fZTiw2l6ZibXW1uOU7el9j-xtnNwmgwK2QXKxqXyV2dajem7fSlIm87kQT-APUezjoMdA4q3DxEbr25v4vPmtTiGgDQj0DJ7CIYzX-d2Sy1_w-2pIT11Kn9uTVYuKCjdKRUXkB28St0H8qxwj1XV9UK/s1080/image_2025-01-20_13-24-11.png
វីដេអូដ៏កម្រមួយគឺបានឃើញម្តាយតារាចម្រៀង ឱក សុគន្ធកញ្ញា គឺនៅតែរាំរបាំបានយ៉ាងល្អនិងស្ទាត់ជំនាញដែលធ្វើឱ្យទស្សនិកជនកោតសរសើរយ៉ាងច្រើនចំពោះទេពកោសល្យនេះហើយបានបណ្តុះធនធានដល់អ្នកជំនាន់ក្រោយជាច្រើនក្នុងនាមជាគ្រូបង្រៀនរបាំម្នាក់។ ងាកទៅកាន់តារាចម្រៀង ឱក សុគន្ធកញ្ញា វិញគឺបានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅក្នុងវង់ភ្លេងបុរាណ៕