Home ព័ត៌មានអន្តរជាតិ BYD បង្ហាញកប៉ាល់ទំហំធំបំផុតលើពិភពលោក អាចផ្ទុករថយន្តបានជាង៩ពាន់គ្រឿង

BYD បង្ហាញកប៉ាល់ទំហំធំបំផុតលើពិភពលោក អាចផ្ទុករថយន្តបានជាង៩ពាន់គ្រឿង

51
0

ប្រទេសចិន ៖ BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញនៅប្រទេសចិន បានបង្ហាញកប៉ាល់មានទំហំធំបំផុតលើពិភពលោក ដែលអាចផ្ទុករថយន្តរហូតដល់៩,២០០គ្រឿង ។ កប៉ាល់ផ្ទុករថយន្តនេះមានឈ្មោះថា «BYD Shenzhen» ដែលដាក់ឈ្មោះតាមទីស្នាក់ការធំរបស់ក្រុមហ៊ុន BYD ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9RgMQWBi6gApxGMFgrdJuxQ0Q9V5I2SgzqrTAIN9pZhwKZ4mAb4r4J7lvaG_qEWRH6ijXQW7BtrAjjcptTBU6bVlhATPc0q10C874Im5GDZbXJbx8r4opZvsVq9USTPSI_FefaTme5VLyIhmxGL_SAyUyBTH-YBKc0VhAXKxCQWhVIwNgIf3EkaJoAdgm/s1200/image_2025-01-21_09-17-12.png

កប៉ាល់នេះមានប្រវែងសរុប២១៩ម៉ែត្រ និងអាចបើកបរក្នុងល្បឿនលឿនបំផុតស្មើជាង៣៤គីឡូម៉ែត្រក្នុង១ម៉ោង ។ BYD Shenzhen គឺជាកប៉ាល់ផ្ទុករថយន្តដ៏ធំលំដាប់ទី៤ របស់ក្រុមហ៊ុន BYD ហើយនៅដើមឆ្នាំ២០២៦ ក្រុមហ៊ុនបានកំណត់គោលដៅមានកប៉ាល់ផ្ទុករថយន្ត សរុប៨គ្រឿង ដើម្បីវាយលុកទីផ្សារពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMcivnjTdK8IyjiHxwmX2onyOtBKfNn8HOVH2Ho-QlP1hrUv8mvwllfD16zwqrdqq-861tKkvj577yGUdZhN0O9u11xiRTWcRfzyxgzkEODnUPAdC5-uaYeZdyyMufJ6bTIQpVkI_mGLgSdCE4uGVW0aszvRatGSskZ1CxxOkdRxdC-5JibU219SRd8R-e/s1024/image_2025-01-21_09-17-13.png

ការមានកប៉ាល់ផ្ទុករថយន្តជារបស់ខ្លួនអាចប្លែកសម្រាប់ក្រុមហ៊ុនផលិតរថយន្តផ្សេងៗ ប៉ុន្តែវាមិនប្លែកសម្រាប់ក្រុមហ៊ុន BYD ដែលល្បីល្បាញនាពេលបច្ចុប្បន្ន ។ BYD បានផលិតថ្មរថយន្តអគ្គិសនីដោយខ្លួនឯង និងមានក្រុមហ៊ុនធានារ៉ាប់រងរថយន្តអគ្គិសនីនៅប្រទេសចិន អះអាងថា កប៉ាល់ផ្ទុករថយន្តនេះពុំប៉ះពាល់បរិស្ថានទេ ព្រមទាំងបានបំពាក់ឧបករណ៍សន្សំសំចៃថាមពល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis6uHPzB0FY95s78Qb5Z0dZT98weUPpYg_6o42hE9uC2jyxAyvaMedWxsLcY1azy6Ce2qKxg-IhcgjQPg4feFZxnz2vqFAR1stVRK7QOD1Hro2iDodrdKzifm2mc4Ke2gG6x5782LxladJmLWlbAMBnGBHKO23d_3ayiWNr5zkbDBnQ8Kjkzo0EybXdC8K/s768/image_2025-01-21_09-17-37.png
BYD Shenzhen គឺជាកប៉ាល់ផ្ទុករថយន្តដំបូងគេ ដែលបំពាក់ថ្មផលិតដោយ BYD ហើយក្រុមហ៊ុនពុំបានបញ្ជាក់លម្អិតពីថ្មទេ ប៉ុន្តែគេរំពឹងថា ក្រុមហ៊ុនអាចនឹងប្រើប្រាស់ថាជាថាមពលសម្រាប់ឱ្យកប៉ាល់បញ្ចេញខ្យល់ពុលតិច ។ BYD បានបង្ហាញកប៉ាល់ផ្ទុករថយន្ត ទី១ កាលពីខែមករា ឆ្នាំ២០២៤ បន្ទាប់មក ក៏បង្ហាញកប៉ាល់ផ្ទុករថយន្ត ទី២ ដែលបានបញ្ជូនរថយន្តអគ្គិសនី ចំនួន៥,០០០គ្រឿង ទៅតំបន់អឺរ៉ុប កាលពីចុងឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1MX7aTGF0YhtlBZcyTkznEM_Eu4AI7SJLhC57Ck59Q0AVZBHshZ677cnpYUc97e9E6Nnj5dnsCd4WIPZ4Jc25w7C1cTYgsv5R2Fz1rchJbFvPEfTMPokfuxv7igI0ay9qD8iXhNFvFYfZeyC57-xA7sRO6uTvaxvOakB8TdV9VYNeNJDzpUZo8IVH8W8H/s770/image_2025-01-21_09-17-57.png
លើសពីនេះ នៅខែមករា ឆ្នាំ២០២៥ BYD បានដំណើរការកប៉ាល់ផ្ទុករថយន្ត ទី៣ ដែលអាចផ្ទុករថយន្តបាន៧,០០០គ្រឿង ។ កាលពីឆ្នាំ២០២៤ BYD បានលក់រថយន្តចំនួន៤១៧,២០៤គ្រឿង (ស្មើជាង៤១គ្រឿង) កើនឡើង៧១.៩% បើធៀបនឹងឆ្នាំ២០២៣ ខណៈការលក់រថយន្តទូទាំងពិភពលោក កាលពីឆ្នាំ២០២៤ ស្មើនឹង៤លាន២សែន៥ម៉ឺនគ្រឿង ៕