នៅក្នុងព្រឹត្តិការណ៍មួយនាពេលថ្មីៗនេះ តារាសម្តែងចិនដ៏មានប្រជាប្រិយ Dylan Wang បានសន្យាជាមួយអ្នកគាំទ្រថាលោកនឹងដោះអាវរបស់ខ្លួន ប្រសិនបើរឿងថ្មីរបស់ខ្លួនដល់គោលដៅតាមការកំណត់ចំនួន ៣០,០០០នៅលើវេទិកាផ្សាយមួយរបស់ខ្លួននៅលើ Tencent Video។ សន្ទស្សន៍វាស់ស្ទង់ប្រជាប្រិយភាពនៃរឿងភាគតាមរយៈការមើល និងការចូលរួម វាត្រូវបានគេនិយាយថា៣០,០០០គឺជាគោលសម្រាប់កម្មវិធីដែលទទួលបានជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMRtBewYF6Fqmcd4We3rwG9jsJxwU5onotDOg1mzdFonbJ_BX8z_iRDmgyG9tmD1NdBXCU6q0HY9Uwc1qNI22bKP1O-Kpz37sXnb4AL4KTIOGzJMpt_axpRW6ybBWpErFQayp1Tm9DJOVb78FgrBXbWEWnTcFGzYro3FiPDcCPrOeqCU-l0u1-HLebWCiG/s1438/image_2025-01-16_11-24-22%20(2).png

ខ្សែភាពយន្ត «Guardians of the Dafeng» បានចាក់បញ្ចាំងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤បានបង្កើតកំណត់ត្រានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ នៅថ្ងៃទី១៤ មករា Dylan Wang នៅតែស្មោះត្រង់នឹងគោរពពាក្យសន្យារបស់ខ្លួន ដោយបានបង្ហោះវីដេអូដោះអាវបញ្ចេញសាច់ដុំបង្អួតភ្នែកហ្វេនៗនៅលើគណនី Weibo របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPsARvD4C0Fen_yIdWJjTh_wiGLEqzgglDJPxvsruZZKC-vQDawvnX_2mQIkOW86sMXN935zzRM-wfex-l4sT2n8dSyaDqkrk_3R2p5Pvc7zzkcfRUBBkLr9XzCT_kJHzoGlM5nfD5RHAdZnYedXfOX2Z4u_ufkKncoOS0P_x8hlgbldTx_p481pZggURD/s1620/image_2025-01-16_11-24-19%20(2).png

វីដេអូឃ្លីបរយៈពេល ១២ វិនាទីចាប់ផ្តើមដោយតារាសម្តែងវ័យ២៦ ឆ្នាំបានស្លៀកអាវយឺតដ៏ក្រាស់ ហើយធ្វើចលនា ៣០,០០០ជាមួយនឹងដៃរបស់លោក មុនពេលបង្ហាញដោះអាវបញ្ចេញរាងសង្ហារបស់ខ្លួន។ ការបង្ហោះនេះទទួលបាន ៦០៣K Like ក្នុងមួយយប់ ដោយមានអ្នកគាំទ្រចូលទៅផ្នែក comment ដើម្បីបង្ហាញពីអារម្មណ៍រំភើបរបស់ពួកគេ។ រឿងថ្មីរបស់តារាសម្តែងរូបនេះនិយាយអំពីតួឯកប្រុសឆ្លងពេលវេលាទៅកាន់ការពិតជំនួសប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃរាជវង្ស Dafeng ដែលពោរពេញទៅដោយបិសាច និងអាបធ្មប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-vGMq4tAM-X45iciO8AiU48AK0CQqPhHSG5jOggQSINYs0ifD-HhVtVc4mseu-CC9UbMuA6RcUfTrkc1B5mQcDGyHzXJ_1RpQLiY7P3fWRIOVdVAdaNQRSaVRz-P95l6_DimPyv_YhgDvGloHB_dkGNQrvHWYpv0_WeG0BoHnXlq1mgjlBcDNvIDxXDwe/s1621/image_2025-01-16_11-24-20.png

កាលពីថ្ងៃខួបកំណើតគម្រប់វ័យ២៦ឆ្នាំរបស់តារាសម្តែងរូបនេះ ហ្វេនៗរបស់ Dylan Wang នៅក្នុងប្រទេសចិនបានបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) ចំនួន ១០០០គ្រឿងជាមួយនឹងរូបភាពជាច្រើនដើម្បីអបអរសាទរថ្ងៃខួបកំណើតរបស់តារាសម្តែងរូបនេះ។ លោកគឺជាតារាល្បីបំផុតក្នុងជំនាន់របស់ខ្លួននៅប្រទេសចិនដែលមានអ្នកតាមដានច្រើនជាង ២១លាននាក់នៅលើ Weibo និងជាទូតសុឆ្ឆន្ទៈសម្រាប់ម៉ាកប្រណីតអន្តរជាតិដូចជា LV ជាដើម៕