Home ព័ត៌មានអន្តរជាតិ ផ្ទុះភ្នំភ្លើងអ៊ីប៊ូនៅឥណ្ឌូណេស៊ីលើកនេះខ្លាំងជាងរាល់ដងបាញ់ផ្សែងខ្មៅងងឹតដល់៤គីឡូម៉ែត្រ

ផ្ទុះភ្នំភ្លើងអ៊ីប៊ូនៅឥណ្ឌូណេស៊ីលើកនេះខ្លាំងជាងរាល់ដងបាញ់ផ្សែងខ្មៅងងឹតដល់៤គីឡូម៉ែត្រ

39
0

ប្រទេសឥណ្ឌូណេស៊ី ៖ អាជ្ញាធរឥណ្ឌូណេស៊ីបានជម្លៀសពលរដ្ឋចំនួន៣,០០០នាក់ ចេញពីតំបន់ក្បែរភ្នំភ្លើងអ៊ីប៊ូ (Mount Ibu) លើកោះហាម៉ាហេរ៉ា ដែលស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ក្រោយពីភ្នំភ្លើងនេះផ្ទុះខ្លាំងបាញ់ផ្សែងផេះឡើងលើមេឃយ៉ាងខ្មៅងងឹតរហូតដល់៤គីឡូម៉ែត្រ នាពាក់កណ្តាលខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinZ35i0yt1Sxy_ioBgleNz6sUYM6kjjbmXYg66W8ywzvOO4AIAzCs_iSPdu0nigQH21ruW1FtVqD6KGvJpAD8-uNbSSsib6MBActdHP-76DelId7wEg8bEukBAcO9FPXkIpTdoAEvuAgv0OiNg02uH7XK6N_q8qEJLVgrFGWgRK-p7iRu2TZpgqN9SPzY8/s1366/image_2025-01-17_10-02-10%20(2).png
កាលពីថ្ងៃទី១៥ ខែមករា កន្លងមក ភ្នំភ្លើងអ៊ីប៊ូ ចាប់ផ្តើមផ្ទុះឡើងលើប្រមាណជា២នាទី ដែលធ្វើឱ្យអាជ្ញាធរប្រកាសអាសន្នពីគ្រោះថ្នាក់ទៅកាន់ពលរដ្ឋ ដែលរស់នៅតំបន់ជុំវិញភ្នំភ្លើងនេះ ។ នេះបើតាមការអះអាងរបស់មជ្ឈមណ្ឌលភ្នំភ្លើងឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh_i6mCer6jWVWCUwbZQZAHrP5bdi56pA-xqs5fUgue9ym7MFWItOrtyBUthc3sMGeugiNymoNI0jDzicSbHjBRN-1X4JL2pXlQi662OswLMXXknhryJTsc1HLgG1xzEIFf2kdfWpT9IeEy3D_eL2JgoHRKI8bU8TG5F12y8ZC8EorCzOxx_mno-gvpmja/s700/image_2025-01-17_10-02-10.png

ភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានផ្តល់ព័ត៌មានមកកាន់សារព័ត៌មាន Reuters ថា ការជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ គឺចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមករា ហើយអាជ្ញាធរជម្លៀសពលរដ្ឋចំនួន៣,០០០នាក់មុនគេ ដោយសារពួកគេរស់នៅក្បែរភ្នំភ្លើងបំផុត ។ ពលរដ្ឋរស់នៅជុំវិញភ្នំភ្លើងអ៊ីប៊ូ សរុបស្មើចំនួន១៣,០០០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpp2uQtrX0KbcJnFvKAi1bY_UinmnzH1syK6AE6cMBRBUywFoQ4TB1iaZaVHf79NaAR4K4-GxW08ZtEgnGhZ1RmsaDASvDKj_o7c4v0Ltu15SArcwf5b8E71C71_8Bxd7Mu6pnR8Wcubf181Fte_fto1GBVdmXRI-MyN84B7_2mYF1xyGEr3-bXU84ia64/s960/image_2025-01-17_10-02-11%20(2).png
គួរបញ្ជាក់ថា ភ្នំភ្លើងអ៊ីប៊ូ បានផ្ទុះក្រោយពីភ្នំភ្លើងជាច្រើនទៀតនៅឥណ្ឌូណេស៊ីផ្ទុះបន្ទបន្ទាប់គ្នា ដោយសារឥណ្ឌូណេស៊ីស្ថិតនៅលើបន្ទាត់ភ្នំភ្លើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្រៅពីនេះ ឥណ្ឌូណេស៊ីនៅមានភ្នំភ្លើងចំនួន១២៧ទៀត ដែលអាចនឹងផ្ទុះនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4CivfThaQ1d4ms9T7f9pizSqdbt9GzCNGPe4pGQ1QMfbsQZNEqu4OEvnlBkSK2SqHvHBjQ0QMHg3gG_pat5_ws4CHqZBnFYEQNJ5zfKPKkCF1WA16n8ledxCkZpvW-g4qmvPR-CPylCtuBjMzvAby0KtRYs-e0GJabyjBF4qUeaWixk4nel9Ue23jxpux/s1360/image_2025-01-17_10-02-11%20(3).png

ភ្នំភ្លើងអ៊ីប៊ូ ធ្លាប់ផ្ទុះជាច្រើនលើកកាលពីឆ្នាំ២០២៤ ហើយការផ្ទុះរបស់ភ្នំភ្លើងនេះនៅខែឧសភា ឆ្នាំ២០២៤ បានធ្វើឱ្យអាជ្ញាធរជម្លៀសពលរដ្ឋ ៧ភូមិ ចេញពីតំបន់គ្រោះថ្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_jM4M8bmnkl3FUAzJ6z2KvVhMSudb5waFP_1ELg1Nw8Xc9VHO2u4q6D_iwPw9sdP-AGJsXHCdWGnN0KCn3mHon1GgXaMX3knVv3971n0nJpG1egprUfvjcuCio6sEtBWbJ0QW0_O_H_YneThj9hyWHXFyZbe7iHiGSXtATIbVFjMM-gbgMUh-W_olk7mt/s870/image_2025-01-17_10-02-11.png
នាដើមខែមករា ឆ្នាំ២០២៥ ភ្នំភ្លើងនេះបានផ្ទុះរហូតដល់៩លើក ហើយអាជ្ញាធរបានហាមឃាត់ពលរដ្ឋ និងភ្ញៀវទេសចរបរទេសនៅក្បែរតំបន់ហាមឃាត់ ចាប់ពី៥គីឡូម៉ែត្រ ទៅ៦គីឡូម៉ែត្រ ។ លើសពីនេះ ពលរដ្ឋត្រូវតែពាក់ម៉ាស់ការពារធូលី និងផ្សែងផងដែរ ៕