ភាពចម្រូងចម្រាស់ទាក់ទងនឹងតម្លៃស្រូវអង្ករក្នុងប្រទេសកម្ពុជាកំពុងតែមានឡើងកម្តៅខ្លាំង ខណៈដែលរដូវច្រូតកាត់ប្រមូលផលបានមកដល់ហើយ តែបែរជាគ្មានទីផ្សារ ប្រជាកសិករខ្មែរនាំគ្នាត្អូញត្អែរអំពីទុក្ខលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhSlLxkPTkdaWDlwnhAh03GvmJ1xjhzS9yf46Z8Iki9kgIDf0xORtSer5uISEsPN_tGj_2wykQ7sv89TNMgP4B048RZOa2qWr0qQVFMqVf3-lu-f4FCE7wyXFirrxq-hS5DzgRE_gv9D8HxglMxEzoFxhNivqEQ7OQQZ0WE-xqVrSiu7tnhg_3FzMnHvi_/s1500/IMG_1381.JPG
យ៉ាងណា ថ្មីៗនេះ ដើម្បីសម្រួលដល់ទុក្ខលំបាកប្រជាកសិករមួយផ្នែក ក្រោមពាក្យស្លោក «ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ» ក៏បានលេចវត្តមានឱកញ៉ា លោកជំទាវ កំពូលតារាចម្រៀងល្បីៗជាច្រើនរូប ប្រកាសទិញស្រូវពីកសិករខ្មែរ ម្នាក់ៗរាប់សិបតោនឯណ្ណោះ ដើម្បីចែកជូនជាពិសេសដល់អ្នកដែលខ្វះខាត។ ខណៈមហាជនជាច្រើនក៏សម្តែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏ប្រពៃរបស់ពួកគាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJRA1Ko7RXyOHMV30YBhqp-gKRXjnQpSUxZrbRHkX2oItFcnLnaGYAzcidChDeI_ckvxXky9ntwY6YW8JICw3o2SoFZy465kVXxf2FiLW-bJhsgnumKepn_KOdIgIzE71kLgu1QIwU69sh2q93eaLWcAkLaDx_QiEDI9mwcgxNj34riZ_vfWFirs1WW_zW/s1280/IMG_1385.JPG

១. អ្នកឱកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅថ្ងៃទី១៥ ខែមករានេះថា នឹងជួយទិញស្រូវពីកសិករខ្មែរ ចំនួន ១ ០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេងណាវ៉ាត្រា គម្រោង6A ទាំងអស់ ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAP8xYU4EX1SdzfHzDxoHt6A47Y1QG9750UbVMrAqWk9hfcC-xSmbGHsd07t53uhzhiMnJ9ABqo5WhCzCABAACe54OrfvdxzwWRn-DqhItYEajrwceFb4xIvGN1zW7zzCX3dYUXyBcCnh3T10_PKp2sV-PM1IMEaJuyIpcsCKxqyJxF9hHC4fAtgHAoQpN/s1084/IMG_1364.JPG

២.កំពូលតារាចម្រៀង ឧកញ៉ាព្រាប សុវត្ថិ និងភរិយា រូមចំណែកទិញស្រូវ ៥០ តោនពីកសិករ ដើម្បីផ្តល់ជូនអ៊ំពូមីង ដែលខ្វះខាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf90_RhpoKx8RHT6XRJ2Cl6aY7pzViHvw1a-IsD12R7ZO3odFAmlGVnRLDAxw-9PJZd-RgaZjdEKq98_r1MnUhLyTOioNzEJfryjDceKIlJFEm3FwYoeS8TV2OVdyq-3VRYDVdLvxR0AKi_txUvZwJxyiWWQtZMq3wiYb9cWakirfL0DNiWml4rC1rzfEP/s960/IMG_1369.JPG
៣. កំពូលតារាចម្រៀង ឧកញ៉ាខេមរៈ សិរីមន្ត និងភរិយា ប្រកាសទិញស្រូវ ៥០តោន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhmqQ15-kUgNzImp0G6PJg_kicnbW_6IHwxN7Ebo8LWZFoLDgqIbEgzIXTN7Obb9K9M0JaWUpxU7BFRNsuP2nFs_ToPYN5jh0IIN9v8sTdWJVvc8ihtqLRrG-HdY7wT9cKnFR-illEz6igjkAlV7ZCRm_O3eFoBebHErT3FzxO7LLyx8yC3EO7wbArEsRD/s960/IMG_1373.JPG

៤. លោកជំទាវ សុខ រស្មី បានចុះទិញស្រូវចំនួន ៣០ តោនប្រជាកសិករខេត្តបាត់ដំបង ដើម្បីយកទៅកិន ត្រៀមចែកជូនបងប្អូនទីទាល់ក្រ និងចាស់ជរាដែលខ្វះខាត។ នេះបើយោងតាមការដាក់បង្ហោះរបស់លោកជំទាវ នាព្រឹកថ្ងៃទី ១៦ ខែមករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8suAeIe4Nu_xu0AThNkaXd-pFafCGpYrgDhCgsX_OoqJbcjhlmgCl3YWT84NgrxVtigIzZnQ6Ug0sqwVIGsb2iZUauT5oIfAv6xTNcNLe_atXSfN3PED34620_EIk7XdOH0B9QhwuvcLd6M2xeNNl6ALD_hNtqrTPFUeX-GPwPLSVNvwkrOan-1K3LUBm/s1800/IMG_1379.JPG

៥. កំពូលតារាចម្រៀងខាត់ ជេមស៍ ប្រកាសទិញស្រូវ ២០ តោន ពីកសិករនៅគ្រាលំបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj4Nszh0kZYcBS4nwbLlqIoOMKNwbWpm0VgV3G0VNtrfTnXnetBFXvNy0LIyoHBOk4so2JhUWA02YwlzXeDd6PxV62MLWHyF9jmifWKKPdrkrHJKKXT_C_Yhh_P1SdYbr2PIKHJ5AxdHa4EoQrJkpjOMU_CF3hupInfRbgpibiQmDbIgAJM6cBPu7sVoij/s720/IMG_1382.JPG

បន្ថែមពីនេះ ក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានប្រកាសនាថ្ងៃទី ១៥ ខែមករានេះថា នឹងប្រមូលទិញស្រូវOM ពីកសិករ ក្នុងរង្វង់តម្លៃ៨៨០រៀលក្នុង១គីឡូក្រាម ក្រុមហ៊ុនគ្រោងនឹងទិញស្រូវស្តុកទុកខ្ទង់១២,០០០តោនផងដែរ៕