Home ព័ត៌មានអន្តរជាតិ ថៃធ្វើសេចក្តីព្រាងច្បាប់បើកកាស៊ីណូស្របច្បាប់ដើម្បីជំរុញការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរ

ថៃធ្វើសេចក្តីព្រាងច្បាប់បើកកាស៊ីណូស្របច្បាប់ដើម្បីជំរុញការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរ

70
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ លោក Jirayu Huangsap លើកឡើងថា គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុញ្ញាតឱ្យបើកកាស៊ីណូស្របច្បាប់នៅប្រទេសថៃ ដើម្បីឱ្យស្របនឹងគោលនយោបាយផ្តោតលើការអភិវឌ្ឍតំបន់ទេសចរណ៍របស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin50cX5cuDlnpVko3qdPHZTqGApxgnfFbFKqfTLuMYjqiNsZhd6S94GKx-_HyzWAjroqyZTXLsHEGxm-e2CXropj9EHJPaw0rZvi66B_DZHu1JFk763qqxwwiyOmZ8Q0XZKhzO0bQk5CBACeI-7G7YXYRcSiCrfxOg-MPUYg1bNTLkpGAxZjzs32RMIQtM/s900/image_2025-01-14_14-28-48%20(2).png

ការបើកកាស៊ីណូស្របច្បាប់នេះ គឺមានគោលបំណងជំរុញកំណើនវិស័យទេសចរណ៍ និងការវិនិយោគនៅប្រទេសថៃ ក៏ដូចជាគ្រប់គ្រង និងការពារផលប៉ះពាល់អវិជ្ជមានក្នុងសង្គម ដូចជា ៖ កំណត់កាស៊ីណូស្ថិតនៅទីតាំងសមស្រប ។ មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំអនុម័តសេចក្តីព្រាងច្បាប់នេះបានឯកភាពភាគច្រើន និងឱ្យថៃយកគំរូតាមភាពជោគជ័យរបស់ប្រទេសនានា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidiOp3XUobHYJOjHXc0SpK7kYllZ_0W0IwKwASA_NthjVYOg49KL1oTqBP6b9cUQGHN7SrySv2pE0WoSmPVigZ4V-4md_JgzDJ2SN0R3ABILWoGEQ51FrxYT-FvDOY2jGnnP8TvxrUNpwW3MT0IXOs9JLsR18phyphenhyphen1Lf2mdG6JlMOoLD377dawxpgt6kgma/s1200/image_2025-01-14_14-28-48.png
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានកំណត់ឱ្យកាស៊ីណូមានត្រឹមតែ១០% ប៉ុណ្ណោះ ក្រៅពីនេះ គឺត្រូវបង្កើតជាតំបន់កម្សាន្តគ្រប់ប្រភេទ និងតំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានច្រើន ដូចជា ៖ រៀបចំកិច្ចប្រជុំ, ការតាំងពិព័រណ៍ផលិតផលលំដាប់ពិភពលោក, ការប្រគំតន្ត្រី និងសួនកម្សាន្ត ។ ដូច្នេះ ដល់ពេលប្រទេសថៃទទួលស្គាល់ការពិតថា គម្រោងនេះនឹងផ្តោតលើការប្រមូលចំណូលពីភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6WYtEyEpPmRNFgonS0HaHXxieRXPQzJymNknfuO2Z_jDXTXFsk0Jgwlbk-kZZpHNpRg5EsklqYMjS_lw7l-XdfT_QJBchJLuDoOEQ9uVpL_bfeOq_VuLxnJfr4YAZiZUBXjLm-z-_Xdq_5EMc6T9Q_FQi-EadYCQHf2rwcDgsKlhvNpecZbApvqFynJaz/s1024/image_2025-01-14_14-28-49%20(2).png

សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់កិច្ចប្រជុំរបស់សភាតំណាងរាស្ត្រដើម្បីពិចារណា បន្ទាប់មក សភាតំណាងរាស្ត្រនឹងបញ្ជូនសេចក្តីព្រាងច្បាប់ទៅសមាជិកព្រឹទ្ធសភាពិចារណាម្តងទៀត ។ នេះបើតាមការលើកឡើងរបស់លោក Jirayu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMXJHkUM6YYALCMdVSkJmwIaCibSh96W6riDPx1BeiXW7tvmRvQewWXY_c4drUi9_upd7EspOHqrO-JxoTq6ebl16tDVSI9jjvQaPYi_H5DkFEYjjiZlI4wix2fZnRGTFd2I6L-0c9Yu7DYYhJ-Boq_4C3M30RyEdWv_SGoNoZVGNEwe0eDXJ7Yo4-qt_Z/s1200/image_2025-01-14_14-28-49.png

លោកស្រី ផេថងថាន បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ស្តីពីការអនុម័តសេចក្តីព្រាងច្បាប់បើកកាស៊ីណូស្របច្បាប់ថា គឺថៃមានបំណងជំរុញវិស័យទេសចរណ៍ និងការវិនិយោគ ព្រមទាំងដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់ នាពេលបច្ចុប្បន្ន ។ លោកស្រីសង្ឃឹមថា គម្រោងនេះនឹងធ្វើឱ្យសេដ្ឋកិច្ចថៃកើនឡើងដូចសិង្ហបុរី ហើយសម្រាប់ពលរដ្ឋថៃដែលចង់ចូលកាស៊ីណូ គឺត្រូវបង់ប្រាក់ចំនួន៥,០០០បាតក្នុងម្នាក់ (ឬស្មើ១៤៧ដុល្លារអាមេរិក) ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSKHxO-UWx-xMVfKk_IQQopJFyES4uN8HhDhK3GonBpsjqa9G1gfST-qFv01V-vRagsP798td-N5QaSmdVRWDQGyE6C733iO2Ujfnkh8sVm8IUby1xEMvtkIumt44XfXvGjtrNdC0ayTQ6xBqPF99jn7SAjT6cOWE_XaUVIxZAhhCvOnH4DJwe4TsWegCd/s2560/image_2025-01-14_14-30-42.png