ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire)របស់ចិន បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង។.png)
រោងចក្រនេះ នឹងសាងសង់នៅលើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០លានដុល្លារអាមេរិក។
គម្រោងវិនិយោគមួយនេះ នឹងចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសនឹងបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១.០០០កន្លែងសម្រាប់អ្នកខេត្តស្វាយរៀង។

បើតាម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា៖” រោងចក្រផលិតសំបកកង់រថយន្តនេះ ជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា”។
គួរបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២៥នេះ កម្ពុជា មានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ក្នុងនឡមាន២នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង៕










