អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសារសំឡេងពិសេស ពន្យល់ពីការប្រើរថយន្តនាំមុខ (រថយន្តស៊ីរ៉ែន) ការប្រើភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCeWC92UIbvEMr7DSCFSu-lgAmPU-0OT4OFyNOgWdQBmlz3hABVVYGKrY_gzyEJws1j9LZ5Q0mkZkQDI7q971_F_d8TgNeG5bociINkGgeL_8F0f0ggYC_6l2JHNMDm3DCA-gzKAQ4PqUHHWMMxoSfV3feii2dH7bwPgX8H4dDCm0Gw7smtRDHwMxQhDUc/s750/image_2025-01-13_14-42-29%20(2).png

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខានៅឆ្នាំ២០០៩ ដោយសម្តេតេជោហ៊ុន សែន បានកំណត់ច្បាស់ៗថា៖”ការប្រើរថយន្តនាំមុខ(រថយន្តស៊ីរ៉ែន) ត្រូវប្រើតែសម្រាប់មនុស្ស៥ថ្នាក់ប៉ុណ្ណោះ ក្នុងនោះរួមមាន៖”

    • ហែរអមព្រះទីនាំងរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះទីនាំងសម្តេចព្រះមហាក្សត្រីយ៍
    • ហែរអមថ្នាក់ដឹកនាំជាន់ខ្ពស់
    • ហែរអមរថយន្តប្រធានព្រឹទ្ធសភា
    • ហែរអមរថយន្តប្រធានរដ្ឋសភា
    • ហែរអមរថយន្តនាយករដ្ឋមន្ត្រី

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDKGKWPJ7VWLA1bdWmMEzKg0KGq1lVtp4vVAGfoRF9In-__VX20-OwueU-tWuVArRgiKUhmesvFs5Wpx3yN3xFo3fP_KcPw3Qk6FLQeiT8_NwEFwOxKv3oI87vSCXPMUqAdd-0Kc1yzn7H1cCe1mu66LVVHbLPEuF_zZ1Z8z4D-fZ1sIcGtcsRPDOHCq_w/s1024/image_2025-01-13_14-42-30%20(3).png

បន្ថែមពីនេះ រថយន្តស៊ីរ៉ែន ក៏អាចប្រើសម្រាប់ហែរអមគណៈប្រតិភូផ្លូវការអន្តរជាតិ ដែលមានឋានៈចាប់ពីថ្នាក់អនុរដ្ឋមន្ត្រីឡើងទៅ តាមសំណើរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2mxsU2RscvospQdn8Fy7JtE8J1vkRi8rKXgKulxSNY61DKIrg5uOnxHfSpBVqOhgSDBKdcx9NaHEbLNSnAIn9efIa0PjvBtKIHtu3gS7d1ALXncq3-tnwvZGY0SJ5W1I7wNi2w6DdXCQ4PYqvedKdnAdruoOeS_yeONNddjKes6sE8Egd0ds-Tx1jPwj8/s768/image_2025-01-13_14-42-30.png
ក្នុងករណីមិនបំពេញភារកិច្ច រថយន្តស៊ីរ៉ែន មិនមានសិទ្ធប្រើភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍នោះទេ បើរកឃើញថាមានកំហុសនឹងត្រូវឃាត់ទុកយានយន្តធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgidMJOvXVFNLhYtBQR9CP2JJh0_fouw5gVPd2l2fVIZfHkD8_m7jvnzEjNn82O2lN4lIBZ2FrUiRn7qa-PyycvrBjjA9KfKlTGo6kZog4UmuTetd4xo_82FBeWpW5YTpX7MLpz6tyiI0fCh4DAcgYC8kQ3gLHwXgH_9ylHVM_RL9VLZpNh_oQ_tGVgKu1a/s768/image_2025-01-13_14-42-30%20(2).png