ការទទួលទានរបបអាហារត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពរាងកាយរបស់យើង ជាពិសេសនៅពេលដែលយើងបរិភោគអាហារមិនបានត្រឹមត្រូវពេលពោះទទេ ឬពេលព្រឹកគឺអាចផ្តល់ផលអវិជ្ជមានជាច្រើនដល់សុខភាពរាងកាយ។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកមិនគួរញ៉ាំនៅពេលព្រឹកនោះទេ៖
១.អាហារដែលមានជាតិជូរ៖ អាហារដែលមានជាតិជូរដូចជា ក្រូច, ក្រូចឆ្មារ, ម្នាស់, ប៉េងប៉ោះ, និងទឹកក្រូចឆ្មារ គឺសុទ្ធតែជាអាហារដែលមានជាតិអាស៊ីតខ្ពស់ ប៉ះពាល់អវិជ្ជមានដល់ក្រពះ និងពោះវៀន អាចបណ្តាលឱ្យហើមពោះ ចង្អោរ ក្អួត និងពិបាករំលាយអាហារ ឬឈឺពោះ ចុកពោះជាដើម។
២.អាហារដែលមានជាតិខ្លាញ់៖ អាហារខ្លាញ់ដូចជាឆាខ្វៃ មាន់បំពង ឬប្រហិតចៀន មិនគួរញ៉ាំពេលព្រឹកទេ ព្រោះវានឹងប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធរំលាយអាហារ អាចបណ្តាលឱ្យហើមពោះ ឈឺពោះ និងឡើងទម្ងន់ ដូច្នេះអាហារទាំងនេះមិនសក្តិសមសម្រាប់ធ្វើជាអាហារពេលព្រឹកនោះទេ។
៣.អាហារផ្អែម៖ អាហារដែលមានរសជាតិផ្អែមៗដូចជា បង្អែម ភេសជ្ជៈមានជាតិស្ករ ឬនំខេកជាដើម សុទ្ធតែជាអាហារមិនល្អ មិនគួរញ៉ាំនៅពេលព្រឹកឡើយ ដោយសារវាមានជាតិស្ករខ្ពស់ បណ្តាលឱ្យឆាប់ឡើងទម្ងន់ និងជំងឺទឹកនោមផ្អែម។.png)
៤.គ្រឿស្រវឹង៖ ការផឹកស្រា ឬគ្រឿងស្រវឹងពេលព្រឹក នឹងប៉ះពាល់អវិជ្ជមានដល់ក្រពះ ពោះវៀន អាចបណ្តាលឱ្យហើមពោះ ពិបាករំលាយអាហារ ចង្អោរ ក្អួត ឈឺពោះ និងចុកពោះជាដើម ដូច្នេះអាហារទាំងអស់នេះមិនគួរយកមកទទួលទានពេលព្រឹកឡើយ៕.png)










