Jo Yu-ri ដែលជាតារា K-pop អតីតសមាជិក Iz*One និងជាតារាសម្តែងដ៏ល្បីមួយរូបរបស់កូរ៉េខាងត្បូង បានកំពុងឆក់យកបេះដូងអ្នកគាំទ្រជាច្រើន ជាមួយនឹងសម្រស់ដ៏ល្អឥតខ្ចោះរបស់នាង។ នៅក្នុងកម្មវិធីមួយតារាស្រីវ័យ ២៣ ឆ្នាំរូបនេះបានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់ឱ្យស្រស់ស្អាត និងមានសុខភាពល្អ ជាមួយរូបមន្តសាមញ្ញដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeCVsqBc12FD8eofT5gZqakeFnoWDBZYIwZnaroT0Rk9weG5GujgOFcUbw5OpM3huCYaaw0FbUyw_tIiLR7-Vzm9gRVHJWWramcHLBffowODwBVZy3FuupcYKGBO03-l1Imj5hZkhtB8_jV6oYpJLzoB5N80JVbg5PsIigDg_7TOey5b39RMDJeZ7c4xFz/s960/image_2025-01-08_10-30-23%20(2).png
១.លាងសម្អាតស្បែកឱ្យបានហ្មត់ចត់៖ ដោយសារតែធម្មជាតិនៃការងារ តារាស្រីរូបនេះតែងតែ Makeup ពេលបង្ហាញខ្លួនជាសាធារណៈ ឬនៅលើកញ្ចក់ទូរទស្សន៍។ នាងបាននិយាយថា បើយើងមិនសម្អាតស្បែករាល់ថ្ងៃទេនោះ គ្រឿងសម្អាងដែលនៅសេសសល់នឹងធ្វើឱ្យស្បែករបស់យើងស្តើងងាយនឹងខូច។ ដូច្នេះហើយ Jo Yu-ri តែងតែសម្អាតស្បែកឱ្យបានស្អាតជានិច្ច ដើម្បីធានាបាននូវការកម្ចាត់ភាពកខ្វក់ ខ្លាញ់ និងគ្រឿងសម្អាងនៅលើមុខរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMagyiZmFYkALVSZHZsTqKws6zklnmTE_GsAKnLDrRPWSE4d4rA3tFpyi1ylG3guaxbomzR3aweX2s___Irufo1JnyGSNKgrzK601lsBfyuQWNfRT6ovJ6mXR_LLszuozkWCvA8Rd9qWK9umLpmjCLahXO-Jx1d56RAi2sz1FmmQqR1My-na5hA4tH3R8i/s640/image_2025-01-08_10-30-23.png

២.ម៉ាស្សាមុខ៖ តួសំខាន់ក្នុងរឿង Squid Game លេខ ២២២ តែងតែម៉ាស្សាមុខជាប្រចាំ ដើម្បីបន្ធូរអារម្មណ៍ ជំរុញចលនាឈាមរត់ កាត់បន្ថយភាពជ្រីវជ្រួញ និងរក្សាស្បែកឱ្យរឹងមាំ។ លើសពីនេះ តារាស្រីវ័យ ២៣ ឆ្នាំរូបនេះក៏បានធ្វើការម៉ាស្សាពេញរាងកាយផងដែរ ដើម្បីរក្សារាងឱ្យនៅតែស្លីមស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM1lDfzTUasDd5XnMP14XerprC8sjgFwy0aq2DG6mQouvnQLSrs5wgrUGc2vOVaiPOxK3jTotTJaMm4T3tXI1N5FlG5j0hDv1bykixaS4wQFJ-yLyFN4oHW5_dol_t6VJpOBF9n_LmICv9tPXB_-XC5ZPxTndzQFiCtHFp3eC7Cd3K9tEjQaQ2tPasRG0I/s969/image_2025-01-08_10-30-23%20(3).png

៣.របបអាហារសុខភាព៖ Jo Yu-ri តែងតែជ្រើសរើសអាហារដែលសម្បូរវីតាមីន ព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ និងផឹកតែបៃតងដើម្បីធ្វើឱ្យដំណើរការមេតាប៉ូលីសសកម្ម។ លើសពីនេះតារាស្រីរូបនេះ ក៏បានទទួលទានទឹកការ៉ុតជាប្រចាំ ដើម្បីផ្តល់វីតាមីន A និង E បន្ថែមទៀត ដើម្បីជួយឱ្យស្បែកស និងទប់ស្កាត់ភាពចាស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqycFOQtacZ0qNYikblKTv-2WfSz8YfVMBTmqnBgwrWF1pA4tL4ShIZgHpw4tcs80tUPe50sTTarPcp3tg_2-g_OpUWGsZuV750MMKPIhqCEOUr2Zmv7hHdn3ZoouJF9RN4GuF5FeaxKgv9fELXJLq2MTPaHk4FL2BWyMxEnRMu93GBpo6ArS-6LYbTW3X/s799/image_2025-01-08_10-30-23%20(4).png

៤.ហាត់ប្រាណ៖ នៅពេលទំនេរពីការងារ តារាសម្តែងស្រីរូបនេះតែងតែហាត់យូហ្គា ឬជិះកង់ជារៀងរាល់ថ្ងៃ ដែលសកម្មភាពទាំងនេះមិនត្រឹមតែផ្តល់ពេលវេលាឱ្យនាងសម្រាកបន្ទាប់ពីថ្ងៃធ្វើការដ៏តានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយរបស់នាងបង្កើនការរំលាយអាហារ និងកម្ចាត់ជាតិពុលផងដែរ។ នៅពេលដែលកាលវិភាគមានភាពមមាញឹក តារាស្រីរូបនេះនៅតែប្រាកដថាត្រូវហាត់ប្រាណយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍៕