នាពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមបរទេសលើកឡើងថា ការផឹកទឹកដាំពុះនឹងបណ្តាលឱ្យកើតជំងឺមហារីក ជាពិសេស ទឹកដែលត្រូវបានដាំពុះម្តងហើយម្តងទៀត ប៉ុន្តែមតិផ្សេងទៀតពុំយល់ស្របនឹងការអះអាងនេះទេ ។
.png)
សារព័ត៌មាន KBN សូមដកស្រង់នូវការបកស្រាយរបស់អ្នកជំនាញតៃវ៉ាន់ផ្នែកចំណីអាហារ ពាក់ព័ន្ធនឹងការផឹកទឹកដាំពុះជាច្រើនលើក ព្រមទាំងការណែនាំងាយៗរបស់អ្នកជំនាញ ដើម្បីផឹកទឹកដាំពុះយ៉ាងមានសុវត្ថិភាព និងល្អសម្រាប់សុខភាព ។
អ្នកជំនាញផ្នែកចំណីអាហារនៅតៃវ៉ាន់ លោកស្រី ចាង យូស៊ី បានសរសេរក្នុងបបណ្តាញសង្គម ក្រោយពីមនុស្សភាគច្រើនលើកឡើងថា ការផឹកទឹកក្តៅដែលដាំពុះជាច្រើនលើកនឹងបង្កជាជំងឺមហារីក គឺជាការយល់ខុស ។ លោកស្រីបន្តថា យើងអាចកើតជំងឺមហារីកដោយសារផឹកទឹកដាំពុះ ប៉ុន្តែវាកម្រកើតឡើងណាស់ ។.png)
លោកស្រីណែនាំថា យើងគួរតែផឹកទឹកដាំពុះតាមធម្មតា ពីព្រោះការផឹកទឹកតិចពេកនឹងធ្វើឱ្យខ្វះខាតអាហារូបត្ថម្ភ និងឆាប់ឡើងទម្ងន់ ។ ទឹកម៉ាស៊ីនមានផ្ទុកសារធាតុម្យ៉ាងឈ្មោះថា «Trihalomethane» ដែលជាមូលហេតុបង្កជាជំងឺមហារីក ហើយការសាកល្បងកន្លងមក បង្ហាញថា ការដាំទឹកក្តៅលើសពី៥ដង គឺអាចបង្កើតជាសារធាតុ Trihalomethane ។
យើងអាចចៀសវាងផឹកទឹកផ្ទុកសារធាតុ Trihalomethane បាន គឺក្រោយពីដាំទឹកឱ្យពុះរួច ចូរបើកគំរបកំសៀវដាំទឹក ដើម្បីឱ្យសារធាតុនេះហួតទៅក្នុងខ្យល់ ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញតៃវ៉ាន់ លោកស្រី ចាង ៕










